កម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តជាតិជាង ៦៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិប្រមាណ ៦៥៦ ០០០តោន ក្នុងឆ្នាំ២០២៣ គិតជាទឹកប្រាក់ប្រមាន ៨៣៧លានដុល្លារ ថយចុះ ១៦,៩ % បើធៀបកាលពីឆ្នាំ២០២២ ខណៈដែលគ្រាប់ស្វាយចន្ទីភាគច្រើនលើសលប់ត្រូវបាននាំចេញទៅប្រទេសវៀតណាមក្នុងបរិមាណ ៦១៨ ០០០តោន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងផែនការអនុវត្តឆ្នាំ២០២៤ របស់សមាគមស្វាយចន្ទីកម្ពុជា (សសក)។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា បញ្ហាប្រឈមនៃការថយចុះទិន្នផលបែបនេះ ដោយ​​សារខ្វះឃ្លាំងសហគមន៍ដែលធ្វើឱ្យសមាគមស្វាយចន្ទីកម្ពុជាមិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសបាន។ ជាការកត់សម្គាល់ អ្នកកែច្នៃនៅក្នុងស្រុកមានលទ្ធភាពក្នុងការប្រជែងប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករសម្រាប់ស្តុកទុក​​បានច្រើនជាងមុនបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយ​ចន្ទី ហើយមានការគាំទ្រពីធនា​គារ SME និងធនាគារ ARDB ក្នុងការផ្តល់ប្រាក់កម្ចីដល់សហគ្រាសកែច្នៃ ធ្វើឱ្យសហគ្រា​ស​មួយចំនួនមានទុនច្រើនក្នុងការប្រជែងទិញគ្រាប់ស្វាយចន្ទីពីកសិករសម្រាប់កែច្នៃ។

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមស្វាយចន្ទីកម្ពុជា និងធនាគារ SME ធនាគាររដ្ឋមួយនេះ បានផ្តល់អត្រាការប្រាក់ពិសេស ៥.៥% សម្រាប់​អ្នកផលិត និងកែច្នៃក្នុងវិស័យស្វាយចន្ទី និង៥% សម្រាប់សហគ្រិនជាស្រ្តី ដែលជាកម្រិតអត្រាការប្រាក់មួយដ៏ល្អមួយ សម្រាប់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី។ នេះបើតាមការឱ្យដឹងពីសំណាក់លោក អួន ស៊ីឡុត។

លោកប្រធានសមាគម បានបន្តថា ក្នុងលក្ខខណ្ឌនៃកម្ចីមានភាពស្មុគស្មាញបានធ្វើឱ្យសហគ្រាសកែច្នៃស្វាយ​ចន្ទីក្នុងស្រុកមិនអាចរកទុនបង្វិលដើម្បីទិញគ្រាប់ស្តុកទុកសម្រាប់កែច្នៃបាននៅក្នុងឆ្នាំ២០២៣នេះ បណ្តាលឱ្យគ្រាប់ស្វាយចន្ទីឆៅចំនួនប្រមាណ ៩៥% ត្រូវបាននាំចេញ ហើយការនាំចេញគ្រាប់ចន្ទីឆៅដ៏ច្រើនចេញទៅក្រៅប្រទេស បានធ្វើឱ្យកម្ពុជាបាត់បង់តម្លៃបន្ថែមដល់កសិករ ដោយសារតែឈ្មួញដំឡើង ឬបន្ថយតម្លៃតាមចិត្ត បាត់​បង់លទ្ធភាពបង្កើតការងារក្នុងសហគមន៍ និងនៅសល់ប្រមាណ ៥ប៉ុណ្ណោះសម្រាប់កែច្នៃក្នុងស្រុក។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា ៖

« ឃ្លាំងសហគមន៍ដែលមានទាំងទីតាំងហាលគ្រាប់ចន្ទីត្រូវចំណាយមិនតិចជាង ១លានដុល្លារអាមេរិក មានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥ ០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃនាខែសីហា ឬខែកញ្ញា។ ជាមួយគ្នានេះ ការលក់គ្រាប់ស្រស់ ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម ហើយឈ្មួញកណ្តាលឆក់ឱកាសទិញឡើងចុះតម្លៃតាមចិត្ត។ ម្យ៉ាងទៀត ស្នាក់ការកណ្តាល និងខេត្តគោលដៅទាំង ១០មានរចនាសម្ព័ន្ធសមាជិកច្បាស់​លាស់ ប៉ុន្តែមិនទាន់មានទីស្នាក់ការជាផ្លូវការសម្រាប់បំពេញ ដោយសារបញ្ហាហិរញ្ញវត្ថុ»។

យ៉ាងណាក្តី តាមរយៈ​គោល​នយោបាយ​ស្វាយចន្ទី​របស់​រាជរដ្ឋាភិបាល​ដែល​​បានដាក់​ចេញ​ឱ្យ​អនុវត្ត​ ​កម្ពុជា​បានកំណត់​គោល​ដៅកែច្នៃ​ទិន្នផល​គ្រាប់​ស្វាយចន្ទី​របស់​ខ្លួន​ឱ្យបាន​ដល់​២៥ភាគរយ​នៃ​ទិន្នផល​សរុប ​សម្រាប់​នាំចេញ​ទៅលក់​នៅលើ​ទីផ្សារ​អន្តរជាតិ​នៅ​ត្រឹម​ឆ្នាំ២០២៧ ​ខណៈ​បច្ចុប្បន្ន កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ភាគ​ច្រើនទៅកាន់ប្រទេសវៀតណាម។


យោងលើការប្រមូលរបាយការណ៍ក្រៅផ្លូវការដោយសមាគមស្វាយចន្ទីកម្ពុជា សមាគមបានប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទី ៧០ម៉ឺនហិកតា ឃើញថា ថ្នាលបណ្តុះកូនចន្ទីពូជចំនួន ៦១កន្លែង បានលក់កូនស្វាយចន្ទីសល់ពីឆ្នាំ២០២២ អស់ ៦,៧លានកូន។ បើគណនាខ្នាតដាំ ៨ម៉ែត្រ x ៨ម៉ែត្រ ផ្ទៃដីជិត ៤ម៉ឺនហិកតា ត្រូវបានដាំស្វាយចន្ទីឡើងវិញ លើដីដែលបានកាប់ស្វាយចន្ទីចាស់ចោលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានសមាគម។

សូមបញ្ជាក់ថា សមាគមស្វាយចន្ត្រីកម្ពុជា (សសក) មានសមាជិកផ្ទាល់ និងសមាជិកមិនផ្ទាល់ជាកសិករចំនួន ១៩.៨០២គ្រួសារ ក្នុង ១០ខេត្ត។ សមាជិកមិនផ្ទាល់ គឺជាសមាជិកដែលចូលមកតាមរយៈសហគមន៍កសិកម្មជាដៃគូចំនួន ៤១ ក្នុងបណ្តាខេត្តចំនួន ៧ខេត្ត សរុបផ្ទៃដីរបស់កសិករជាសមាជិកចំនួន ៤៥០.០០០ហិកតា។

ស.ស.ក មានសមាជិកជាសហគ្រាសកែច្នៃស្វាយចន្ទីខ្នាតតូច និងមធ្យមចំនួន ៣៥សហគ្រាសសមាគមស្វាយ​ចន្ទីកម្ពុជា ពុំមានលទ្ធភាពធ្វើសកម្មភាពជួយដល់កសិករឲ្យបានវិសាលភាពធំទូលាយ ញឹកញាប់ស្របតាមវដ្តរដូវរបស់ដំណាំស្វាយចន្ទីបានឡើយ ដោយសារហិរញ្ញវត្ថុរបស់ ស.ស.ក មានកម្រិតតិចតួចនៅឡើយដែលទទួលបានពីវិភាគទាន ដោយស្ម័គ្រចិត្តរបស់សមាជិកមួយភាគតូច។ រីឯការប្រែប្រួលអាកាសធាតុដែលកំពុងមានសព្វថ្ងៃបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទិន្នផលគ្រាប់ស្វាយចន្ទីប្រចាំឆ្នាំ។

របាយ​ការណ៍​​សមាគម​ស្វាយចន្ទី​កម្ពុជា ​បានបង្ហាញ​ថា ​ក្នុង​ឆ្នាំ២០២២ ​កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ ​ចំនួន​៦៧ម៉ឺន​តោន​ គិត​ជា​ទឹកប្រាក់​១ពាន់ ​៧៧លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ប្រទេស​ដែល​នាំចូល​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា ​មាន​ជាអាទិ៍ ​ប្រទេស​វៀតណាម ​ជប៉ុន​ និង​ចិន ​ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​សម្លឹង​មើល​ឱកាស​ក្នុង​ការនាំចូល​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ខ្លួន​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី