ធនាគារកណ្តាលម៉ិកស៊ិកទម្លាក់អត្រាការប្រាក់ ខណៈដែលអត្រាអតិផរណាស្ថិតនៅកម្រិតខ្ពស់

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ធនាគារកណ្តាលម៉ិកស៊ិកបានទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួនតាមរយៈការបោះឆ្នោត ខណៈដែលអត្រាអតិផរណាស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែក៏បង្ហាញសញ្ញាថាតម្លៃនឹងកើនឡើងខ្ពស់ជាងការរំពឹងទុក។

យោងតាមសេចក្តីថ្លែងការណ៍ដែលប្រកាសពីការសម្រេចចិត្តនេះបានឲ្យដឹងថា សមាជិកចំនួន ៣ នាក់នៃក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលម៉ិកស៊ិកបានបោះឆ្នោតទម្លាក់អត្រាការប្រាក់ ២៥ ពិន្ទុមូលដ្ឋាន ខណៈដែល ២នាក់ផ្សេងទៀតបានព្យាយាមរក្សាវាឱ្យនៅដដែល។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលម៉ិកស៊ិបានកាត់បន្ថយអត្រាការប្រាក់ ១១ ភាគរយមកត្រឹម ១០,៧៥ ភាគរយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ធនាគារព្យាករណ៍ថា ប្រទេសម៉ិកស៊ិកនឹងមានសម្ពាធអតិផរណា ហើយពួកគេនឹងពិភាក្សាបន្ថែមទៀតអំពីការកែសម្រួលអត្រាការប្រាក់នាពេលខាងមុខ។ ធនាគារកណ្តាលម៉ិកស៊ិក ឬ Banxico បានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់អតិផរណានៅចុងឆ្នាំ ៤,៤ ភាគរយ ដែលការព្យាករណ៍ពីមុន ៤,០ ភាគរយ ខណៈពេលដែលរក្សាការព្យាករណ៍សម្រាប់អតិផរណាស្នូលនៅត្រឹម ៣,៩ ភាគរយ។ យ៉ាងណាមិញ អ្នកវិភាគមួយចំនួនយល់ឃើញពីភាពមិនស៊ីសង្វាក់គ្នា ដោយសារធនាគារកណ្តាលម៉ិកស៊ិកព្យាករណ៍រទៅលើអតិផរណាខ្ពស់ ខណៈដែលកាត់បន្ថយការចំណាយលើការខ្ចីប្រាក់។ លោកស្រី Gabriela Siller នាយក Banco Base លើកឡើងថា វាមិនសមហេតុផលទេដែលធនាគារកណ្តាលម៉ិកស៊ិករំពឹងថានឹងមានអតិផរណាខ្ពស់ ប៉ុន្តែកាត់បន្ថយអត្រាការប្រាក។  ការសម្រេចចិត្តនេះអាច ធ្វើឲ្យធនាគារកណ្តាលបាត់បង់កេរ្តិ៍ឈ្មោះ។

កាលពីខែកក្កដា អត្រាអតិផរណារបស់ម៉ិកស៊ិកបានការកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ ហើយត្រូវបានគេមើលឃើញថាធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារ ដោយសារការរក្សារអត្រាការប្រាក់មានតុល្យភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណាជាមួយនឹង ការជំរុញកំណើនសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យតម្លៃទំនិញប្រើប្រាស់ខែកក្កដាបានបង្ហាញថា អតិផរណាប្រចាំខែកក្កដាកើនឡើង ៥,៥៧ ភាគរយដែលកើនឡើងពី ៤,៩៨ ភាគរយក្នុងខែមិថុនា។

ទោះជាយ៉ាងណាក្តី ភ្លាមៗបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ត្រូវបានប្រកាស ប្រាក់ប៉េសូរបស់ម៉ិកស៊ិកបានកើនឡើង ១,៣ ភាគរយ ឬ មានតម្លៃ ១៩,០១ ប៉េសូក្នុង ១ ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីរូបិយប័ណ្ណបានឡើងដល់ ១៨,៩១ ប៉េសូក្នុង ១ ដុល្លារសហរដ្ឋអាមេរិក។ កាលពីខែឧសភា ការធ្លាក់ចុះនៃប្រាក់ប៉េសូត្រូវបានគេមើលឃើញថាបានជំរុញឱ្យមានអតិផរណាកើនឡើង ខណៈដែលរូបិយប័ណ្ណនេះបានធ្លាក់ចុះដល់កម្រិតទាបជិតពីរឆ្នាំ។

នៅក្នុងខែមីនា ធនាគារកណ្តាលម៉ិកស៊ិក Banxico បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីខ្លួនបានរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុកាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ  ការសម្រេចចិត្តរបស់ Banxico កើតឡើងផ្ទុយពីការព្យាករណ័របស់អ្នកវិភាគ ដែលរំពឹងថាធនាគារនឹងរក្សាអត្រាការប្រាក់នៅ ១១ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា