ធនាគារជាតិនៃកម្ពុជាគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅពេលឆាប់ៗខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសទាក់ទងនឹងការប្រើប្រាស់រូបិយបណ្ណដែលមានសភាពចាស់ៗ ទក់ ឬ រហែក ដែលជួបផលលំបាកក្នុងការចាយវាយនៅលើទីផ្សារ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នៅពេលភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា គឺពួកគេអាចដោនឡូតកម្មវិធីបាគង (App) បើទោះបីជាមិនទាន់មានគណនីធនាគារនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អាចប្រើក្រេឌីតកាតដែលមានពីប្រទេសរបស់ខ្លួនបាន ដូចជា ៖ VISA Card, Master Card, និង Union Pay ជាដើម។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តថា មធ្យោបាយនេះ (ការទូទាត់តាមប្រព័ន្ធបាគង) នឹងជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការចាយវាយស្រួលដូចប្រជាជនក្នុងស្រុក ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួនដែលភ្ញៀវទេសចរអន្តរជាតិជួបក្នុងការចាយរូបិយបណ្ណដុល្លារ ឬក្រដាសប្រាក់ចាស់ៗ រហែក ពោលគឺជួយកាត់បន្ថយការចាយវាយជាសាច់ប្រាក់សុទ្ធ។

គម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យធនាគារជាតិធ្វើការជាមួយធនាគារពាណិជ្ជក្នុងវិស័យឯកជន កែសម្រួលលក្ខខណ្ឌទទួលយកប្រាក់ដុល្លារអាមេរិក ដែលទក់ មានស្នាមប្រឡាក់តិចតួច ឬក៏មានរហែកតិចតួច ខណៈភ្ញៀវទេសចរអន្តរជាតិជួបការលំបាកពេលដើរកំសាន្តនៅខេត្តសៀមរាប។

កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារឯកជន ដើម្បីសម្រួលដល់ការចាយវាយប្រជាពលរដ្ឋ ជាពិសេសការទូទាត់របស់ភ្ញៀវទេសចរចំពោះករណីលុយដុល្លារទក់ ចាស់ ឬដាច់បន្ដិចបន្តួច នៅតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ។

សម្តេចធិបតី បានមានប្រសាសន៍ដូច្នេះថា ៖ «ពេលខ្លះ យើងដាក់លក្ខខណ្ឌកំណត់តឹងពេក គ្រាន់តែលុយដាច់បន្តិចក៏មិនឱ្យយក ហើយត្រូវកាត់ទឹក។ ដល់អ៊ីចឹង វាពិបាក! កន្លែងលក់ គ្នាយក (លុយដុល្លារ) អត់បាន ព្រោះយកទៅដូរនៅធនាគារ ធនាគារកាត់ទឹក។ ដល់ចឹង អ្នកលក់ត្រូវកាត់ទឹកពីភ្ញៀវ ហើយភ្ញៀវរអ៊ូថា ហេតុអីយកលុយចាយហើយ ពិបាកម្ល៉េស ?»

ដោយឃើញពីភាពលំបាក់នេះ សម្តេចធិបតី បានប្រាប់ទៅកាន់ធនាគារជាតិនៃកម្ពុជាឱ្យធ្វើការជាមួយធនាគារពាណិជ្ជ ឬធនគារឯកជន ទម្លាក់លក្ខខណ្ឌមួយចំននួន ទាក់ទងនឹងករណីទទួលយកប្រាក់ដុល្លារអាមេរិក ដែលមានបញ្ហារហែកដាច់តិចតួច ឬស្នាមតិចតួច ដើម្បីត្រូវធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់ការទូទាត់នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី