រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋមិនឱ្យលើសពី ១ ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេសក្នុងរង្វង់ ៥០០ ប៊ីលាន ទៅ ១ ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់ អាចបង្កើនដល់ ១,២ ទ្រីលានរៀលក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ ទ្រីលានរៀល (សមមូលនឹងប្រមាណ ១ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលថ្មីៗនេះ។

ចំពោះទុនបានពីការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេស ត្រូវប្រើប្រាស់ជាអាទិភាពសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ស្របតាមច្បាប់ស្តីពីមូលបត្ររដ្ឋ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ព្រមទាំងត្រូវគោរពតាមគោលការណ៍ចីរភាពបំណុលសាធារណៈ។

គម្រោងវិនិយោគសាធារណៈ ដែលហិរញ្ញប្បទានដោយទុនបានពីការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេស ត្រូវតែជា៖ ១) គម្រោងដែលអាចហុចផលចំណេញផ្នែកសេដ្ឋកិច្ច ឬហិរញ្ញវត្ថុភ្លាមៗ និង ២) គម្រោងតាមយន្តការ ឱ្យខ្ចីបន្តដែលអាចបង្កើតចំណូលដោយផ្ទាល់ ហើយផ្តល់ផលហិរញ្ញវត្ថុ ដែលអាចទូទាត់ថ្លៃដើមនៃឥណទានបាន ឬផលសេដ្ឋកិច្ចខ្ពស់; ដោយឡែក ក្នុងករណីតម្រូវឱ្យមានការឧបត្ថម្ភកធនសម្រាប់គម្រោងឱ្យខ្ចីបន្ត គឺត្រូវមានការគណនាច្បាស់លាស់ និងត្រូវស្ថិតក្នុងភាពទ្រទ្រង់បាននៃថវិកាជាតិ និងក្នុងក្របខ័ណ្ឌនៃការធានាបាននូវចីរភាពបំណុលសាធារណៈ ព្រមទាំងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់គម្រោង។

យោងតាមក្របខណ្ឌគោលនយោបាយ ស្ដីពី ការអភិវឌ្ឍមូលបត្ររដ្ឋ​ ២០២៣-២០២៨ បានឱ្យដឹងថា ក្នុងរបត់ថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច រាជរដ្ឋាភិបាលមើលឃើញអំពីកំណើនតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគសាធារណៈ ដើម្បីបន្តអភិវឌ្ឍជាតិ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការស្ដារឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ស្របពេលដែលថវិកាជាតិមួយផ្នែកធំ ត្រូវចំណាយលើមុខសញ្ញាអាទិភាពចំពោះមុខសម្រាប់ការបន្តអន្តរាគមន៍ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងចំណាយផ្សេងទៀត ដែលបានកំណត់ក្នុងកម្មវិធី និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងទិដ្ឋភាពនេះ កម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរទុនបន្ថែមឱ្យបានច្រើន ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលដឹងច្បាស់ថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះនឹងកាន់តែថមថយទៅ ខណៈដែលកម្ពុជាក៏មានលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពជាម្ចាស់ និងឯករាជ្យជាងមុនផងដែរ។ លើមូលដ្ឋាននេះ ប្រភពទុនដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមសាកល្បងកៀរគរដែរនោះ គឺទីផ្សារមូលបត្រក្នុងប្រទេស តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ។

ការបោះផ្សាយលក់មូលបត្ររដ្ឋ មិនត្រឹមតែជាមធ្យោបាយគន្លឹះក្នុងការកៀរគរទុនមកបំពេញតម្រូវការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផងដែរដល់ការពង្រឹងលំហរសារពើពន្ធ ឬស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបង្កើតឡើងនូវក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិមួយសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាការជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ក្នុងចក្ខុវិស័យអភិវឌ្ឍន័មូលបត្ររដ្ឋ ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានតាមរយៈការកៀរគរទុនពីទីផ្សារមកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ ក្របខ័ណ្ឌគោលនយោបាយនេះ មានគោលបំណងគ្រប់គ្រងការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។

គិតចាប់ពីការបោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២២ រហូតដល់ដំណាច់ឆ្នាំ២០២៣ បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ៣១០ ប៊ីលានរៀល សមមូលនឹងប្រមាណ ៧៦ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគនិងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)