ឧបនាយករដ្ឋមន្រ្តី ស៊ុន ​ចាន់ថុល ៖ “ព្រែកជីកហ្វូណនតេជោ” ជាផលប្រយោជន៍វិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ  

        

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានអន្តរជាតិ Nikkei Asia អំពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ។

នៅលើបណ្តាញសារព័ត៌មានអន្តរជាតិ Nikkei Asia នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ៖

«គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជានឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ ផ្លូវទឹកនេះនឹងក្លាយជានាវាចរណ៍សម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ»។

ឯកឧត្តមបានឱ្យដឹងថា ៖ លាតសន្ធឹងចម្ងាយ១៨០គីឡូម៉ែត្រ ពីបេះដូងនៃទីក្រុងភ្នំពេញទៅកាន់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់នៃខេត្តកែបនៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៣។ គម្រោងនេះនឹងធ្វើទំនើបកម្មផ្លូវទឹកបុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកប​ដោយចីរភាព។

ការស្តារឡើងវិញនូវផ្លូវទឹកដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណកាលពីជាង ២០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ ៥,៤ម៉ែត្រ អាចឱ្យនាវារហូតដល់ ៣០០០តោន ឆ្លងកាត់បាន។ ការស្តារនេះនឹងមានការសាងសង់ទ្វារទឹកចំនួន ៣ និងស្ពានចំនួន ១១ផងដែរ។

អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយបានពិនិត្យយ៉ាងល្អិតល្អន់ត្រឹមត្រូវលើគម្រោងប្រព័ន្ធគ្រប់គ្រងទឹកដែលបានស្នើឡើងនេះ។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ គម្រោងផ្លូវទឹកប្រកបដោយមហិច្ឆិតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋានការប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាព ក្នុងតំបន់។តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេសដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។

ឯកឧត្តមបានបន្តថា៖

«លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះត្រូវបានរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើតឱកាសការងារជាច្រើន និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹកនឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះក៏នឹងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្តល់នូវប្រព័ន្ធធារាសាស្រ្តសម្បូរបែប ដែលនឹងហុចផលដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ»។

សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូនដែលមានភាពអំណោយផលជាងមុន។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀង និងទឹក ការផ្តល់សេវាដឹកជញ្ជូន និងភស្តុភារកម្មដែលមានភាពប្រសើរឡើងសម្រាប់ផលិតផលកសិកម្ម កាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើនផ្សេងទៀតសម្រាប់ប្រជាជននៅក្នុងតំបន់។

នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយមានការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ជាការងារចំពោះមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះគឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។

ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន ៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌធម្មជាតិនៃទន្លេមេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គនៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សារបស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ។

គម្រោងនេះនឹងផ្តល់នូវការការពារពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរទឹកធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផលព្យាករណ៍ថាមានផលប៉ះពាល់ត្រឹមតែ ០.០៦% តែប៉ុណ្ណោះលើរំហូរទឹកប្រចាំថ្ងៃរបស់ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ក្នុងរដូវទឹកជំនន់។ ផ្លូវទឹកនេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំងនឹងការជ្រៀតចូលនៃទឹកប្រៃមកកាន់ទឹកសាប ក្នុងន័យនេះ គម្រោងនេះនឹងរក្សាបាននូវជីវចម្រុះនៃដីសណ្ដទន្លេមេគង្គ។

លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកនៅខេត្តចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើងនៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យដែលទឹកជំនន់ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាម ផងដែរ។

កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព ហើយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ នឹងដំណើរការក្រោមគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន។

សរុបមក ផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖

«នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង»៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)