បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា សហជីពរបសក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេនៅប្រទេសកូរ៉េខាងត្បូង Samsung បានប្រកាសធ្វើកូដកម្មមិនកំណត់រយៈពេលបន្ទាប់ពីបរាជ័យក្នុងការដោះស្រាយជម្លោះដ៏ចម្រូងចម្រាសរវាងកម្មករ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះជុំវិញប្រាក់ឈ្នួល ប្រាក់រង្វាន់ និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។

ការធ្វើកូដកម្មបានកើតឡើងនៅដើមសប្តាហ៍នេះ ពាក់ព័ន្ធនឹងកម្មករចំនួន ៦​ ០០០ នាក់ ដែលភាគច្រើនមកពីផ្នែក semiconductor របស់ក្រុមហ៊ុន។ សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិច Samsung (NSEU) បាននិយាយថា សមាជិកចំនួន ៣១ ០០០ នាក់របស់ខ្លួន តំណាងឱ្យជិតមួយភាគបួននៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុននៅក្នុងប្រទេស នឹងចាប់ផ្តើមកូដកម្មមិនកំណត់ចាប់ពីថ្ងៃទី ១០ ខែកក្កដា ដែលជាសកម្មភាពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៥៥ ឆ្នាំរបស់ក្រុមហ៊ុនយក្សមួយនេះ។ សហជីពបានលើកឡើងនៅក្នុងបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុននឹងសោកស្តាយចំពោះការគេចវេសពីតុចរចា។ NSEU បាននិយាយថា ប្រសិនបើការធ្វើកូដកម្មប្រើរយៈពេលយូរជាងនេះ ខាងគណៈគ្រប់គ្រងអាចនឹងប្តូរចិត្តធ្វើកិច្ចចរចារជាមួយ NSEU។

នៅថ្ងៃពុធនេះផងដែរ ក្រុមហ៊ុន Samsung Electronics បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងការចរចាដោយស្មោះត្រង់ជាមួយសហជីព ដោយធានាថានឹងមិនមានការរំខានណាមួយកើតឡើងនៅក្នុងខ្សែផលិតកម្មនោះទេ។ ទោះយ៉ាងណាក្តី លោក Son Woomok មេដឹកនាំសហជីព និយាយថា វានឹងចំណាយពេលយូរដើម្បីស្តារផ្នែកមួយចំនួនដែលត្រូវបានបិទ ដោយសារតែការធ្វើកូដកម្ម។ គួរឲ្យបញ្ជាក់ដែរថា ជម្លោះនេះ​បាន​កើត​ឡើង​ក្នុង​ខែ​មិថុនា ​បន្ទាប់​ពី​ការ​ចរចា​រទទួលបរាជ័យ​ជុំវិញ​រចនាសម្ព័ន្ធ​ប្រាក់​ខែឲ្យមានតម្លាភាពជាងមុន​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរជាងមុន ហើយសហជីព​បាន​ធ្វើ​កូដកម្ម​រយៈពេល​មួយ​ថ្ងៃ។

Samsung ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះឈីបដ៏ធំមួយរបស់ពិភពលោកមួយនេះបានជួបផលលំបាករយះពេលពីរបីឆ្នាំ ដោយសារប្រឈមនឹងការខ្វះខាតជាប្រវត្តិសាស្ត្រនៃបន្ទះឈីបកុំព្យូទ័រក្នុងអំឡុងពេលរាតត្បាត ហើយតម្រូវការបានបន្តធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកបានធ្វើឥ្យតម្រូវការអតិថិជនសម្រាប់គ្រឿងអេឡិចត្រូនិកចុះខ្សោយ។ យ៉ាងណាមិញ Samsung បាន​ចាប់ផ្តើម​រីក​ចម្រើនផ្នែក AI ដែលជំរុញឲ្យក្រុមហ៊ុននេះ​មាន​ក្តី​សង្ឃឹម​អំពី​ការ​កើនឡើង​នៃ​តម្រូវការ​ទូស័ព្ទដៃ​ក្នុង​ឆ្នាំ​នេះ ជាពិសេស​ជាមួយ​នឹង​ការ​ចេញ​លក់​ផលិតផល​ថ្មី​ៗ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ AI ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Samsung Electronics បានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទីពីររបស់ខ្លួននឹងកើនឡើងច្រើនជាង ១៥ ដង បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន។

ផ្អែកលើការរីកចម្រើននេះ និយោជិតចង់ឲ្យមានដំឡើងប្រាក់ខែសម្រាប់ពួកគេ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តឲ្យបានត្រឹមត្រូវចំពោះបុគ្គលិកនោះទេ។ លោក Son Woomok លើកឡើងថា ទោះបីជាប្រាក់ចំណេញប្រតិបត្តិការកើនឡើងដល់កម្រិតខ្ពស់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនបែរជាលើកឡើងថា ខ្លួនស្ថិតក្នុងស្ថានភាពវិបត្តិអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលជាមូលហេតុធ្វើឲ្យបុគ្គលិកកាន់តែមិនពេញចិត្តនឹងការខ្វះខាតនៃការដំឡើងប្រាក់រង្វាន់របស់ក្រុមហ៊ុន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី