ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ ទទួលបានហិរញ្ញប្បទានពីសហគ្រិនខ្មែរសម្រាប់ពង្រីកអាជីវកម្ម

ភ្នំពេញ ៖ សហគ្រិនខ្មែរ ថ្មីៗនេះបានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ ក្នុងគោលដៅផ្តល់លទ្ធភាពដល់សហគ្រាសទាំងនេះស្ដារលំនឹងអាជីវកម្ម ពង្រឹងប្រតិបត្ដិការ និងបង្កើនសក្ដានុពលនាំចេញ។

កញ្ចប់ជំនួយសហគ្រិនខ្មែរដែលបានផ្តល់ជូនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម នៅពេលនេះរួមមាន ២ កម្មវិធី ៖ កម្មវិធីទី១ – គឺកញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលជាកម្មវិធីយុទ្ធសាស្រ្តដ៏មុតស្រួចមួយបង្កើតឡើងដើម្បីរក្សាលំនឹងដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្កានុពល ហើយស្ថិតនៅក្នុងវិស័យអាទិភាព។ កញ្ចប់ជំនួយនេះមានលក្ខណៈ (១) ប្រកួតប្រជែងខ្ពស់ និងមានការផ្សព្វផ្សាយទូលំទូលាយដែលគ្រប់ដណ្តប់ ២៥ រាជធានី-ខេត្ត (២) មានស័ក្តិសិទ្ធភាពខ្ពស់ក្នុងការទទួលបានហិរញ្ញប្បទានគាំទ្រដោយផ្ទាល់ និងទាន់ពេល (៣) មានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅក្នុងការស្នើ និងប្រើប្រាស់ថវិកាសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម និង (៤) មានសុក្រិតភាពខ្ពស់ចំពោះការវាយតម្លៃ និងដាក់ពិន្ទុពីគណៈកម្មការជំនាញដែលមកពីស្ថាប័នធំៗ ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគ សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ និងបណ្តាក្រុមហ៊ុននានា។

កម្មវិធីទី២ គឺកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ការបណ្ដុះបណ្ដាលដោយអ្នកជំនាញផ្នែកវិនិយោគទៅដល់ធុរកិច្ចដែលមានបំណងស្វែងរកថវិកាបន្ថែម ដើម្បីពង្រីកប្រតិបត្ដិការរបស់ខ្លួន។ កម្មវិធីនេះជាយន្ដការដែលមានសារៈសំខាន់ក្នុងការធានាឱ្យមានចីរភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទានពីទីផ្សារឯកជន។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរបានលើកឡើងថា ៖ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាគឺឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលបានផ្តល់ការងារប្រមាណ៧០ភាគរយ និងបានរួមចំណែកប្រមាណ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖

«សហគ្រិនខ្មែរ បានកសាងសមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដោយផ្តោតជាពិសេសលើការថែបំប៉នធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងយន្តការផ្តល់ហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរ បាន និងកំពុងផ្តល់ភាពអង់អាចដល់សហគ្រាសក្នុងស្រុក ដោយលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទីផ្សារ ដើម្បីឱ្យសហគ្រាសទាំងនោះរួមចំណែកកាន់តែច្រើនដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរ បាន និងកំពុងអនុវត្ដកម្មវិធីជាច្រើន ដើម្បីផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដារាជធានី-ខេត្ដទូទាំងប្រទេស។ ការគាំទ្ររបស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុក ដូចជាតាមរយៈការបណ្តុះពន្លកសហគ្រិនកម្រិតវិទ្យាល័យដើម្បីចាក់ឫសវប្បធម៌សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូអាជីវកម្ម ការភ្ជាប់ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។

ថ្លែងក្នុងពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាននេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖

«តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរនឹងបន្តការគាំទ្ររបស់ខ្លួន តាមរយៈការបង្កើតកម្មវិធីមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ++ ដល់សហគ្រិនដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរកន្លងមក។ កិច្ចការនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារបានទូលំទូលាយព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម