បច្ចេកវិទ្យារោងសម្ងួតថ្មី ងាយស្រួលកែច្នៃកសិផល កាត់បន្ថយការខាតបង់

ភ្នំពេញ ៖ កម្ពុជា ជាប្រទេសដែលមានសក្ដានុពលខ្ពស់ខាងវិស័យកសិកម្ម ជាពិសេសខាងដំណាំ មិនថាជាប្រភេទស្រូវ ឬដំណាំហូបផ្លែដទៃទៀតនោះទេ។ ក្នុងនោះ នៅរដូវប្រមូលផលម្ដងៗ តែងតែការជន់កសិផលធ្វើឱ្យមានបន្លែផ្លែឈើដែលលើសតម្រូវការសល់ខូចចោល ហេតុនេះរោងសម្ងួតជាបច្ចេកវិទ្យាមួយដែលអាចជួយបង្កើនលទ្ធភាពកែច្នៃ និងកាត់បន្ថយការខូចខាតរបស់កសិផលមិនថា បន្លែ ផ្លែឈើ ឬត្រី សាច់នោះទេ។

លោក ហុង សុត ជាម្ចាស់អាជីវកម្មរោងសម្ងួតកសិករឆ្លាត (Kasekor Chhlat) បានមានប្រសាសន៍ប្រាប់ AMS Economy អំពីអត្ថប្រយោជន៍នៃរោងសម្ងួតថា៖

«រោងសម្ងួតមានអត្ថប្រយោជន៍ដូចជា សម្ងួតបានលឿន សុវត្ថិភាព មានអនាម័យ ការពារដីហុយ និងសត្វចូល ការពាររំហួតពីដី ការពារការខូចដោយសារយូវី UV ទៅលើផលិតផល ទឹកភ្លៀង រក្សាពណ៌ ក្លិន និងរសជាតិកសិផលឲ្យនៅល្អ ងាយស្រួលបម្លាស់ទី ប្រើប្រាស់ថាមពលស្អាត តម្លៃសមរម្យ អាចប្រើប្រាស់បានយូរ ពោល គឺអាចកាត់បន្ថយការបំភាយឧស្ម័នកាបូន ៩១.២៥ តោនក្នុងមួយឆ្នាំ»។

លោកបន្ថែមថា សម្រាប់អាជីវកម្មរបស់លោកមានផ្គត់ផ្គងរោងសម្ងួតគ្រប់ខ្នាត ដែលមាន ៥ប្រភេទ ដោយមានតម្លៃចាប់ពី ១ ២៥០ – ១៧ ៥០០ដុល្លារ និងមានទំហំសម្ងួតចាប់ពី ២៥គីឡូក្រាម ដល់ ៥តោនក្នុងមួយដង។ សម្រាប់រោងនេះ វាអាចសម្ងួតកសិផលច្រើនមុខដូចជា ចេក ស្វាយ ម្រេច ផ្សិត ម្ទេស ម្ជូរព្រឹក តែ និងឪសថបុរាណ ក៏ដូចជាសាច់ងៀតផងដែររួមមាន ងៀតគោក្របី ត្រីងៀត សាច់ប្រឡាក់ជាដើម។

ចំពោះតំបន់តែនិយមប្រើប្រាស់រោងសម្ងួត ភាគច្រើននៅតាមខេត្តជុំវិញបឹងទន្លេសាប និងតំបន់មាត់សមុទ្រដូចជា កោះកុង ក្រុងព្រះសីហនុ ដែលប្រើសម្រាប់សម្ងួតគ្រឿងសមុទ្រ ហើយម៉ូដែលដែលគេនិយមប្រើគឺ ម៉ូដែល SSD150L និង SSD300L​ ដែលអាចសម្ងួតបានពី ៥០-៣០០គីឡូក្រាម។

ក្រៅពីរោងសម្ងួត អាជីវកម្មកសិករឆ្លាតក៏មានផ្គត់ផ្គង់នូវសម្ភារផ្សេងទៀតដូចជា បន្ទប់ត្រជាក់ក្លាសេកសិផលកសិកម្ម និងបច្ចេកវិទ្យាគាំទ្រការកែច្នៃផលិតផលកសិកម្មដទៃទៀតផងដែរ។

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យាដែលបានរៀបរាប់ខាងលើនេះ លោក ហុង សុត បានរៀនពីសាលាក្នុងស្រុកខ្លះ ហើយបានធ្វើទំនើបកម្មថ្មីៗចេញជាផលិតផលថ្មីរបស់ខ្លួន ដែលមានភាពទំនើបទាន់សម័យកាល និងមានប្រសិទ្ធភាពខ្ពស់ ផលិតឡើងដោយប្រើវត្ថុធាតុដើមនាំចូលខ្លះ និងផលិតក្នុងស្រុកខ្លះ។

ចុងក្រោយ ម្ចាស់អាជីវកម្មខាងលើក៏មានមតិដែរថា សម្រាប់កសិករយើងគួរតែមានរោងប្រភេទណាមួយសម្រាប់គ្រួសារ ឬការកែច្នៃផលិតផលកសិកម្ម ដោយសារតែ វាជាផលិតផលក្នុងស្រុក មានអត្ថប្រយោជន៍ច្រើន និងជួយបរិស្ថានច្រើន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបង្ការការបាត់បង់ក្រោយប្រមូលផលកសិកម្មដែលកំពុងខូចខាត់នឹងជន់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)