ស្វែងយល់ពីធនាគារកណ្តាលទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេនៅលើពិភពលោក

បរទេស៖ យោងតាមប្រភពពី Investing News បានលើកឡើងថា ធនាគារកណ្តាលនានាបានទិញមាសសម្រាប់ទុកជាទុនបម្រុងជាតិ ដោយសារវាគឺជាទ្រព្យសម្បត្តិមានសុវត្ថិភាព កាត់បន្ថយហានិភ័យសេដ្ឋកិច្ច ការពារអតិផរណា និងលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច។

ផ្អែកលើការស្តង់មតិរបស់ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានឲ្យដឹងថា ៧០ ភាគរយនៃធនាគារកណ្តាលនៅលើពិភពលោកកំពុងនាំគ្នាទិញមាស ហើយទុនបម្រុងមាសសកលនឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេល ១២ ខែខាងមុខ។ កាលពីឆ្នាំ២០២៣ ទុនបម្រុងមាសសរុបរបស់ធនាគារកណ្តាលទាំងអស់នៅលើពិភពលោកបានកើនឡើងដល់ ៣៦ ៦៩៩ តោន។ ខាងក្រោមនេះគឺជាធនាគារកណ្តាលទាំង ១០ ដែលកាន់កាប់មាសច្រើនជាងគេនៅលើពិភពលោក ៖

១. អាម៉េរិក៖ ធនាគារកណ្តាលអាមេរិកជាប់លេខចំណាត់ថ្នាក់លេខមួយដែលមានទុនបម្រុងមាសច្រើនជាងគេបំផុត ៨ ១៣៣,៤៦ តោន ។ ក្នុងអំឡុងពេលមាសមានតម្លៃ ២ ២០០ ដុល្លារក្នុងមួយអោន តម្លៃសរុបនៃទុនបម្រុងមាសរបស់ធនាគារកណ្តាលអាមេរិកគឺច្រើនជាង ៦៣០ ពាន់លានដុល្លារ។ មាសភាគច្រើនត្រូវបានរក្សានៅក្នុងកន្លែងស្តុកទុកជ្រៅ និងមានសុវត្ថិភាពបំផុតនៅក្នុងទីក្រុង Denver Fort Knox និង West Point ។

២. អាល្លឺម៉ង់៖ ធនាគារ Bundesbank ដែលជាធនាគារកណ្តាលអាល្លឺម៉ង់កាន់កាប់មាសចំនួន ៣ ៣៥១,៦៥ តោនដែលតិចជាងពាក់កណ្តាលនៃចំនួនសំរុបរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ធនាគារអាល្លឺម៉ង់រក្សាទុកភាគហ៊ុនរបស់ខ្លួនជាងពាក់កណ្តាលនៅក្នុងទីតាំងបរទេសដូចជា ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងបារាំង ខណៈដែលពាក់កណ្តាលទៀតត្រូវបានរក្សាទុកនៅក្នុងទីក្រុង Frankfurt របស់ខ្លួន។

៣. អ៊ីតាលី៖ Banca d’Italia ដែលជាធនាគារជាតិរបស់អ៊ីតាលីបានចាប់ផ្តើមប្រមូលទិញមាសនៅឆ្នាំ ១ ៨៩៣ ដែលមានចំនួន ៧៨ តោនបានកើនឡើងបន្តិចម្តងៗរហូតដល់ ២ ៤៥១,៨៤ តោននាពេលបច្ចុប្បន្ននេះ។ អ៊ីតាលីក៏ដូចទៅអាល្លឺម៉ង់ផងដែរ ដោយប្រទេសនេះបានរក្សាទុកមាសខ្លះនៅបរទេសរួមមាន៖ ១៤១ តោននៅចក្រភពអង់គ្លេស, ១៤៩ តោននៅប្រទេសស្វីស, និង ១ ០៦១ តោននៅសហរដ្ឋអាមេរិក។ អ៊ីតាលីរក្សាទុកមាស ១ ១០០ តោននៅក្នុងស្រុក។

៤. បារាំង៖ Banque de France ដែលជាធនាគារកណ្តាលបារាំងរក្សាទុកទុនបម្រុងមាស ២ ៤៣៦,៩៧ តោននៅក្នុងប្រទេស។ មាសទាំងនោះត្រូវបានរក្សាទុកនៅទីតាំងក្រោមដីដែលមានសុវត្ថិភាពរបស់ធនាគារមានឈ្មោះថា La Souterraine ដែលជាឃ្លាំងមាសមួយក្នុងចំណោមកន្លែងដាក់មាសទាំង ៤ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

៥. រុស្ស៊ី៖ The Bank of Russia គឺជាធនាគារកណ្តាលរបស់រុស្ស៊ីបានកាន់កាប់មាសចំនួន ២ ៣៣២,៧៤ តោន។ រុស្ស៊ីក៏ដូចទៅបារាំងផងដែរ ដោយធនាគារកណ្តាលរបស់រុស្ស៊ីបានជ្រើសរើសរក្សាទុកមាសទាំងអស់របស់ខ្លួនក្នុងស្រុក។ ទុនបម្រុងមាសពីរភាគបីត្រូវបានរក្សាទុកនៅក្នុងអគារធនាគារនៅទីក្រុងមូស្គូ ហើយមួយភាគបីទៀតរក្សាទុកនៅ Saint Petersburg។​ បើនិយាយពីការផលិតមាស រុស្សីគឺជាប្រទេសផលិតមាសធំជាងគេទី ៣ នៅលើពិភពលោក ហើយបានចាប់ផ្តើមទិញមាសនៅឆ្នាំ ២០០៧។ យ៉ាងណាមិញ រោងចក្រចម្រាញ់របស់រុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យលក់មាសចូលទៅក្នុងទីផ្សារទីក្រុងឡុងដ៍ ខណៈដែលទណ្ឌកម្ម​របស់​លោក​ខាង​លិច​ក៏បាន​​បង្កក​ទុន​បម្រុង​មាស​​រុស្ស៊ីផងដែរ។

៦. ចិន៖ People’s Bank of China (PBoC) គឺធនាគារកណ្តាលរបស់ចិនដីគោកមានទីតាំងនៅទីក្រុងប៉េកាំង និងបានកាន់កាប់កមាសចំនួន ២ ២៦,៣៩ តោន។ នៅឆ្នាំ ២០០០ ចិនចាប់ផ្តើមសម្រុកទិញមាស។ ក្នុងឆ្នាំ ២០០១ ធនាគារកណ្តាលចិនមានមាសចំនួន ៤០០ តោននៅក្នុងទុនបម្រុង ហើយរយៈពេលជាង ២ ទសវត្សរ៍ក្រោយមក ទុនបម្រុងមាសសរុបបានកើនឡើង ៤៥៩ ភាគរយ។ ក្នុងឆ្នាំ ១៩៨២ PBoC បានបង្កើតកាក់មាស Panda ជាឡើងដំបូង ហើយកាក់ Panda ឥឡូវនេះគឺជាកាក់មួយក្នុងចំណោមកាក់មាសកំពូលទាំងប្រាំដែលចេញដោយធនាគារកណ្តាល។ មិនត្រឹមតែប៉ុណ្ណោះ​ PBoC គឺជាអ្នកទិញមាសកំពូលសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៤។

៧. ស្វីស៖ រដ្ឋទាំងអស់របស់ស្វីសមានមាសសរុប ១ ០៤០ តោន ប៉ុន្តែពួកវាត្រូវបានរក្សារជាទុនបម្រុង និងគ្រប់គ្រងដោយ Swiss National Bank​ ដែលជាធនាគារជាតិរបស់ស្វីស។ ទន្ទឹមនឹងនេះ ៧០ ភាគរយនៃទុនបំរុងមាសរបស់ខ្លួនត្រូវបានរក្សាទុកក្នុងស្រុក ខណៈដែល ២០ ភាគរយត្រូវបានរក្សាទុកនៅធនាគរកណ្តាលអង់គ្លេស និង ១០ ភាគរយទៀតនៅធនាគរកណ្តាលកាណាដា។

៨. ជប៉ុន៖ Bank of Japan គឺជាធនាគារកណ្តាលជប៉ុនបានកាន់កាប់មាស ៨៤៥, ៩៧ តោន។ ក្នុងឆ្នាំ ២ ០០០ ជប៉ុនបានកាន់កាប់មាសប្រហែល ៧៥៣ និងបានកើនឡើងដល់ ៧៦៥ តោននៅឆ្នាំ ២០០៤ ហើយនៅតែស្ថិតក្នុងកម្រិតនោះរហូតដល់ខែមីនា ឆ្នាំ ២០២១។ ក្រោយមក ជប៉ុនបានទិញមាសបន្ថែម ៨០,៧៦ តោន។

៩. ឥណ្ឌា៖ The Reserve Bank of India (RBI) គឺជាធនាគារកណ្តាលជាតិឥណ្ឌាកាន់កាប់មាស ៨២២,៥៨ តោន។ ក្នុងឆ្នាំ​ ២០១៧ ធនាគារនេះបានចាប់ផ្តើមទិញមាសបន្ថែម ហើយការទិញមាសបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០២៣ RBI បានទិញមាសចំនួន ១៦ តោនហើយបានបន្តទិញ ១៩ តោនបន្ថែមទៀតក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ ។ យ៉ាងណាមិញ ជាងពាក់កណ្តាលនៃទុនបម្រុងមាសរបស់ខ្លួនត្រូវបានរក្សាទុកនៅធនាគារកណ្តាលអង់គ្លេស និងធនាគារស្វីស BIS ខណៈដែលរក្សាទុកប្រហែលមួយភាគបីប៉ុណ្ណោះនៅក្នុងស្រុក។

១០. ហូឡង់៖ Dutch National Bank (DNB)ដែលជាធនាគារកណ្តាលហូឡង់បានកាន់កាប់មាស ៦១២,៤៥ តោន។ ហូឡង់ដូចទៅនឹងស្វីសដែរ ដោយធនាគារកណ្តាលហូឡង់រក្សាទុកមាសរបស់ខ្លួនរហូតដល់ ៣៨ ភាគរយនៅក្នុងទុនបម្រុងជាតិរបស់កាណាដា ខណៈដែល ៣១ ភាគរយទៀតស្ថិតនៅក្នុងធនាគារកណ្តាលអាម៉េរិក និង ៣១ ភាគរយទៀតនៅក្នុងទម្រង់ជាដុំមាសចំនួន ១៥ ០០០ ដុំត្រូវបានរក្សានៅក្នុងស្រុក។ DNB ចាត់ទុកមាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពខ្ពស់បំផុត ដោយសារមាសផ្តល់ទំនុកចិត្តលើភាពរឹងមាំ និង​អារម្មណ៍​សុវត្ថិភាពដល់ធនាគារកណ្តាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី