Tesla និងក្រុមហ៊ុនអ៊ីនធឺណិតដ៏ធំមួយរបស់ចិន Baidu ព្រមព្រៀងលើផែនទីសម្រាប់រថយន្តបើកបរដោយខ្លួនឯងស្វ័យប្រវត្តិ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា Baidu ដែលជាក្រុមហ៊ុនអ៊ីនធឺណិតដ៏ធំមួយរបស់ចិនបានឈានដល់កិច្ចព្រមព្រៀងជាមួយ Tesla ដើម្បីផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះកាន់អាជ្ញាប័ណ្ណផែនទីផ្លូវសាធារណៈរបស់ប្រទេសចិន។

ក្រុមហ៊ុន Tesla កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Baidu ក្នុងគោលបំណងដាក់ឱ្យដំណើរការនូវសមត្ថភាពរថយន្តបើកបរដោយខ្លួនឯងស្វ័យប្រវត្តិ FSD (Full Self-Driving) នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះគ្រោងនឹងលុបបំបាត់ឧបសគ្គដ៏សំខាន់មួយ ដើម្បីបើកដំណើរការមុខងារជំនួយការបើកបរកម្រិតខ្ពស់នៅក្នុងប្រទេសចិន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Baidu លើមុខងារផែនទីនៃគន្លងផ្លូវ។ កាលពីពេលថ្មីៗនេះ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងនៅពេលដែលលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និងបានជួបជាមួយនាយករដ្ឋមន្ត្រី Li Qiang ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រព័ន្ធជំនួយដល់អ្នកប្រើប្រាស់បើកបរដោយខ្លួនឯងស្វ័យប្រវត្តិរបស់ Tesla នៅក្នុងប្រទេសចិន ហើយនៅផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Baidu ក៏នឹងផ្តល់ប្រព័ន្ធបង្ហាញគន្លងផ្លូវរបស់ខ្លួនដល់ក្រុមហ៊ុន Tesla ផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីចិន Elon Musk ស្នើរសុំការយល់ព្រមពីចិនសម្រាប់ការផ្ទេរទិន្នន័យទៅក្រៅប្រទេស និងការដាក់ឱ្យដំណើរការកម្មវិធី FSD នៅក្នុងប្រទេសចិន។

នៅក្នុងប្រទេសចិន ប្រព័ន្ធបើកបរឆ្លាតវៃទាំងអស់ចាំបាច់ត្រូវមានវិញ្ញាបនប័ត្រផែនទីមុនពេលពួកគេអាចដំណើរការនៅលើផ្លូវសាធារណៈបាន។ ដូច្នោះហើយ ក្រុមហ៊ុនបរទេសត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដែលមានអាជ្ញាប័ណ្ណនេះ ហើយ Baidu ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់សិបដែលមានវា។ ជាមួយនឹងអាជ្ញាប័ណ្ណផែនទី Tesla នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការកម្មវិធី FSD របស់ខ្លួនស្របច្បាប់នៅលើផ្លូវរបស់ប្រទេសចិន ហើយរថយន្តអាចប្រមូលទិន្នន័យអំពីជុំវិញខ្លួនវាដូចជា ប្លង់ផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងអគារនៅក្បែរនោះ។ យ៉ាងណាមិញ គេមិនច្បាស់នោះទេថា តើទិន្នន័យដែលប្រមូលបាននឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tesla ឬ Baidu?

គួរឲ្យបញ្ជាក់ដែរថា ភាពជាដៃគូរបស់ក្រុមហ៊ុន Baidu និង Tesla មានតាំងពីដើមឆ្នាំ២០២០ ដោយ Tesla បានប្រើប្រាស់ផែនទីគន្លងផ្លូវរបស់ Baidu រួចហើយសម្រាប់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន Baidu បានធ្វើសន្និសីទសារព័ត៌មានមួយដោយប្រកាសពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុន Tesla ទោះបីជាមុខងារ FSD មិនត្រូវបានលើកឡើងជាពិសេសក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦