គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ សៀមរាប ប៉ោយ​ប៉ែត រត់កាត់​រាជធានី ខេត្តចំនួន៦ ក្នុងនោះកំពង់ធំ​វែង​ជា​ងគេ​

ភ្នំពេញ ៖ គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ សៀមរាប​ ប៉ោយ​ប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រ ឆ្លងកាត់រាជធានី ខេត្តចំនួន៦ បច្ចុប្បន្នបាន និងកំពុង​ពន្លឿនការសិក្សាឈានទៅរកការបញ្ចប់ ដើម្បីអាចបើកការដ្ឋានសាងសង់ក្នុងដំណាក់កាលទី១នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ​ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បានប្រាប់ឱ្យដឹងថា រាជធានី ខេត្តទាំង៦ ដែលស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយនេះ រួមាន រាជធានីភ្នំពេញ រត់កាត់ប្រវែង ​៣គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយឡែកខេត្តកណ្ដាល​មានប្រវែង ១៨​គីឡូម៉ែត្រ, ខេត្ត​កំពង់​ចាម​ប្រវែង ៤៣​គីឡូ​ម៉ែត្រ, ខេត្ត​កំពង់ធំ​មានប្រវែង ១៣១​គីឡូម៉ែត្រ ខេត្ត​សៀមរាប​មានប្រវែង ១៣០​គីឡូម៉ែត្រ និង​ខេត្ត​បន្ទាយ​​មានជ័យ​មានប្រវែងរត់​កាត់ ៩៥គីឡូម៉ែត្រ ។​

គម្រោងផ្លូវ​នេះ​ តាមការ​ប៉ាន់​ស្មាន​ត្រូវ​ចំណាយ​ទឹកប្រាក់ក្នុងការ​សាងសង់ប្រមាណជាង​ ៤០០០​លានដុល្លារ​អាមេរិក​ ដោយគិត​ជា​មធ្យម​តាមស្តង់ដារ​ផ្លូវ​ល្បឿនលឿន គឺ១គីឡូម៉ែត្រ​ត្រូវ​ចំណាយ​១០​លានដុល្លារ​អាមេរិក ​ជាក់ស្ដែង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ដែល​មានប្រវែង ១៨៧​គីឡូម៉ែត្រ កំពុង​ដំណើរ​នេះ បាន​ចំណាយទឹកប្រាក់សាងសង់​ប្រមាណ​២​ពាន់លានដុល្លារ​អាមេរិក ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលមា​ន​ប្រវែង ១៣៥​គីឡូម៉ែត្រ​​ គ្រោងនឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រហាក់ប្រហែល ​១,៣ពាន់លានដុល្លារ​អាមេរិក​ ។

គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ សៀមរាប​ ប៉ោយ​ប៉ែត​ ត្រូវ​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សម្រាប់​សិក្សា​កាលពី​ពាក់​កណ្ដាល​ឆ្នាំ២០២៣​ រវាង​ក្រសួង​សាធារណការ​និងដឹកជញ្ជូន និង​ក្រុមហ៊ុន​ CRBC របស់​ប្រទេស​ចិន ។

គិត​មកដល់​បច្ចុប្បន្ននេះ កម្ពុជា​មានគម្រោង​ផ្លូវ​ល្បឿនលឿន​ចំនួន​៣ខ្សែ មានប្រវែង​សរុបជាង ​៧៣០​គីឡូ​ម៉ែត្រ ដោយ​មួយ​កំពុងដាក់ដំណើរការ ( ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ) មួយ​កំពុង​សាងសង់ (​ផ្លូវល្បឿនលឿន​ភ្នំពេញ​បាវិត ) និងមួយទៀត​កំពុង​សិក្សា​ ( ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយ​ប៉ែត ) ។​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា​ រាជរដ្ឋាភិបាលនឹង​មិនបញ្ចប់​ត្រឹម​ការ​សាងសង់ផ្លូវល្បឿនលឿនទី៣នោះទេ តែ​រដ្ឋាភិបាលនឹង​បន្តសិក្សា​សាងសង់ផ្លូវល្បឿនលឿន​ប​ន្តប​ន្ទា​ប់​ទៀ​ត អាចមានខ្សែទី​៤ ទី៥ ដើម្បីជំរុញ​ដល់ការ​ដឹកជញ្ជូន​ក្នុងប្រទេស និងភ្ជាប់ទៅក្រៅ​ប្រទេស​ ។

គម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុងព្រះសីហនុ បាន និងកំពុង​ហុច​ផល ​និងសក្ដានុពល​យ៉ាង​ច្រើនដល់​ខេត្ត​នៃតំបន់សមុទ្រ​មួយនេះ ដែលក្រៅពីសម្រួលដល់ការដឹកជញ្ជូនទំនិញសំខាន់ៗសម្រាប់ការនាំចេញតាមរយៈកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នោះ សម្រាប់តែថ្ងៃសម្រាករៀងរាល់ពិធី​បុណ្យជាតិ និងអន្តរជាតិម្ដងៗ ខេត្តព្រះសីហនុ​ទទួលបាន​ចំនួនភ្ញៀវទេសចរ​ច្រើនទៅ​ទស្សនា និងសម្រាកលំហែ​ ដែលបានជំរុញឱ្យអាជីវកម្ម​នានា​នៅក្នុង​ខេត្ត​មួយនេះ​កាន់តែមានសកម្មភាពមមាញឹក​ ៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី