កោះកុងក្រៅ ជាទីឋាននៃតំបន់ទេសចរណ៍ធម្មជាតិដែលមិនគួរមើលរំលង

កោះកុង ៖ កោះកុងក្រៅ ជាតំបន់ដែនកោះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយ​ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ។ កោះកុង​ក្រៅមានផ្ទៃដី​ប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។

តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាព​ទាក់ទាញរៀងៗខ្លួន។ ប៉ុន្តែបើនិយាយពីឆ្នេរដែលពេញនិយមសម្រាប់អ្នកទេសចរទៅកម្សាន្ដ គឺឆ្នេរទី៣ និងឆ្នេរទី៤ ដោយសារឆ្នេរទាំងពីរនេះមានទឹកសាបសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។

ក្នុងចំណោមឆ្នេរទាំង៧នៃតំបន់កោះកុងក្រៅ ឆ្នេរទី២ស្ថិតនៅ​ក្រោម​​ការគ្រប់គ្រងរបស់​អង្គភាពយោធា​ជើងទឹក​ផ្នែក​​​លំហសមុទ្រ ហើយចំណុចពិសេសរបស់ឆ្នេរនីមួយៗគឺមានខ្សាច់សស្អាត និងមានទឹកពណ៍ខៀវថ្លា ដែលអាចមើល​ធ្លុះដល់បាតខាងក្រោម។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិផងដែរ ជាពិសេសជីវចម្រុះ។ ប៉ុន្តែ ដោយសារតែដែនកោះមួយនេះនៅមិនទាន់មានការអភិវឌ្ឍខ្លាំង ភ្ញៀវទេសចរដែលទៅលេងភាគច្រើននិយមចាប់ក្ដាម ចាក់មឹក ឬ ស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្ដង។ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ។ អ្វីដែលកាន់តែពិសេសនោះគឺនៅពីក្រោយឆ្នេរខ្សាច់ ក៏មានកូនព្រែកតូចៗដែលគេអាចជិះទូកចូលទៅបានដើម្បីគយគន់មើលដើមកោងកាងដែលដុះប្របនឹងមាត់ទឹក។

ខុសពីតំបន់កោះដទៃទៀត នៅឆ្នេរទី៣ គេក៏អាចធ្វើដំណើរដោយថ្មើរជើងទៅលេងទឹកជ្រោះ​មួយ​កន្លែងទៀត ។ ថ្វីត្បិតថា មិនមានកម្ពស់ខ្ពស់ ប៉ុន្តែអ្នកដំណើរអាចចូលងូតទឹកលេងនៅទីនោះ​ និងអាចទស្សនានូវទិដ្ឋ​ភាពបែបព្រៃភ្នំបានយ៉ាងស្រស់ស្រាយសប្បាយចិត្តដ្បិតទេសភាពដ៏ខៀវស្រងាត់ និងភាពត្រជាក់របស់រុក្ខជាតិព្រៃភ្នំមានភាពទាក់ទាញជាខ្លាំង។

ក្រៅតែពីសកម្មភាពដើរទៅទស្សនាទឹកជ្រោះនេះទៅ នៅពេលរសៀលជ្រេបន្តិច ​ភ្ញៀវទេសចរក៏អាចធ្វើ​ដំណើរចេញពីឆ្នេរដែលខ្លួនស្នាក់នៅទៅរកតំបន់កោះក្បែរៗនោះដើម្បីស្ទួចត្រី និងមើល​ផ្កាថ្មបានផងដែរ ហើយមិនត្រឹមតែមានត្រី​ច្រើនប្រភេទ និងផ្កាថ្ម​សម្រាប់គយគន់ប៉ុណ្ណោះទេ តំបន់កោះ​កុងក្រៅក៏ជាជម្រករបស់សត្វ​កាំប្រម៉ាសមុទ្រទៀតផង។

ចូលដល់ម៉ោង ៥ល្ងាច ជាពេលវេលាដែលអ្នកទេសចរអាចគយគន់ផ្ទៃមេឃដ៏ស្រស់ស្អាតរហូតដល់​ថ្ងៃលិចបាត់តែម្ដង។ នៅចន្លោះពេលនេះដែរ កម្ដៅថ្ងៃចាប់ផ្ដើមថមថយ ដែលជាពេលវេលាដ៏ល្អបំផុត​សម្រាប់ភ្ញៀវទេសចរងូតទឹកលេងក្រោមផ្ទៃមេឃពណ៍ទឹកក្រូចយ៉ាងស្រស់ស្អាត។

សម្រាប់ពេលយប់ តំបន់ឆ្នេរមិនសូវត្រជាក់ពេកនោះទេ ពោលគឺល្មមក្នុងការអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើង ហើយក៏ល្មមនឹងអាចគេងសម្រាកក្នុងតង់បានផងដែរ។ រហូតដល់ពាក់កណ្ដាលអាធ្រាត គេក៏អាចគយគន់ហ្វូងផ្កាដែលរះបញ្ចេញពន្លឺព្រោងព្រាត ពោលគឺអាចមើលឃើញហ្កាឡាក់ស៊ី​បានយ៉ាងច្បាស់តែម្ដង។

យ៉ាងណាក៏ដោយ ដើម្បីអាចរក្សាទិដ្ឋភាពដ៏ស្រស់ស្អាតនេះឱ្យគង់វង្សស្ថិតស្ថេរ អ្នកទេសចរគួរចូលរួមថែរក្សាបរិស្ថានតាមតំបន់ដែលខ្លួនបានទៅទស្សនា ជាពិសេសគឺចូលរួមក្នុងការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅរបស់យើងទាំងអស់គ្នា។

ម្យ៉ាងទៀត ការចូលរួមទស្សនាតំបន់នេះ គឺស្មើនឹងការចូលរួមជួយទ្រទ្រង់ជីវភាពសហគមន៍នៅក្នុងស្រុកឱ្យកាន់តែមានភាពប្រសើរផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *