សហភាពអឺរ៉ុបរឹតបន្តឹងលើក្រុមហ៊ុនចិន ដោយសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនចិនដែលពួកគេសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី។ ការរឹតបន្តឹងនេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជុំទី ១៣ នៃប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

យោងតាមការចេញផ្សាយបានឱ្យដឹងថា សហភាពអឺរ៉ុបកំពុងកំណត់គោលដៅលើអង្គភាពថ្មីសរុបចំនួន ២៧ ដែលចោទប្រកាន់ថា ពួកគេផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យយោធា និងឧស្សាហកម្មរបស់រុស្ស៊ី។ លើសពីនេះ អង្គភាព​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ប្រទេសផ្សេងទៀត​រួម​មាន​ ប្រទេស​ចិន ឥណ្ឌា ស្រីលង្កា ស៊ែប៊ី កាហ្សាក់ស្ថាន ថៃ និង​ទួរគី ហើយ​បាន​ចូលរួម​ក្នុង​ការគេចវេសពីការ​រឹតបន្តឹង​ពាណិជ្ជកម្ម។ អង្គភាពទាំងនោះនឹងត្រូវទទួលរងនូវការត្រួតពិនិត្យការនាំចេញកាន់តែតឹងរ៉ឹងសម្រាប់ទំនិញដែលអាចប្រើប្រាស់ជាប្រយោជន៍ពីរ និងបច្ចេកវិទ្យាដែលអាចជួយដល់វិស័យយោធា និងសន្តិសុខរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអឺរ៉ុបបានចោទប្រកាន់ចិនម្តងហើយម្តងទៀតថាបានជួយក្រុងម៉ូស្គូឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយផ្គត់ផ្គង់ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗ និងជំនួយដែលមិនបង្កគ្រោះថ្នាក់ ដូចជាមួកការពារ និងអាវក្រោះ។ កាលពីសប្តាហ៍មុន ចិនបានលើកឡើងថា ខ្លួននៅតែអព្យាក្រឹតក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនឹងមិនលក់អាវុធឱ្យភាគីណាមួយឡើយ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសចិនបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយនយោបាយ និងបានស្នើផែនការសន្តិភាពរបស់ខ្លួនកាលពីឆ្នាំមុន ដោយទាមទារឱ្យមានបទឈប់បាញ់ និងការចរចា។

គួរឲ្យបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីជុំទី ១៣ ប្រឆាំងនឹងរុស្ស៊ី ហើយក៏ជាលើកដំបូងបានកំណត់គោលដៅក្រុមហ៊ុនចិន និងឥណ្ឌាក្រោមការចោទប្រកាន់ថាបានគាំទ្រដល់ទីក្រុងម៉ូស្គូ។ បន្ថែមពីនេះ ទណ្ឌកម្មជុំទី ១៣ ដែលដាក់ដោយទីក្រុងប្រ៊ុចសែល គឺជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំណត់គោលដៅបុគ្គល និងអង្គភាពជិត ២០០ ដើម្បីដាក់សម្ពាធសកម្មភាពសេដ្ឋកិច្ចដ៏ធំទូលាយណាមួយដែលផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *