ការហោះសំកាំង ឬបង្ហូរសាំងចោល ជាបច្ចេកទេសពេលយន្តហោះត្រូវចុះចតបន្ទាន់គ្រាមានអាសន្ន

មនុស្សគ្រប់គ្នានឹងគិតថា វាគឺជារឿងដ៏កម្រក្នុងករណីដែលយន្តហោះត្រូវសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់ដោយសារបញ្ហាម៉ាស៊ីន ឬឆេះនៅផ្នែកណាមួយនៃតួយន្តហោះ ប៉ុន្តែតើអ្នកដឹងទេថា ហេតុអ្វីមុនពេលដែលវាចុះចតបន្ទាន់យន្តហោះទាំងនោះនឹងបង្កើតទៅជាផ្សែងខ្លាំងនៅលើអាកាស ?

តាមរយៈអត្ថបទចំណេះដឹងមួយនេះ នឹងរៀបរាប់ខ្លះៗអំពីដំណោះស្រាយសម្រាប់ពីឡុតដែលជាអ្នកបើកបរយន្តហោះក្នុងគ្រាដែលពួកគេជួបប្រទះនឹងបញ្ហាខាងលើនេះ ហើយផ្សែងដែលយើងនឹងឃើញនោះគឺជាការសាំងយន្តហោះដែលពីឡុតបានចុះប៊ូតុងដើម្បីបង្ហូរវាចោលទៅក្នុងអាកាស។

IFPLS ឬ International Flight Planning Solutions ជាក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំផែនការហោះហើរដ៏ធំមួយរបស់ពិភពលោកបានធ្វើការពន្យល់ថា តាមពិតទៅ មូលហេតុដែលងាយស្រួលយល់ថាហេតុអ្វីបានជាត្រូវបង្ហូរសាំងចោលពីតួយន្តហោះនោះគឺវានឹងអាចធ្វើឲ្យយន្តហោះមានទំងន់ស្រាលជាងមុន, ងាយស្រួលបញ្ជានៅពេលដែលត្រូវចុះចតជាបន្ទាន់។

ក្នុងករណីដែលទំងន់យន្តហោះធ្ងន់ពេកស្របពេលដែលមានបញ្ហាម៉ាស៊ីនផងនោះ វានឹងអាចធ្វើឲ្យយន្តហោះប្រឈមមុខទៅនឹងការដាច់ប្រព័ន្ធបញ្ជាចុះចតដែលវានឹងបង្កទៅជាគ្រោះថ្នាក់មួយសម្រាប់អាយុជីវិតអ្នកដំណើរ។

ក្នុងករណីមួយផ្សេងទៀត ប្រសិនបើពីឡុតគិតថាសាំងយន្តហោះអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅនឹងដី ឬប៉ះពាល់ដល់មជ្ឈដ្ឋាននោះ ពួកគេអាចនឹងសម្រេចចិត្តក្នុងការហោះហើរសំកាំងនៅលើតំបន់ដែលត្រូវចុះចតបន្ទាន់បន្ថែមទៀតដើម្បីឲ្យឆាប់អស់សាំង និងរក្សាទុកយកតែបរិមាណល្មមប៉ុណ្ណោះសម្រាប់ការចុះចត។

IFPLS ក៏បានពន្យល់ផងដែរអំពីផលប៉ះពាល់ដែលបង្កឡើងដោយសារការបង្ហូរសាំងយន្តហោះចោលនៅលើអាកាស។ IFPLS ជឿជាក់ថា ការបង្ហូរសាំងយន្តហោះតែងតែធ្វើឡើងនៅក្នុងកំពស់ខ្ពស់ ដូច្នេះនៅមុនពេលដែលវាបានធ្លាក់ដល់ដី សាំងទាំងនោះគឺបានហួត និងរលាយទៅតាមខ្យល់អស់បាត់ទៅហើយដោយមិនបង្កបញ្ហាគ្រោះថ្នាក់ណាមួយដល់អ្នកនៅពីខាងក្រោមឡើយ។

គួរឲ្យដឹងដែរថា ជាទូទៅសាំងយន្តហោះនឹងត្រូវបង្ហូរចេញពីស្លាបរបស់យន្តហោះទាំងពីរ ពីព្រោះថាស៊ីទែនសាំងរបស់យន្តហោះត្រូវបានស្តុកទុកនៅត្រង់ចំណុចនេះនៅស្ទើរគ្រប់ប្រភេទយន្តហោះទាំងអស់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)