កម្ពុជា និងជប៉ុន នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ

ភ្នំពេញ ៖ កម្ពុជា និងជប៉ុន នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជាពិសេសលើកកម្ពស់ទំនាក់ទំនងធុរកិច្ចឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានទទួលជួបគណៈប្រតិភូធុរកិច្ចជប៉ុន ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលរវាងសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ។

លោក Takahashi បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅមួយកម្រិតទៀត។ ជាមួយនឹងការបើកដំណើរការការិយាល័យសមាគមនាពេលថ្មីៗនេះ លោកបានសង្កត់ធ្ងន់លើសក្តានុពលក្នុងការសម្របសម្រួលទំនាក់ទំនងដោយផ្ទាល់ និងកិច្ចសហការរវាងសហគ្រិនជប៉ុន និងកម្ពុជា ដោយបន្ស៊ីដំណើរការការងារជាជាងពឹងផ្អែកតែលើទំនាក់ទំនងការទូត។

សូមរំលឹកថា សមាគមជប៉ុន-កម្ពុជា បានបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ការវិវត្តជាវិជ្ជមាននេះត្រូវបានរំពឹងថា នឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែស្អិតរមួតរវាងសហគ្រាសធុនតូចនិងមធ្យមជប៉ុន ជាមួយនិងសមភាគីកម្ពុជារបស់ពួកគេ ដើម្បីជំរុញកំណើនរួមនិងផលិតមុខទំនិញពិសេស(niche market)សម្រាប់បម្រើទីផ្សារទាំងនៅក្នុងតំបន់អាស៊ាន និងទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា វត្តមានផ្ទាល់របស់សមាគមនៅក្នុងប្រទេស មានសារៈសំខាន់ ហើយកម្ពុជានឹងប្រើប្រាស់ការិយាល័យរបស់សមាគមជាប្រយោជន៍ ក្នុងការរៀនសូត្រអំពីនវានុវត្តន៍របស់ជប៉ុន និងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើទាំងទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសក្តានុពលថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូចនិងមធ្យមរបស់ កម្ពុជា និងការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការកែលម្អសេវាសាធារណៈ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់ធុរកិច្ចជនឱ្យបានកាន់តែប្រសើរ។ ជាមួយគ្នានេះ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងសក្តានុពល ដូចជាការកែច្នៃកសិផល បច្ចេកវិទ្យាបៃតង និងគ្រឿងអេឡិចត្រូនិក ឯកឧត្តមបានលើកឡើងថា កម្ពុជាចង់ទាក់ទាញការវិនិយោគពីជប៉ុន ជាពិសេសលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់កសិផលក្នុងស្រុក និងបង្កើនផលិតភាព។

លោក Kazunori KATO នាយកប្រតិបត្តិនិងជាអគ្គលេខាធិការរបស់សមាគមជប៉ុន-កម្ពុជា បានជម្រាបជូនពីយុទ្ធសាស្ត្របឋម​ចំនួនពីររបស់សមាគម ដែលផ្តោតលើការសហការផលិតមុខទំនិញជាមួយសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់កម្លាំងពលកម្មកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចជប៉ុននៅកម្ពុជាកាលពីពេលថ្មីៗនេះ។

បន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសកម្ពុជា សមាគម សហព័ន្ធធុរកិច្ច និងសភាពាណិជ្ជកម្ម  ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគមសហការជាមួយ សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋា ភិបាល ក្នុងការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ភាពជាដៃគូនេះនឹងអាចប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់សហគ្រិនខ្មែរដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងការគាំទ្រហិរញ្ញវត្ថុ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមជប៉ុន និងសហគ្រាសកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​មានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិ​សមូហភាព

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦

ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ធនាគារ អេស៊ា​-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនី​ប្រាក់ដុល្លាអាម៉េរិក​ទូទាត់​ប្រតិបត្តិការអន្តរជាតិ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)