ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះសៀមរាប​អង្គរ ​ស្នើ​រដ្ឋាភិបាល​​ជួយ​ទាក់ទាញវិស័យឯកជនអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនៅ​តំបន់ជុំវិញនោះ

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-អង្គរ ​បានស្នើ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា​​ជួយ​ជំរុញ​លើកទឹកចិត្ត​វិនិយោ​គិ​ន​ឯកជនក្នុងការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធពាក់​ព័ន្ធជុំវិញ​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ ដើម្បីទាក់ទាញ​ដល់​ការ​វិនិយោគ​បន្ថែម​នៅតំបន់​ជុំវិញ​នោះ ។

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម ​ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន​កាលពីពេលថ្មីៗនេះ លោក លូ វៃ ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន​វិនិ​យោគ​​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ បានស្នើ​សុំ​ការ​គាំទ្រីពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​​ និងដឹកជញ្ជូន សំដៅជំរុញលើកទឹកចិត្ត​វិនិយោគ​ឯកជន​ក្នុង​ការ​​​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធជុំវិញ​អាកាស​យានដ្ឋាន​ ដោយ​ក្រុមហ៊ុន​ក៏គ្រោង​នឹង​រៀបចំវេទិកា​ទាក់​ទាញ​អ្នកវិនិយោគ​ងាកមក​បណ្ដាក់ទុន​នៅក្នុងខេត្ត​សៀម​រាបឱ្យ​បានកាន់តែ​ច្រើនឡើង ។

យោងតាម​ប្រសាសន៍​សម្ដេចធិបតី ​ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​នា​ពេល​កន្ល​ង​មក​នេះ ក៏បានជំរុញឱ្យ​មន្ត្រីពាក់​ព័ន្ធទាំងអស់ទាក់​ទាញ​អ្ន​ក​វិនិ​យោគ​ឱ្យ​ចូលទៅ​តំបន់ជុំវិញព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បីសិក្សា​ពី​ឱកាស​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ​​តភ្ជាប់តំបន់​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​នេះទៅ​នឹង​ក្រុង​សៀមរាប​ ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ។ ​

សម្ដេច​ធិបតីក៏បាន​ជំរុញឱ្យបង្កើតជាតំបន់ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និងសេវាកម្ម​នៅជុំវិញ​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប​-អង្គរ ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់ប្រជាពលរដ្ឋ​​នៅទីនោះ និង​ប្រាក់​ចំណូលសម្រាប់​ប្រជាពលរដ្ឋ​នៅទីនោះ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​ដោយមិនចាំបាច់​ធ្វើដំណើ​រចំណាកស្រុកទៅរកការងារធ្វើ​នៅ​ខាងក្រៅ ។​

គួររំលឹកថា ថ្មីៗកន្លងទៅនេះដែរ រាជរដ្ឋាភិបាល​ក៏បានសម្រេច​បង្កើតក្រុងថ្មីមួយទៀត​នៅ​ខេត្ត​សៀមរាប​ដែលស្ថិតនៅ​ជិត​នឹង​តំបន់​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរ​ដែល​ការ​បង្កើតក្រុង​ថ្មីនេះ គឺជា​ចំណងដៃថ្មី​ក្រោយពី​​បានបង្កើតរាជរដ្ឋាភិបាលអាណត្តិ​ថ្មី​ ។

ការ​បង្កើតក្រុងថ្មីនេះដែរ​ក៏នឹង​ជំរុញ​ឱ្យមានការ​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​នៅតំបន់​រុនតាឯកតេជោសែន និង​ពាក់ស្នែង​ដែល​នៅជិត​នឹង​តំបន់ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​​សៀមរាប​អង្គរ ហើយរំពឹងថា​សៀមរាប​នឹង​ទទួល​បានកំណើន​វិនិយោគ​និងទេសចរ​បន្ថែមទៀត​ផងដែរ​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)