Apple ដណ្តើមតំណែងកំពូលបានមកវិញ ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក

បរទេស ៖ យោងតាម​ប្រភព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក Apple បានដណ្តើមតំណែងជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកមកវិញ ជាមួយនឹងមូលធនប័ត្រទីផ្សារមានតម្លៃជាង ៣,៥៤ ទ្រីលានដុល្លារ។

យោងតាមទិន្នន័យ Nasdaq បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះកំពុងត្រូវបានជួញដូរកើនឡើង ១,៤ ភាគរយ ឬ មានតម្លៃជិត ២៣២ ដុល្លារក្នុងមួយហ៊ុន ដែលនាំឱ្យតម្លៃទីផ្សាររបស់ខ្លួនឈានដល់ ៣,៥៤ ទ្រីលានដុល្លារ បានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ ទន្ទឹមនឹងនេះ Microsoft ដែលជាគូប្រជែងបច្ចេកវិទ្យារបស់ Apple និងមានតំណែងលេខមួយពីមុនមានតម្លៃទីផ្សារ ៣,៤៧ ទ្រីលានដុល្លារ។ យ៉ាងណាមិញ នេះ​មិន​មែន​ជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ Apple ក្នុងការ​បំបែក​កំណត់​ត្រានោះទេ។ កាលពីខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានទីផ្សារមូលធឈានដល់ ១ ទ្រីលានដុល្លារ។ នៅឆ្នាំ ២០១៩ វាបានក្លាយជាក្រុមហ៊ុនដំបូងគេដែលឈានដល់ ២ ទ្រីលានដុល្លារ ហើយនៅឆ្នាំ ២០២៣ ចំនួននេះបានឈានដល់ ៣ ទ្រីលានដុល្លារ។

នៅដើមឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចាប់ផ្តើមជួបស្ថានភាពលំបាកចំពេលមានការព្រួយបារម្ភអំពីការលក់ iPhone ចុះខ្សោយ និងការប្រកួតប្រជែងពីផ្នែកបច្ចេកវិទ្យាផ្សេងទៀត ដែលបណ្តាលឱ្យមានអ្នកវិភាគមួយចំនួនទម្លាក់ចំណាត់ថ្នាក់ក្រុមហ៊ុនមួយនេះ។ កាលពីខែមករា Apple បានបាត់បង់តំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកទៅឱ្យក្រុមហ៊ុន Microsoft បន្ទាប់ពីការដាក់ចេញនូវលក្ខណៈពិសេស AI មួយចំនួន។ កាលពីខែមិថុនា ក្រុមហ៊ុនទាំងពីរមានភាពស្មើរគ្នានៅក្នុងលក្ខខណ្ឌនៃមូលធនប័ត្រទីផ្សារ ហើយក្រោយមក Apple បានវ៉ាដាច់ Microsoft ។

ទោះជាយ៉ាងណាក្តី ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនបានដាក់បង្ហាញ ‘Apple Intelligence’ ដែលជាបណ្តុំនៃមុខងារ AI ថ្មីរបស់ខ្លួនកាលពីថ្ងៃទី ១០ ខែមិថុនា។ លក្ខណៈពិសេសនឹងរួមបញ្ចូលភាពជាដៃគូជាមួយ OpenAI ដែលនឹងត្រូវបានបន្ថែមទៅកំណែថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS 18 របស់ Apple និង ទូរស័ព្ទ iPhone 16 ។ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានប្រកាសថា ខ្លួននឹងរួមបញ្ចូលម៉ូដែល OpenAI ជាមុខងារដែលមានសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ជាមួយនឹងម៉ូដែលផ្សេងទៀតនឹងមកតាមក្រោយ។ លោក Dan Ives អ្នកវិភាគជាន់ខ្ពស់មកពី Wedbush Securities លើកឡើងថា ការដាក់ឱ្យប្រើប្រាស់មុខងារ AI អាចនឹងជំរុញឲ្យក្រុមហ៊ុន Apple ឈានដល់ ៤ ទ្រីលានដុល្លារនៅឆ្នាំក្រោយ។

នៅឆ្នាំនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Microsoft បានវ៉ាដាច់ទីផ្សាររបស់ Apple ហើយកាលពីដើមខែមិថុនា Nvidia បានយកឈ្នះលើក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនសាធារណៈដ៏មានតម្លៃបំផុតទីពីរបន្ទាប់ពី Microsoft ។ ទន្ទឹមនឹងនេះ Microsoft ក៏ទំនងជាអ្នកទទួលផលពីមហិច្ឆតា AI របស់ Apple ផងដែរ។ ក្រុមហ៊ុន Microsoft គឺជាអ្នកវិនិយោគធំជាងគេមួយរបស់ OpenAI ហើយ Azure ដែលជាសេវាកម្ម Cloud របស់ខ្លួនបានរីកចម្រើននាពេលថ្មីៗនេះ ដែលជំរុញដោយការទទួលយកនូវគំរូរបស់ OpenAI យ៉ាងទូលំទូលាយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី