វិនិយោគិន​ចាប់ផ្ដើម​សម្លឹង​រក​ការវិនិយោគ​នៅ​តាមបណ្ដោយផ្លូវជាតិលេខ​៥​ បន្ទាប់ពី​ផ្លូវ​នេះបានដាក់​ឱ្យ​ប្រើប្រាស់​ជាង​កន្លះឆ្នាំ

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៥​ ដែលភ្ជាប់​ពីព្រែក​ក្ដាមទៅកាន់​ខេត្ត​បាត់ដំបង​ ត្រូ​វបានរាជរដ្ឋាភិបាល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីអំឡុង​ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដែល​គិតមកដល់ពេលនេះ​មានរយៈពេលជាង​កន្លះឆ្នាំ​ហើ​យ ហើយ​ផ្លូវនេះដែរក៏ចាប់ផ្ដើម​ទទួល​បានចាប់អារម្មណ៍​លើការ​វិនិយោគពី​សំណាក់​វិនិយោគិនទាំង​ក្នុង ​និង​ក្រៅ​​ប្រទេស​ជា​បន្តបន្ទាប់ផងដែរ ។​

​យោងតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពីពេលថ្មីៗនេះបានឱ្យដឹងថា​ ក្រុមហ៊ុន​ Pursat Special Economic Zone មានគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅតាមបណ្ដោយ​ផ្លូ​វជាតិលេខ​៥ លើ​ផ្ទៃដីទំហំ​ជាង​១៤០​ហិកតា ស្ថិតនៅក្នុង​ភូមិសារវ័ន ឃុំ​ស្នាអន្សា ស្រុកក្រ​គរ ខេត្ត​ពោធិ៍​សាត់ ។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ការស្នើ​សុំ​គម្រោង​វិនិយោគ​នេះ បានបង្ហាញអំពីភាពជោគ​ជ័យ​ក្នុងការ​រីកចម្រើន​របស់សង្គម​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការផ្ដល​នូវ​ជំនឿទុកចិត្តពី​សំណាក់​វិនិយោគិន​មកលើ​ការដឹកនាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា ។

បើតាម​អ្ន​​កជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​បានមើលឃើញថា តំបន់​ប៉ែក​ខាងជើង​រាជធានីភ្នំពេញ ពោលគឺ​បណ្ដា​ខេត្ត​ជាប់​ផ្លូវជាតិលេ​ខ៥​ នឹងទទួលបានការ​វិនិយោគ​ជា​បន្តបន្ទាប់ ជាពិសេស​លើរោងចក្រ​សហគ្រាស​​ ដោយសារតែតំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធដែលទើប​សាងសង់​រួច​ដូចជាផ្លូវជាតិលេខ​៥ ​ហើយក៏មានផ្លូវ​រថភ្លើ​ង​ដែលអាច​ដឹកជញ្ជូន​ទំនិញចេញ និ​ងចូល​រោងចក្រ​បានងាយស្រួល ​​។

អ្ន​ក​ស្រី​ អាន សុធីតា នាយិ​កា​​ប្រតិបត្តិ​ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា​ តំបន់​នៅតាមបណ្ដោយផ្លូវ​ជាតិលេខ​៥ នឹង​មានសក្ដានុពល​ខ្ពស់ក្នុ​ង​ការ​ទាក់​ទាញ​វិនិយោគិនទាំង​ក្នុង និងក្រៅ​ប្រទេស​​ ដើម្បី​បណ្ដាក់ទុនវិនិយោគ ហើយ​វា​ក៏នឹង​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់ដីធ្លី​នៅតំបន់​តាមបណ្ដោយផ្លូវ​ជាតិ​មួយ​នេះ​កាន់តែកើនឡើង​មួយ​កម្រិតទៀត ។

អ្នកស្រី​បានលើកឡើងថា ផ្លូវ​ជាតិលេខ​៥ ដែលបានសាងសង់រួចគឺមាន​ទំហំធំទូលា​យ​ ងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ​ចូលពីខាងក្រៅ​ដើម្បីកែច្នៃ ផលិត ​ហើយ​នឹង​ដឹកនាំចេញទៅវិញ ។ ម្យ៉ាងទៀត​ផ្លូវមួយខ្សែនេះ ក៏​បានភ្ជាប់ទៅកាន់​តំបន់ព្រំដែនអន្តរជាតិ​ផងដែរ ដូច្នេះ​ វា​រឹតតែទាក់ទាញ​ដល់​វិនិយោគិន​ក្នុងជ្រើសរើស​យក​តំបន់​មួយនេះធ្វើជា​ទីតាំង​វិនិយោគរបស់ខ្លួន ។​

គួរ​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយទឹកប្រាក់​អស់រាប់រយពាន់​លានដុល្លារ​ហើយក្នុងការ​សាង​ស​ង់​​ផ្លូវ​ជាតិ​សំខាន់ចេញពីភ្នំពេញទៅកាន់​បណ្ដាខេត្ត ក្នុងនោះក៏មាន​ផ្លូវជាតិមួយ​ចំនួន​កំពុង​សាង​ស​ង់​លើក​ក​ម្រិត​​គុណភាព​ឡើងវិញ ដូចជា ​ផ្លូវជាតិលេខ​៧ តភ្ជាប់ពីរង្វង់​មូលស្គន់​ទៅ​ទីរួម​ខេត្តកំពង់ចាម ផ្លូវជាតិលេខ​៣១ និង​ផ្លូវជាតិលេខ ៣៣ តភ្ជាប់ពី​ផ្លូវជាតិលេខ​៣ ទៅកាន់​ទីរួម​ស្រុក​កំពង់ត្រាច និង​កាត់ខេត្ត​កែប ទៅកាន់ទីរួម​ខេត្ត​កំពត ផ្លូវជាតិលេខ​៤៨ តភ្ជាប់ពីផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូ​វបំបែក​ស្រែអំបិល​ ជាដើម​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *