សិប្បកម្មធ្យូងអនាម័យផ្ដល់ប្រយោជន៍ទាំងជីវភាពគ្រួសារ សហគមន៍ និងបរិស្ថាន

ធ្យូង ជាសំណល់កម្លោចនៃឧស ឬដើមឈើដែលមិនទាន់ឆេះអស់មានពណ៌ខ្មៅ ដែលប្រជាជនយើងភាគច្រើនប្រើវាជំនួសឧសក្នុងការបង្កាត់ភ្លើងយករងើកសម្រាប់អាំងសាច់ព្រោះវាងំល្អ។ ទន្ទឹមគ្នានេះដែរ ការផលិតធ្យូងកាលពីមុនត្រូវការវត្ថុធាតុដើមជាដើមឈើក្នុងការផលិត ប៉ុន្តែដើម្បីចៀសវាងការបំផ្លាញធនធានធម្មជាតិ ធ្យូងបច្ចុប្បន្នត្រូវបានកែច្នៃទៅជាធ្យូងអនាម័យ ផលិតពីកាកសំណល់ មានគុណភាពល្អ ពិសេសអាចជួយជីវភាពសហគមន៍ និងបរិស្ថាន។

លោក សួន សែន ជាម្ចាស់សិប្បកម្មធ្យូងអនាម័យ ភីធី ស្ថិតនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា អាជីវកម្មមួយនេះកើតឡើងដោយសារកត្តា ៣ សំខាន់ៗគឺ ទី១ ដោយសារតម្រូវខ្ពស់ក្នុងការប្រើប្រាស់ធ្យូងទាំងបច្ចុប្បន្ន និងអនាគត, កត្តាទី២ គឺជួយដល់បរិស្ថានតាមរយៈការមិនកាប់ព្រៃឈើ ដោយប្រើវត្ថុធាតុដើមពីកាកសំណល់ដូចជាត្រឡោកដូង ហើយទី៣ គឺ ចង់បង្ហាញឱ្យបងប្អូនក៏ដូចជាទីផ្សារក្នុងស្រុកឃើញថាពលរដ្ឋកម្ពុជាក៏មានសមត្ថភាពអាចកែច្នៃបាន។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងការផលិតធ្យូង សិប្បកម្មនេះក៏បានផ្ដល់ការងារដល់ប្រជាជនដែលមានលំនៅឋានក្បែរខាងសិប្បកម្ម ដែលអាចទទួលបានការងារបន្ថែមដោយមិនចាំបាច់មានជំនាញអ្វីនោះទេ​ ពោលគឺមានតែកម្លាំងអាចចូលធ្វើការបាន។ ដោយឡែកសិប្បកម្មនេះអាចផលិតធ្យូងអនាម័យបានប្រមាណ ២៥តោនក្នុងមួយខែ។

ពាក់ព័ន្ធនឹងតម្លៃវិញ ធ្យូងអនាម័យខាងសិប្បកម្ម ភីធី មានតម្លៃចន្លោះ ១២០០-១៤០០រៀលក្នុងមួយគីឡូក្រាម ដោយមានបោះដុំ និងចែកចាយទូទាំងប្រទេសតាមការកម្ម៉ង់ ពិសេសនៅតាមបណ្ដាញសង្គម។ ធ្យូងអនាម័យរបស់សិប្បកម្មមួយនេះផ្ដោតលើគុណភាពជាចម្បង ទោះវាមិនរឹងមាំដូចធ្យូងធម្មជាតិ តែធ្យូងអនាម័យនេះផលិតពីកម្ទេចធ្យូងតូចៗ មានកម្ដៅខ្លាំង មិនផុយលឿនអាចចាប់បម្លាស់ទីបាន ងាយស្រួលបង្កាត់ មិនមានផ្ទុះផ្កាភ្លើង ជាពិសេសគឺមានរាងតូចល្មមៗមិនបាច់កាប់បំបែកនោះទេ។  

សម្រាប់ការផលិតទៀតសោត ម្ចាស់សិប្បកម្មខាងលើបានរៀបរាប់ថា ដោយសារដើមទុននៅមានកម្រិតមិនអាចកែច្នៃពីកម្ទេចឈើបាន ប៉ុន្តែលោកបានប្រើកម្ទេចធ្យូងស្រាប់យកមកកិនកម្ទេច លាយជាមួយទឹក និងម្សៅដំឡូងមី រួចពូតច្របាច់ដាក់ក្នុងម៉ាស៊ីនកាត់ចេញជារាងដែលបានកំណត់ និងយកទៅសម្ងួតជាការស្រេច។

គួរបញ្ជាក់ដែរថា លោក សួន សែន បានចាប់ផ្ដើមអាជីវកម្មនេះនៅចុងឆ្នាំ២០២២ ដោយសារមានគំនិតចង់កែច្នៃផង បានសិក្សាជំនាញខ្លះៗពីប្រទេសជិតខាងផង ក៏បានពិភាក្សាជាមួយមិត្តភក្ដិ និងបង្កើតវាចេញមក។ យ៉ាងណាមិញ សិប្បកម្មនេះក៏នៅមានជួបប្រទះនឹងបញ្ហាទីផ្សារមិនទាន់ទូលំទូលាយ ព្រោះប្រជាពលរដ្ឋភាគច្រើននៅប្រើធ្យូងធម្មជាតិនៅឡើយ ណាមួយសិប្បកម្មនេះក៏នៅខ្វះដើមទុនក្នុងការផលិត និងពង្រីកខ្លួន តែបើមានដើមទុនគ្រប់គ្រាន់ លោកចង់ពង្រីកសិប្បកម្មឱ្យធំ ក៏ដូចជាចូលរួមសហការជាមួយដៃគូផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យធ្យូងអនាម័យមានទីផ្សារកាន់តែធំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក