អង្គការមូលនិធិអាស៊ីអត្ថាធិប្បាយអំពីសេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំរបស់ថ្នាក់ដឹកនាំវ័យក្មេង

អង្គការមូលនិធិអាស៊ី (The Asia Foundation) ជាអង្គការអន្តរជាតិមិនរកប្រាក់កម្រៃ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការអភិវឌ្ឍ មានសន្តិភាព ប្រកបដោយចិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានបំពេញបេសកកម្មនៅប្រទេសកម្ពុជាជាង ៤០ឆ្នាំមកហើយ ដោយបានរួមចំណែកជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

អង្គការមូលនិធិអាស៊ីបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៤ ហើយបានបន្តអនុវត្តនូវកិច្ចការទាំងឡាយដើម្បីធ្វើឲ្យរីកចម្រើននូវអត្ថប្រយោជន៍ទៅវិញទៅមករវាងរដ្ឋាភិបាលអាមេរិក និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ និងមានសាខានៅ១៧ប្រទេស ក្នុងអនុតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងបទអត្ថាអធិប្បាយមួយនៃក្រុមអ្នកតំណាងតាមប្រទេសដែលកំពុងបន្តតាមដានស្ថានភាពសេដ្ឋកិច្ចនយោបាយក្នុងប្រទេសនានាក្នុងតំបន់សម្រាប់ឆ្នាំ២០២៤នេះ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ហើយត្រូវបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

នៅក្នុងអត្ថន័យដែលមានខ្លឹមសារទាំងស្រុងធ្វើឡើងដោយលោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៉ីប្រចាំកម្ពុជា បានកោតសរសើរ និងបង្ហាញនូវភាពវិជ្ជមានជាពិសេសថ្នាក់ដឹកនាំវ័យក្មេងនៅក្រោយការបោះឆ្នោតថ្នាក់ជាតិអស់រយៈពេលជាង១០០ថ្ងៃកន្លងមកនេះ។

លោកស្រីបានសរសេរបែបនេះថា ៖

«ចាប់តាំងតែពីខែកក្កដាកន្លងមក ពលរដ្ឋកម្ពុជាបានបោះឆ្នោតទទួលយកមេដឹកនាំវ័យក្មេងរបស់ពួកគេដែលធ្លាប់បានសន្យា និងប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលបំណង និងឆន្ទៈរបស់ពលរដ្ឋ។ រយៈពេលជាង១០០ថ្ងៃកន្លងមកនេះ ឆ្លើយតបទៅនឹងការសន្យានេះ រាជរដ្ឋាភិបាលថ្មីបានខិតខំដូចដែលបានឃើញគ្រប់គ្នាថា ពួកគេពិតជាមានភាពមមាញឹក និងសកម្មបំផុត ជាពិសេសទៅលើកិច្ចការងារពិភាក្សា និងពិគ្រោះយោបល់ជាមួយនឹងដៃគូអភិវឌ្ឍ ដៃគូសង្គមស៊ីវិល ព្រមទាំងវិស័យឯកជននានាផងដែរ»។

យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាអាចទទួលផលប៉ះពាល់ដោយសារកត្តាវិបត្តិសកល ដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងការបន្តនៃជម្លោះរវាងអ៊ុយក្រែន​- រុស្សីផង, ជម្លោះនៅមជ្ឈឹមបូពា៍ផងក្តី ប៉ុន្តែរដ្ឋាភិបាលថ្មីបានដាក់កិច្ចការងារអាទិភាពរួចទៅហើយដើម្បីធ្វើយ៉ាងណាអាចធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ, ការផ្តល់សេវាសាធារណៈ និងវិធានការការពារសង្គម។

ក្នុងពេលជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានធ្វើការព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងបន្តទទួលបានកំណើនគួរឲ្យកត់សំគាល់ប្រមាណជា ៥,៨ភាគរយក្នុងឆ្នាំនេះទោះបីជាមានភាពយឺតយ៉ាវជាងអ្វីដែលធ្លាប់ទទួលបានកាលពីសម័យមុនកូវីដដែលមានប្រមាណជា៧ភាគរយក្តី។

លោកស្រី Meloney បានលើកឡើងទៀតថា រាជរដ្ឋាភិបាលថ្មីៗនៃក្រុមគណៈរដ្ឋមន្ត្រីក្មេងៗក៏បានផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើវិស័យបច្ចេកវិទ្យា និងបានចាត់ទុកវាជាសសរស្តម្ភនៃក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ ហើយសង្ឃឹមយ៉ាងងមុតម៉ាំថា នឹងអាចនាំឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានពលរដ្ឋទទួលបានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៃផែនការឆ្នាំ២០៣០នោះ កម្ពុជាក៏នឹងត្រូវមើលឃើញសកម្មភាពសម្រេចមួយចំនួនដូចជាការឈានទៅឲ្យបាននូវការផ្គត់ផ្គង់ថាមពលជាតិឲ្យបាន៧០ភាគរយ ជាថាមពលកកើតឡើងវិញ ព្រមទាំងការបង្កើតឳកាសការងារជូនពលរដ្ឋដែលមានវ័យក្មេងតាមរយៈការអប់រំ និងបណ្តុះបណ្តាលក្នុងប្រព័ន្ធយ៉ាងច្រើនចាប់តាំងពីពេលនេះតទៅ។

ជាចុងក្រោយ លោកស្រីបានសរសេរពីការរំពឹងទុកបែបវិជ្ជមានថា ៖ ក្នុងពេលដែលគ្រប់គ្នាកំពុងមានភាពសុទិដ្ឋិនិយមនេះ ក្រសែភ្នែកទាំងអស់គ្នា រួមទាំងពលរដ្ឋ, វិស័យឯកជននិងអន្តរជាតិ កំពុងនាំគ្នាតាមសម្លឹងមើលនោះក្រុមថ្នាក់ដឹកនាំថ្មី នឹងចាំបាច់បន្តស្វែងរកការកសាងភាពជឿជាក់ និងផ្តល់ការសន្យារបស់ពួកគេជូនចំពោះយុវជនកម្ពុជាជំនាន់ក្រោយដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងដែលកំពុងទន្ទឹងរង់ចាំជាមួយនឹងក្តីសង្ឃឹមយ៉ាងអស្ចារ្យរួមគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ