ការអភិរក្សតំបន់ឆ្នេរ និងសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៃមហាសមុទ្រ និងសេដ្ឋកិច្ចបៃតង

កំពត ៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាមួយស្តីពីការលើកកម្ពស់សមត្ថភាពស្តារ និងការអភិរក្សកាបូនពណ៌ខៀវនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា នៅសណ្ឋាគារ Castle Bayview Resort and Spa ទីក្រុងកំពត នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ kjnugគោលបំណងធ្វើឱ្យប្រសើរឡើងឡើងលើកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ លើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍកាបូនពណ៌ខៀវ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាព ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រដល់អ្នកពាក់ព័ន្ធដែលនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

សិក្ខាសាលា ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំខេត្តជាប់ឆ្នេរទាំង៤  ប្រធានមន្ទីរទាំង៤ខេត្ត (កោះកុង ព្រះ សីហនុ កែប និងកំពត) តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ  វិស័យឯកជន និងគ្រឹះស្ថានសិក្សាជាច្រើនរូបទៀត។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា បើទោះបីតំបន់ឆ្នេរ និងសមុទ្ររបស់ប្រទេសកម្ពុជា បានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ក៏តំបន់ទាំងនេះបន្តរងនូវការគំរាមកំហែង ដូចជាការថយចុះនូវជីវៈចម្រុះសមុទ្រ ការបាត់បង់ទីជម្រក និងការថយចុះនូវមូលធនធម្មជាតិ។ ដូច្នេះ ដើម្បីឆ្លើយតប និងដោះស្រាយនូវបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តោតអាទិភាពទៅលើការពង្រឹងការគ្រប់គ្រង និងការអភិរក្សធន​ធាន​ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាពនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរបស់កម្ពុជាតាមរយៈការគ្រប់​គ្រង​ធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យបានលើស៦០%នៃផ្ទៃប្រទេស។

ជាងនេះទៅទៀត ដើម្បីគាំទ្រដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរៀបចំបង្កើតយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ហេតុនេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សនូវតំបន់ឆ្នេរ និងសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៃមហាសមុទ្រប្រកបដោយចីរភាព។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ជួប ប៉ារីស៍ សង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងបែបវិទ្យាសាស្ត្រអំពីការអភិរក្ស និងស្តារឡើងវិញកាបូនពណ៌ខៀវ ទស្សនទានអំពីគោលនយោបាយ និងហិរញ្ញវត្ថុទាំងនៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។លើសពីនេះទៀតបានយល់ដឹងបន្ថែមអំពីស្ថានភាពនិងភាពពាក់ព័ន្ធ ប្រទាក់ក្រឡាក្នុងការងារគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រកម្ពុជាហើយផ្តើមចេញពីចំណេះ ដឹងទាំងនេះយើងអាចរួមគ្នារៀបចំផែនការបង្ហាញផ្លូវមួយសំដៅលើកកម្ពស់ការអភិរក្សនិងការរៀបចំគំនិតផ្តួចផ្តើមគម្រោងកាបូនពណ៌ខៀវនៅតំបន់ឆ្នេររបស់ប្រទេសកម្ពុជាឱ្យបានជោគជ័យនាពេលខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន