ម្ចាស់ពានសហគ្រិនឆ្នើមចែករំលែកចំណុចសំខាន់ៗក្នុងការត្រៀមខ្លួនប្រកួតប្រជែង

ភ្នំពេញ ៖ ម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមវ័យក្មេងផ្នែកសង្គមនៃកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២១ និងជាម្ចាស់សិប្បកម្មចេកឆាប «រាជនី បាណាណា សំឡូត» (REACHNY BANANA SAMLUT)​ អ្នកស្រី នុន ចាន់នី បានចែករំលែកនូវគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនរបស់ម្ចាស់អាជីវកម្មដើម្បីប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំ។

អ្នកស្រី នុន ចាន់នី ដែលធ្លាប់ជាម្ចាស់ពានកាលពីឆ្នាំ២០២១បានលើកឡើងថា សម្រាប់ការទទួលបានពានរង្វាន់នៅក្នុងកម្មវិធីអ្វីមួយវាមិនមែនកើតឡើងដោយការចៃដន្យនោះទេ ប៉ុន្តែវាកើតចេញពីកិច្ចខិតខំ ភាពទទួលខុសត្រូវ និងសមត្ថភាព ទាំងចំណេះដឹងក្នុងភាពជាម្ចាស់អាជីវកម្ម ឬជាសហគ្រិន ក៏ដូចជាដំណើរការនៃចង្វាក់ផលិតកម្មសិប្បកម្ម ដែលមានការទទួលស្គាល់ពីសាធារណៈជនទូទៅ ដៃគូអាជីវកម្ម រួមទាំងគណៈកម្មការវាយតម្លៃក្នុងកម្មវិធីផងដែរ។

សហគ្រិនស្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ចំណុចសំខាន់ៗដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងរបស់កម្មវិធីសហគ្រិនកម្ពុជា សម្រាប់បទពិសោធរបស់ខ្ញុំផ្ទាល់គឺយើងត្រូវសម្លឹងមើលពីកម្មវិធីដែលយើងចង់ប្រកួតនេះថាវាមានកម្រិតប៉ុណ្ណា ស័ក្ដិសមជាមួយកម្រិតអាជីវកម្មរបស់យើងឬក៏អត់ ដូចជា កម្រិត Start-up កម្រិតតូច កម្រិតមធ្យម ឬសម្រាប់អាជីវកម្មដែលមានភាពរីកចម្រើនស្រាប់»។

អ្នកស្រីបានបន្តទៀតថា ៖

ចំណុចមួយទៀតដែលត្រូវចាប់អារម្មណ៍ គឺការត្រួតពិនិត្យលក្ខខណ្ឌនៃការប្រកួតឱ្យបានច្បាស់លាស់ ថាតើយើងអាចមានលទ្ធភាពក្នុងការដាក់ពាក្យប្រកួត ឬក៏អាចអភិវឌ្ឍខ្លួនបានកម្រិតណាដើម្បីអាចឈ្នះក្នុងកម្មវិធីនេះបាន។ លើសពីនេះទៅទៀត យើងក៏ត្រូវមើលពីរយៈពេលនៃការប្រកួត និងការរៀបចំខ្លួនរបស់យើង តើយើងអាចទៅរួចឬក៏អត់ ចៀសវាងមានបញ្ហាណាមួយអាចកើតឡើងពាក់កណ្ដាលទី។ ដោយឡែក សម្រាប់ម្ចាស់អាជីវកម្មក៏ត្រូវតែមានការរៀបចំឱ្យបានរៀបរយជាមុន ទាំងដំណើរការអាជីវកម្ម និងការពិពណ៌នាខ្លួនឯងផ្ទាល់ ដូចជាការធ្វើ slides ដើម្បីធ្វើបទបង្ហាញឱ្យសមស្របតាមសេចក្ដីណែនាំរបស់កម្មវិធី ទាំងចំណុចដែលត្រូវលើកមកបង្ហាញ និងពេលវេលាធ្វើបទបង្ហាញ ធ្វើយ៉ាងណាកុំឱ្យមានបញ្ហាបច្ចេកទេសណាមួយកើតមានឡើង»។

ពាក់ព័ន្ធនឹងការធ្វើបទបង្ហាញនេះដែរ អ្នកស្រីបន្ថែមថា សម្រាប់ slides presentation ត្រូវធ្វើឱ្យមានភាពទាក់ទាញ ភាពរស់រវើក រៀបចំទាំងរូបភាព និងអក្សរឱ្យបានស្អាត។ ពិសេសជាងនេះទៅទៀត ក្នុងនាមជាអ្នកតំណាងរបស់សហគ្រាស ត្រូវរៀបចំខ្លួនឱ្យល្អ មានទំនុកចិត្តខ្ពស់ និងត្រូវច្បាស់ជានិច្ចនូវរាល់ចំណុចទាំងអស់ក្នុងបទបង្ហាញរបស់ខ្លួន។ ក្រៅពីនេះ ចំពោះសមាជិកដែលដាក់ពាក្យដើម្បីប្រកួតប្រជែងទាំងអស់ក៏ត្រូវបំពេញនូវរាល់កិច្ចការដែលកម្មវិធីដាក់ឱ្យបានរួចរាល់តាមពេលវេលាកំណត់ កុំឱ្យមានការខកពេល ឬសុំគេពន្យាពេលជាដើម ដែលអាចឱ្យគណៈកម្មការដាក់ពិន្ទុវាយតម្លៃបែបអវិជ្ជមាន។  

គួរបញ្ជាក់ដែរថា អ្នកស្រី នុន ចាន់នី ជាម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមវ័យក្មេងផ្នែកសង្គមនៃកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២១ ដែលរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការគាំទ្រថវិកាធំពីសហគ្រិនខ្មែរ (Khmer Enterprise)៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)