ធនាគារ ស្ថាបនា សូមប្រកាស​តែងតាំង​ លោក ហែន ហ្គី. ម៉ូលដឺ ជា​ប្រធាននាយក​ប្រតិបត្តិ​​ជា​ផ្លូវការ

លោក ហែន ហ្គី. ម៉ូលដឺ  ជឿជាក់ថា ធនាគារ​ ស្ថាបនា នឹងឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់ក្នុង​សេដ្ឋកិច្ច​រីកចម្រើនរបស់កម្ពុជា​

ភ្នំពេញ ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំងលោក ហែន ហ្គី. ម៉ូលដឺ  ជាប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ចាប់ពីថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២៤​ នេះតទៅ។   

ក្រុមប្រឹក្សាភិបាល រួមនឹងបុគ្គលិកធនាគារ ស្ថាបនា ទាំងអស់មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក ម៉ូលដឺសម្រាប់ការចូលកាន់តួនាទីជាប្រធាននាយកប្រតិបត្តិ។

លោក ម៉ូលដឺ គឺជាថ្នាក់ដឹកនាំដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជាមួយនឹងបទពិសោធន៍ការងារអស់រយៈពេលជាង ៤០ ឆ្នាំក្នុងសេវាហិរញ្ញវត្ថុបុគ្គល និងធនាគារវិនិយោគ ហើយលោកក៏មានជំនាញ និងបទពិសោធយ៉ាងទូលំទូលាយលើការគ្រប់គ្រងយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរ ហានិភ័យឥណទាន និងរតនាគារផងដែរ។ លោក ម៉ូលដឺ​ បានចាប់ផ្តើមអាជីពការងារនៅក្នុងឆ្នាំ១៩៨២ នៅធនាគារ ABN Amro ដែលលោកបានបម្រើការងារ និងកាន់តួនាទីជាច្រើននៅក្នុងប្រទេសហូឡង់ ឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី កូឡុំប៊ី រូម៉ានី និងអារ៉ាប៊ីសាអូឌីត។ មុនពេលលោកចូលបម្រើការងារនៅ ធនាគារ ស្ថាបនា លោក ម៉ូលដឺ  ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Devshack International ​ (“DSI Group”) ជាកន្លែងដែលលោកបានបង្កើត និងអនុវត្តនូវយុទ្ធសាស្រ្តសម្រាប់ទីផ្សារនៅក្នុងតំបន់ Sub-Saharan។ កន្លងមក លោកក៏បានធ្លាប់កាន់មុខតំណែងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារជាតិពាណិជ្ជហ្សំប៊ី (“Zanaco”) នៅប្រទេសហ្សំប៊ី ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rabo Development នៅប្រទេសហូឡង់ និងជាប្រធាននាយកប្រតិបត្តិនៅធនាគារ PT RaboBank នៅប្រទេសឥណ្ឌូនេស៊ី​ ហើយលោកក៏មានបទពិសោធន៍ការងារជាច្រើនក្នុងទ្វីបចំនួន ៤ ដូចជា៖ ទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្រ្វិក។    

លោក Han Ken អនុប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ក្រុមប្រឹក្សាភិបាលពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោក លោក ម៉ូលដឺ មកកាន់ ធនាគារ ស្ថាបនា។ តាមរយៈភាពជាអ្នកដឹកនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងកំណត់ត្រាសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ របស់លោក ម៉ូលដឺ ធ្វើឲ្យលោកជាជម្រើសដ៏ស័ក្តិសមបំផុតក្នុងការដឹកនាំធនាគារ ស្ថាបនា ឱ្យកាន់តែមានភាព     រីកចម្រើនជាងមុន។ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ មានការគាំទ្រជាឯកច្ឆ័ន្ទចំពោះ លោក ម៉ូលដឺ និងមានទំនុកចិត្តយ៉ាងមុតមាំលើសមត្ថភាពក្នុងការដឹកនាំធនាគារឆ្ពោះទៅរកភាពរីកចម្រើន និងភាពជោគជ័យឥតឈប់ឈរនាថ្ងៃខាងមុខ។”

សម្រាប់ការតែងតាំង និងការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងជាន់ខ្ពស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ ធនាគារ ចំពោះការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការកាន់តួនាទីដ៏សំខាន់នេះ។  ទាំងនេះ នឹងធានាបានថាធនាគារ ស្ថាបនា នៅតែរក្សានូវគោលជំហរយ៉ាងរឹងមាំ គុណតម្លៃ និងវប្បធម៌ផ្តោតលើអតិថិជនជាចម្បង។ តាមរយៈថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដ៏រឹងមាំ និងសម្បូរដោយបទពិសោធន៍ ធនាគារ ស្ថាបនា នឹងបន្តភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។​

លោក ហែន ហ្គី. ម៉ូលដឺ  ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមការងារជាមួយក្រុមការងារក្មេងៗ ដែលសម្បូរទៅដោយទេពកោសល្យ។ តាមរយៈក្រុមការងារដ៏រឹងមាំ បណ្តាញសាខាយ៉ាងទូលំទូលាយ សមត្ថភាពឌីជីថលរឹងមាំ និងដំណោះស្រាយធនាគារដ៏សម្បូរបែប គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃភាពជោគជ័យរបស់យើង។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាចំណុចទាំងអស់នេះ នឹងបន្តជំរុញធនាគារ ស្ថាបនា ឆ្ពោះទៅរកភាពរីកចម្រើនយ៉ាងត្រចះត្រចង់នាពេលអនាគតនៅក្នុងសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានភាពរីកចម្រើនឥតឈប់ឈរ។ ខ្ញុំទន្ទឹងរង់ចាំក្នុងការចូលរួមចំណែកដល់ការបន្តការកសាងភាពរីកចម្រើនដល់ធនាគារ ការផ្តល់បទពិសោធន៍សេវាធនាគារដ៏ល្អឥតខ្ចោះជូនអតិថិជន និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញកំណើនអាជីវកម្មរបស់យើងប្រកបដោយចីរភាព និងនិរន្តរភាព”។ 

អំពីធនាគារ ស្ថាបនា                       

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង​។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត​ សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម Most Innovative Mobile Banking App – Cambodia 2024 ពីស្ថាប័ន International Finance ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ “First Launch in Market 2023” ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone ។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)