Mountain Hazelnuts អនុវត្តអាជីវកម្មបរិយាបន្ន ដើម្បីបង្កើនកម្លាំងពលកម្មផ្នែកកសិកម្មនៅជនបទ

បរទេស៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា នៅក្នុងប្រទេស ប៊ូតាន មានប្រព័ន្ធអេកូឡូស៊ីជាច្រើន ប៉ុន្តែប្រទេសនេះមានអាកាសធាតុត្រជាក់ និងមានផ្ទៃដីតិចជាង ៣ ភាគរយប៉ុណ្ណោះអាចបង្កបង្កើនផលបាន។ លើសពីនេះ កសិករខ្នាតតូចប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការកាន់កាប់ដីមានទំហំតូច កង្វះលទ្ធភាពទទួលបានបច្ចេកវិទ្យា ទទួលរងនូវបម្រែបម្រួលអាកាសធាតុ និងការប្រើប្រាស់ទីផ្សារនៅមានកម្រិតដោយសារហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍តិចតួច។

គ្រួសារភាគច្រើននៅតាមជនបទជាមធ្យមទទួលបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះ ហើយប្រជាជនភាគច្រើនបានធ្វើចំណាកស្រុកពីជនបទទៅទីក្រុង ដែលធ្វើឲ្យអត្រាពលកម្មខាងកសិកម្មកាន់តែទាប។ នៅក្នុងការសិក្សាមួយអំពីការធ្វើចំណាកស្រុកនៅតាមជនបទក្នុងឆ្នាំ២០០៤ បានបង្ហាញថា គ្រួសារប្រជាជននៅទីជនបទជាង ៤៧ ភាគរយ តែងមានសមាជិកគ្រួសារមួយ ឬ ច្រើននាក់បានធ្វើចំណាកស្រុក។ និន្នាការ​នោះ​បាន​កើន​ឡើង​ក្នុង​រយៈពេល ១៥ ឆ្នាំ​ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្លាំងពលកម្មនៅជនបទមានវ័យចំណាស់ជាងនៅក្នុងទីក្រុង។

ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ Mountain Hazelnuts ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលជាការវិនិយោគផ្ទាល់ពីបរទេស ១០០ ភាគរយដំបូងគេបង្អស់របស់ប៊ូតាន។ បេសកកម្មរបស់ Mountain Hazelnuts គឺបង្កើតអាជីវកម្មដែលរកប្រាក់ចំណេញ និងផ្តល់ប្រាក់ចំណូលរយៈពេលវែងដល់សហគមន៍ជនបទដែលងាយរងគ្រោះ ព្រមទាំងជួយស្តារដីដែលខូចគុណភាពរបស់ប្រទេសជាតិផងដែរ។ ដើម្បីស្តារជម្រាលភ្នំដែលខូច ក្រុមហ៊ុននេះបានដាំដំណាំ Hazelnuts ចំនួន ១០ លានគុម្ព ដោយធ្វើការជាមួយគ្រួសារកសិករខ្នាតតូចរស់នៅតាមតំបន់ភ្នំហិមាល័យ និងក្រុមសហគមន៍។ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលនៃប្រទេសប៊ូតាន Mountain Hazelnuts ទិញគ្រាប់ដែលប្រមូលផលទាំងអស់ពីកសិករ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារសម្រាប់អ្នកដាំដុះ និងធានានូវផលចំណេញដល់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ កសិករជាច្រើនបានចាប់អារម្មណ៍ក្នុងការចូលរួមអនុវត្តសកម្មភាពរបស់ Mountain Hazelnuts ដើម្បីដាំដំណាំ Hazelnuts នៅលើដីដែលខូចគុណភាព។ មុនពេលដាំដុះ Mountain Hazelnuts បានចុះពិនិត្យគ្រប់កន្លែង ដើម្បីពិចារណាពីផលប៉ះពាល់បរិស្ថាន។ បច្ចុប្បន្ននេះ Mountain Hazelnuts ធ្វើការជាមួយគ្រួសារតូចៗ និងក្រុមសហគមន៍ជាង ១៥ ០០០ នាក់នៅទូទាំងប្រទេស ដើម្បីផលិត និងប្រមូលផលគ្រាប់ Hazelnuts ។ អ្នកដាំដុះត្រូវបានផ្តល់ជូនជាមួយនឹងដើម Hazelnuts បូករួមទាំងការបណ្តុះបណ្តាលលើការអនុវត្តកសិកម្មមានគុណភាព អមដោយការចុះសួរសុខទុក្ខរៀងរាល់ពីរខែម្តងពីបុគ្គលិក Mountain Hazelnuts ដែលត្រូវបានដាក់ពង្រាយតំបន់ជាង ២០០ នាក់របស់ខ្លួន។ ក្រុមហ៊ុនប្រមូលទិញគ្រាប់ Hazelnuts ពីការប្រមូលផលទាំងអស់ ដែលមានគុណភាពអាចទទួលយកបាន ដោយដឹកជញ្ជូនគ្រាប់ទាំងនោះទៅរោងចក្រកែច្នៃរបស់ខ្លួនសម្រាប់ការសម្ងួតបន្ថែម ការដាក់តម្រៀបតាមទំហំ និងដំណើរការបន្ថែមផ្សេងៗ ដើម្បីរៀបចំនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ រហូតមកទល់ពេលនេះ ដើម Hazelnuts ជាង ៧ លានដើមត្រូវបានដាំដុះទាំងស្រុងនៅលើដីទំនាប ឬ ដីដែលខូចគុណភាព ហើយដើមឈើប្រភេទនេះស័ក្តិសមឥតខ្ចោះទៅនឹងលក្ខខណ្ឌភ្នំ និងអាកាសធាតុរបស់ប្រទេសប៊ូតាន។ នៅដំណាក់ប្រមូលផល ក្រុមហ៊ុនរំពឹងថាទិន្នផលជាមធ្យមលើសពី ៤ គីឡូក្រាមក្នុងមួយដើម។

គំរូអាជីវកម្មនេះគឺសមល្អសម្រាប់លក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់ប្រទេសប៊ូតាន ដោយសារតែ Hazelnuts មិនតម្រូវឱ្យមានការវិនិយោគជាមុនពីកសិករនោះទេ។ គំរូនេះរួមបញ្ចូលទាំងស្ត្រី ឬមនុស្សចាស់ដែលមានទំហំហិរញ្ញវត្ថុតិច និងទំនោរដាំដំណាំដែលមិនប្រើប្រាស់ប្រាក់ច្រើន។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលក៏សំខាន់ផងដែរ ហើយចំណូលពីការដាំ Hazelnuts ជាមធ្យមត្រូវបានរំពឹងថាកើនឡើងទ្វេដងនៃប្រាក់ចំណូលគ្រួសារជនបទធម្មតា។

មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីប៊ូតាន់ជាង ៥ ០០០ នាក់គឺជាផ្នែកនៃខ្សែសង្វាក់តម្លៃ និងបានដឹកនាំក្នុងគម្រោងនេះ។ បន្ថែមពីនេះ ស្ត្រីជាង ២៦០ នាក់មកពីសហគមន៍ជនបទត្រូវបានជួលដោយផ្ទាល់ដោយ Mountain Hazelnuts ដោយផ្តល់ការបណ្តុះបណ្តាល ការគាំទ្រផ្នែកសុខភាព និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុនប៉ាន់ប្រមាណថា យ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកដាំដុះ ១៥ ០០០ នាក់ដែលចូលរួមក្នុងការដាំដុះ Hazelnut ត្រូវបានដឹកនាំដោយស្ត្រី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ