តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅបានឡើងថ្លៃជិត ១ ភាគរយបន្ថែម ដោយសារស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈដែលអង្គការ OPEC មើលឃើញតម្រូវការប្រេងរឹងមាំដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍មុន ស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៣,៤ លានបារ៉ែល ខណៈដែលស្តុកប្រេងសាំងធ្លាក់ចុះ ២ លានបារ៉ែល នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពល។ គេព្យាករណ៍ថា តម្រូវការប្រេងអាចនថយចុះចំនួន ៣៣៤ ០០០ បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវការប្រេងឥន្ធនៈនឹងកើនឡើងពេលចាប់ផ្តើមរដូវក្ដៅ។

ស្របពេលនេះដែរ អង្គការ OPEC បានរក្សាការព្យាករណ៍កំណើនតម្រូវការប្រេងរបស់ខ្លួនចំនួន ២,២ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០២៤ ។ លើសពីនេះ ពួកគេបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះដល់ ២,៩ ភាគរយ ដែលត្រូវបានជំរុញដោយលទ្ធផលការងារប្រសើរជាងការរំពឹងទុកនៅក្នុងប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន បូករួមនឹងការស្ទុះងើបឡើងវិញក្នុងតំបន់អឺរ៉ូ។

កាលពីប៉ុន្មានថ្ងៃមុន តម្លៃប្រេងបានធ្លាក់ចុះបីថ្ងៃជាប់គ្នា ចំពេលមានការចរចាបទឈប់បាញ់ឡើងវិញរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល និងព្យុះសង្ឃរា Beryl ។ ហេដ្ឋារចនាសម្ព័ន្ធប្រេងនៅលើឆ្នេរសមុទ្រឈូងសមុទ្រហាក់ដូចជាបានជៀសវាងការខូចខាតយ៉ាងច្រើនពីព្យុះ។ ទីផ្សារត្រូវបានរំពឹងថា ការនាំចេញប្រេងនឹងធ្លាក់ចុះជាលទ្ធផលដែលអាចនាំឱ្យមានការកើនឡើងនៃស្តុកឡើងវិញ។ ស្របពេលដែល OPEC រំពឹងពីការកើនឡើងសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ប៉ុន្តែទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានកែប្រែការព្យាករណ៍របស់ខ្លួនថា កំណើនតម្រូវការប្រេងពិភពលោកកំពុងបន្តធ្លាក់ចុះ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់នៅក្នុងប្រទេសចិន។ IEA បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនស្តីពីទីផ្សារប្រេងថា ការប្រើប្រាស់ប្រេងនៅក្នុងប្រទេសចិន ដែលជាអ្នកជំរុញនៃកំណើនតម្រូវការប្រេងសកលបានធ្លាក់ចុះក្នុងខែមេសា និងឧសភា។ មិនត្រឹមតែប៉ុណ្ណោះ តម្រូវការរបស់ចិននៅក្នុងត្រីមាសទីពីរក៏ទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ផងដែរ ។ IEA បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់តម្រូវការប្រេងរបស់ចិនមកត្រឹម ១៧ លានបារែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំនេះ។ បន្ថែមពីនេះ IEA មើលឃើញថាកំណើនតម្រូវការរបស់ចិនអាចនឹងធ្លាក់ចុះដល់ឆ្នាំ ២០២៥។

ការវិលត្រឡប់របស់ចិនទៅរកភាពប្រក្រតីមុនពេលមានការររាត្បាត ជាមួយនឹងកំណើនទន់ខ្សោយ គេមើលឃើញថា កំណើនតម្រូវការប្រេងពិភពលោកធ្លាក់ចុះពី ៧០ ភាគរយឆ្នាំមុនមកត្រឹម ៤០ ភាគរយនៅឆ្នាំនេះ។ ស្ថាប័នមួយដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានលើកឡើងថា តម្រូវការប្រេងបានកើនឡើងត្រឹមតែ ៧១០ ០០០ បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃក្នុងត្រីមាសទីពីរ ដែលជាអត្រាយឺតបំផុតក្នុងរយៈពេលមួយឆ្នាំ។ យ៉ាងណាមិញ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាឥណ្ឌា និងប្រេស៊ីលនឹងមានចំណែកកាន់តែច្រើននៅក្នុងកំណើនតម្រូវការប្រេងពិភពលោក ខណៈដែលសេដ្ឋកិច្ចជឿនលឿននៅក្នុង OECD នឹងឃើញការថយចុះនៃការប្រើប្រាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ