ស្ពាន​ឆ្លងកាត់ទន្លេ​មេគង្គ​​នៅខេត្តក្រចេះ ​និងគម្រោង​ស្ដារ​ផ្លូវជាតិលេខ​៧ ​គ្រោង​បើក​ការដ្ឋាន​នៅដើម​ខែក្រោយនេះ

ភ្នំពេញ ៖  គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​-ខេត្ត​ក្រចេះ​ និងគម្រោង​លើកកម្ពស់គុណភាពផ្លូវជាតិ​លេខ​៧ (ពីផ្សារស្គន់​ដល់​ក្រុងកំពង់ចាម​) គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅដើមខែមក​រា​ ឆ្នាំ២០២៣​ខាង​មុខ​​នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​​ក្រ​កម្ពុជា ក្រោយជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។​

ឯកឧត្តម ​លឹម ស៊ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ បានឱ្យដឹងថា គម្រោង​ទាំងពីរ​នេះ​ត្រូវ​បាន​ចុះហត្ថលេខារវាង​កម្ពុជា និង​ចិន​គ្រា​ដែល​ឯកឧត្តម ​លី ខឺឈាង​ នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​អញ្ជើញ​បំពេញទស្សនកិច្ច​នៅក្នុងប្រទេស​កម្ពុជា​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្ល​ង​ទៅ​នេះ ​ខណៈដែលតាមរយៈគម្រោងនេះ​នឹង​ជួយ​សម្រួលដល់ការ​ធ្វើដំណើរ​​ ការ​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋក៏ដូចជា​ជួយជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។​

ឯកឧត្តម ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូនធ្លាប់​បានថ្លែងកាលពីពេល​កន្លងមកថា រាជរដ្ឋាភិបាល​កម្ពុ​ជា​​​​មានគម្រោង​ក្នុងការ​សាងសង់​ផ្លូវ​ ស្ពាន​ជាច្រើនកន្លែង​ទៀត តែ​ដោយសារតែថវិកា​មានកំណត់ ដូច្នេះរដ្ឋាភិបាល​នឹង​សា​ង​សង់​នូវ​ផ្លូ​វណា​ដែលសំខាន់ៗ​ និងមានអាទិភាពមុនគេ ​ជាក់ស្ដែងដូចជា​ផ្លូវ​ជាតិលេខ៧ ដែលជាផ្លូវ​សំខាន់​ក្នុងការ​ត​ភ្ជាប់​ពី​​​ផ្លូវជាតិលេខ​៦​ទៅកាន់ខេត្តកំពង់​ចាម​ខេត្ត​ត្បូងឃ្មុំ​ជាដើម​ ។

អ្នកស្រី ក្រី ម៉ាយ៉ាន​ ប្រធានសាខា​នៃក្រុមហ៊ុន ​KW ប្រចាំខេត្ត​កំពង់​ចាម​បានមានប្រសាសន៍ថា​ គម្រោងសាង​សង់​​ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ​តែងតែជួយ​ជំរុញឱ្យមានការ​អភិវឌ្ឍ​របស់​គម្រោង​ឯកជន ជាក់ស្ដែង​គម្រោង​លើ​​កកម្ពស់​ផ្លូវជាតិលេខ​៧ ​ពីស្គន់​ទៅ​ក្រុង​កំពង់​ចាម នឹង​ទាក់ទាញ​វិនិយោគិន​អចល​ន​ទ្រព្យ​មក​កាន់​ខេត្ត​កំព​ង់​​​ចាម​បន្ថែម ។​

អ្នកស្រី​បន្តថា​ បច្ចុប្បន្ន​នេះ ​មានគម្រោងអភិវឌ្ឍ​ន៍​ឯកជនមួយ​ចំនួនកំពុង​សិក្សា​ពីការ​វិនិយោគ​នៅក្នុងខេត្ត​កំពង់​ចាម ​ជាពិសេស​នៅតាមបណ្ដោយផ្លូវជាតិលេខ​៧​ពីស្គន់​ទៅ​ក្រុង​កំពង់​ចាម ដែល​មានគម្រោង​ឧស្សាហកម្មមួយ​ចំនួនកំពុង​សិក្សា ​​និងមួយចំនួនទៀត​បានត្រៀ​ម​ក្នុងការអភិវឌ្ឍ​សាងសង់ជា​ឃ្លាំង និងមាន​គម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួននៅក្នុង​ខេត្ត​កំពង់ចាមដែលកំពុង​ដំណើរ​ការសាងសង់​ផងដែរ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី