Siam Organic អនុវត្តគំរូអាជីវកម្មបរិយាបន្នប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់កសិករ

បរទេស ៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា អង្ករ ដែលជាអាហារសរីរាង្គសំខាន់បំផុតសម្រាប់ជីវិតមនុស្សទូទៅទាំងនៅក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក ប៉ុន្តែកសិករធ្វើស្រែជាច្រើននាក់កំពុងរស់នៅក្នុងជីវភាពលំបាក។ លើសពីនេះ កសិករមួយចំនួនក៏កំពុង​ប្រឈមនឹងបញ្ហាបង្កបង្កើនផលផងដែរពាក់ព័ន្ធទៅនឹងដី​ខ្វះ​ជីជាតិ​ សំណឹកដី និងបម្រែបម្រួលសីតុណ្ហភាព។

ដោយហេតុផលខាងលើនេះ Siam Organic បានធ្វើការជាមួយកសិករមកពីភូមិភាគឦសាននៃប្រទេសថៃ ដើម្បីកាត់បន្ថយថ្លៃដើមនៃការធ្វើកសិកម្ម បង្កើនទិន្នផល និងធានាតម្លៃទិញ ហើយជំរុញឱ្យការធ្វើស្រែរបស់កសិករក្លាយជាមុខរបរប្រកបដោយនិរន្តរភាព។  គោលបំណងរបស់ Siam Organic គឺកាត់បន្ថយភាពក្រីក្រក្នុងចំណោមកសិករនៅក្នុងប្រទេសថៃ ដោយនាំយកផលិតផលដែលឆ្ងាញ់ មានគុណភាព ជួយឱ្យសុខភាពអ្នកទទួលបានល្អ និងច្នៃប្រឌិតទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

Siam Organic ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយជនជាតិថៃពីរនាក់គឺ Peetachai Dejkraisak និង Pornthida Wongphatharakul ដោយសារពួកគេព្រួយបារម្ភពីកំណើនៃភាពក្រីក្ររបស់កសិករថៃ ១៧ លាននាក់ និងគំនិតផ្តួចផ្តើមនៃការលើកកម្ពស់ការធ្វើស្រែចំការរបស់រដ្ឋាភិបាលដែលគ្មានប្រសិទ្ធភាព។ ពួកគេបានចាប់ផ្តើសិក្សាពីបញ្ហាកាន់តែស៊ីជម្រៅ និងអនុវត្តគំរូអាជីវកម្មបរិយាបន្នប្រកបដោយនិរន្តរភាព។ គំរូអាជីវកម្មបរិយាបន្នរបស់ពួកគេរួមមាន ការផ្តល់គ្រាប់ពូជស្រូវសរីរាង្គសុទ្ធ, ជីសរីរាង្គ និងប្រភពសម្រាប់ការធ្វើកសិកម្ម, ការបណ្តុះបណ្តាលកសិករលើការធ្វើកសិកម្មសរីរាង្គ, ការផ្លាស់ប្តូរការអនុវត្តល្អបំផុតក្នុងចំណោមកសិករ, និងការផ្តល់ទីផ្សារដល់កសិករដោយធានាទិញទិន្នផលទាំងអស់។

Siam Organic បានចាប់ផ្តើមគម្រោងដោយជ្រើសរើសកសិករធ្វើស្រែនៅក្នុងសហគមន៍។ កសិករ​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ជា​សហករណ៍​ដែល​មាន​គ្នា​ពី ១០០ ទៅ ២០០ នាក់​។ Siam Organic បានបញ្ចុះបញ្ចូលកសិករឱ្យចែករំលែកការអនុវត្តល្អបំផុត និងធ្វើការជាមួយពួកគេដើម្បីកែលម្អបច្ចេកទេសកសិកម្ម។ ជាដំណោះស្រាយ ក្រុមហ៊ុននេះបានកំណត់អត្តសញ្ញាណប្រភេទជីថ្មីតាមរយៈការស្រាវជ្រាវរបស់ខ្លួនដែលផ្តល់លទ្ធផលប្រសើរជាងមុន និងបានសាកល្បងវានៅក្នុងសហករណ៍ដែលចូលរួមទាំងអស់។ កាលចាប់ផ្តើមដំបូង Siam Organic ទទួលកសិករចំនួន ២៥ គ្រួសារ ដែលបានចូលរួមក្នុងគម្រោងរបស់ពួកគេ។ សព្វថ្ងៃនេះ ពួកគេធ្វើការជាមួយគ្រួសារកសិករជាង ២០ ០០០ គ្រួសារ។

មិនត្រឹមតែប៉ុណ្ណោះ Siam Organic បានរកឃើញដំណោះស្រាយសម្រាប់ដំណាំរបស់ពួកគេមួយ គឺអង្ករពណ៌ស្វាយងងឹត ឬ Jasberry ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រក្នុងប្រទេសថៃ។ Jasberry គឺជាអង្ករសរីរាង្គប្រភេទថ្មីដែលមានទិន្នផលខ្ពស់ និងគុណភាពជាប់លាប់។ វាជាគ្រាប់ធញ្ញជាតិ ១០០ ភាគរយផ្ទុកទៅដោយវីតាមីន E កម្រិតខ្ពស់ និង beta-carotene  (សារធាតុប្រឆាំងអុកស៊ីតកម្ម)។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​ផលិត​ផល​របស់​ពួក​គេ កសិករ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពីផលិត​កម្មមានតម្លៃទាប និង​ការ​បង្កើន​ទិន្នផល។ លើសពីនេះ កសិករត្រូវបានបណ្តុះបណ្តាលឱ្យដាំដុះអង្ករសរីរាង្គកែច្នៃ Jasberry ដែលមានការបញ្ជាក់ក្រោមស្តង់ដារអន្តរជាតិ ដោយធានាថាផលិតផលរបស់ពួកគេមានសុវត្ថិភាព និងគុណភាពល្អបំផុត។ ប្រាក់ចំណូលរបស់កសិករដែលធ្វើការជាមួយ Siam Organic បានកើនឡើងពី ០,៤០ ទៅ ៦ ដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងទិន្នផលកើនឡើងដល់ ៦០ ភាគរយក្នុងមួយឆ្នាំ។ ក្រៅពីការកើនឡើងនៃប្រាក់ចំណូល ស្ថានភាពសុខភាពរបស់គ្រួសារកសិករក៏បានប្រសើរឡើផងដែរ ដោយសារពួកគេហូបអង្ករសរីរាង្គកែច្នៃ Jasberry ។

ជាលទ្ធផល កសិករជាច្រើនដែលពួកគេបានធ្វើការជាមួយ Siam Organic បានសងបំណុលរបស់ពួកគេ ហើយគ្រួសាររបស់ពួកគេមានមុខរបរសមរម្យ និងនិរន្តរភាពសម្រាប់អនាគត។ ទន្ទឹមនឹងនេះ Siam Organic កំពុងព្យាយាមបង្កើតចលនាអាជីវកម្មសង្គម ដោយពួកគេចង់បង្ហាញថាអាជីវកម្មប្រភេទនេះអាចដំណើរការបាន និងផ្តល់ក្តីសង្ឃឹមដល់សហគ្រិនវ័យក្មេងដែលមានចំណង់ចំណូលចិត្តក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី