គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ រាជរដ្ឋាភិបាល​ចំណាយថវិកា​រាប់រយ​ពាន់​លានដុល្លារ​អា​មេ​រិក​​សម្រាប់អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះដែរ​មានគម្រោង​ហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ​ និងធំៗចំនួន​៣ ដែលបាន និងកំពុងដំណើរ​ការអភិវឌ្ឍន៍​មានទឹកប្រាក់សរុបរហូតដល់ប្រមាណ ​៥,៣​ពាន់លានដុល្លារ​អាមេរិក និង​សុទ្ធតែជា​គម្រោង​ប្រវត្តិ​សាស្ត្ររបស់កម្ពុជា។

១. គម្រោងអភិវឌ្ឍន៍ផ្លូវ​ល្បឿនលឿន​ភ្នំពេញ – ​បាវិត ៖ គម្រោងនេះ គឺជា​គម្រោង​ផ្លូវល្បឿនលឿនទី២ ​របស់​កម្ពុជា​ បន្ទាប់ពីគម្រោងផ្លូ​វល្បឿនលឿនទី១ ភ្នំពេញ – ក្រុងព្រះសីហនុ ខណៈដែលគម្រោ​ង​ផ្លូ​វល្បឿនលឿនភ្នំពេញ​-បាវិត មួយខ្សែនេះមានតម្លៃប្រមាណ ១,៦៣ពាន់លានដុល្លារអាមេរិក ។ គម្រោង​នេះដែរ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា ព្រោះកម្ពុជាមិនទាន់មានផ្លូវ​ល្បឿន​លឿន​ដែលអាច​តភ្ជាប់ទៅកាន់តំបន់ព្រំដែន​អន្តរជាតិនៅឡើយ ហើយ​រាជរដ្ឋាភិបាលបាន​បើក​ការដ្ឋានសាងសង់ប្រមាណមួយឆ្នាំមកហើយ ។

២.គម្រោងអាកាស​យានដ្ឋាន​អន្តរជាតិតេជោ ៖ គម្រោងនេះ​ក៏ចាត់ទុកជា​គម្រោង​ប្រវត្តិសាស្ត្រ​ដែរ ដោយសារ​តែកម្ពុជាមិនទាន់មានអាកាស​យានដ្ឋានដែល​មាន​ស្តង់ដារធំបែបនេះ អាច​ឱ្យយន្តហោះខ្នាតធំៗ​ចុះច​ត​​បាន​ ។ អាកាស​យានដ្ឋាននេះ​គ្រោងចំណា​យ​​​ទឹ​ក​ប្រាក់សាងសង់​រហូតដល់​ប្រមាណ ២ពាន់លានដុល្លារ​អាមេរិក ដែល​សព្វ​ថ្ងៃ ​ក្រុមហ៊ុនសា​ង​ស​ង់បានចំណាយ​ទឹកប្រាក់​ប្រមាណជាង​១១០០​លានដុល្លារអាមេរិករួចទៅហើយ។ តាមផែនការ គម្រោ​ងព្រលានយន្តហោះអន្តរជាតិ​តេជោ​ដំណាក់​កាលទី១​ នឹង​ត្រូវ​ដាក់ដំណើរការ​នៅ​ពាក់​​កណ្ដាលឆ្នាំ២០២៥​ខាងមុខនេះ ។​

៣. គម្រោង​ព្រែកជីកហ្វូណនតេជោ ៖ គម្រោងព្រែកជីកហ្វូណន​តេជោ បាន និងកំពុង​មមាញឹកក្នុងការរៀបចំទីតាំងដើម្បីប្រារព្វពិធី​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការ​ ដោយគ្រោងធ្វើឡើង​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ឆាប់ៗនេះ ក្រោមអធិបតីភាព​សម្ដេច​មហា​បវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ គម្រោងមួយនេះ ចាត់ទុកជា​គម្រោ​ង​ប្រវត្តិ​សាស្ត្រ​មួយ​ផងដែរ និងជា​គម្រោងផ្លូវទឹក​ថ្មីរបស់​កម្ពុជា​តភ្ជាប់ពី​ទឹកសាប​ទៅកាន់សមុទ្រ​ទឹកប្រៃ​របស់​កម្ពុជា​ ។ នៅពេល​គម្រោងនេះ​សាងសង់រួចរាល់​ កម្ពុជារំពឹង​នឹង​មានឯករាជ្យ​ភាព​ខាង​ផ្លូវ​ទឹក​ ដោយ​រា​ល់​ទំនិញ​នាំចេញ-នាំចូល​លែង​ពឹង​លើ​ផ្លូវទឹកប្រទេស​ជិត​ខាង (វៀតណាម)​ដូចមុនទៀតហើយ ។ មិនតែប៉ុណ្ណោះ វាក៏ជា​មធ្យោបាយធ្វើ​ដំណើរតាមផ្លូវទឹកដែលអាច​ស្រូវទាប​ទាញ​ទេសចរអន្តរជា​​តិ​បា​នមួ​យ​ក​ម្រិ​ត​ទៀត។ គម្រោង​នេះ គ្រោងនឹង​ចំណាយថវិកា​ប្រមាណ ១ ៧០០​លានដុល្លារ​អាមេរិក​សម្រាប់ដំណើរការ​សាងសង់​ ។

តាមរយៈ​គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗទាំង៣ អាច​ជួយឱ្យកម្ពុជា​ក្លាយជាប្រទេស​កាន់តែទាក់​ទាញលើការ​វិនិយោគ និងវិស័យទេសចរ​ណ៍​ ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូន ដែលធ្វើឱ្យការចំណាយលើការដឹកជញ្ជូន​កាន់តែធ្លាក់ចុះទាប ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *