បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា ប្រទេសចិនបានដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានចេញវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបដ៏តឹងរឹង ក្រោយសហរដ្ឋអាមេរិកបានប្រកាសអំពីវិធានការនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម semiconductor របស់ចិន។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា៖ ចិននឹងចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌ WTO ដែលជាមធ្យោបាយចាំបាច់មួយ ដើម្បីដោះស្រាយកង្វល់របស់ចិនដែលមានឥឡូវនេះ និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ចិនផងដែរ។ ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកបានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មជាសកលផងដែរ។
បន្ទាប់ពីប៉ុន្មានថ្ងៃនៃការសម្រេចចិត្តរបស់ WTO ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននៅក្នុងបណ្តឹងមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងពន្ធលោហៈទៅលើប្រទេសចិនក្នុងចំណោមអ្នកផ្សេងទៀតបាននាំឱ្យប្រទេសចិនតវ៉ាលើការរឹតបន្តឹងការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកថែមមួយទៀត។ ការស្នើសុំការពិគ្រោះយោបល់ គឺជាជំហានដំបូងក្នុងនីតិវិធីរបស់ WT0 ប៉ុន្តែសហរដ្ឋអាមេរិកបានបិទ និងជៀសពីការណាត់ជួបជាមួយស្ថាប័នគ្រប់គ្រងកំពូលរបស់ WTO លើវិវាទពាណិជ្ជកម្មទាំងនេះ ដែលមានន័យថា បញ្ហាមួយចំនួនមិនអាចដោះស្រាយបាន។
ពាក្យបណ្តឹងនោះមានតាំងពីរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើអាលុយមីញ៉ូម ដោយផ្អែកលើមាត្រា២៣២ ឆ្នាំ១៩៦២ ដែលអនុញ្ញាតឱ្យប្រធានាធិបតីរឹតបន្តឹងលើការនាំចូល ប្រសិនបើប្រទេសនោះកំពុងគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែដៃគូពាណិជ្ជកម្មសេរី កាណាដា និងម៉ិកស៊ិក ត្រូវបានលើកលែង។ ពន្ធគយនេះបានជំរុញឱ្យសមាជិក WTO មួយចំនួន រួមទាំងចិនប្រឈមនឹងបញ្ហាដោយសារវិធានការនេះ ហើយកាលពីសប្តាហ៍មុន គណៈកម្មាការ WTO ចំនួន៣នាក់បានរកឃើញបញ្ហាក្នុងករណីនេះដែលលើកឡើងដោយប្រទេសចិន ន័រវេស ស្វីស និងទួរគី ចំណែកឯករណីដែលលើកឡើងដោយឥណ្ឌា និងរុស្ស៊ីនៅតែមិនទាន់សម្រេច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content