តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតមានបំណងលុបចោលគោលដៅជំរុញតម្លៃប្រេង

បរទេស៖ យោងតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ថា  តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីមានដំណឺងថា អារ៉ាប៊ីសាអូឌីត មានបំណងលុបចោលគោលដៅរបស់ខ្លួនក្នុងការជំរុញតម្លៃប្រេង ១០០ ដុល្លារ និងមានឆន្ទៈក្នុងការស៊ូទ្រាំនឹងការធ្លាក់ចុះតម្លៃប្រេងរយៈពេលខ្លី។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,២ ភាគរយ ឬ សល់ត្រឹម ៧១,៨៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas intermediate (WTI) ធ្លាក់ចុះ ២,២ ភាគរយ ឬ សល់ត្រឹម​ ៦៨,១៥ ដុល្លារក្នុងមួយបារ៉ែល។ បន្ទាប់ពីមានការលេចឮដំណឺងថា អារ៉ាប៊ីសាអូឌីតមានបំណងបង្កើនផលិតកម្មនៅចុងឆ្នាំនេះ​ ខណៈដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជិត ៣ ភាគរយភ្លាមៗនោះ។ ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីតកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលិតកម្មប្រេងនៅក្នុងខែធ្នូ បើទោះបីជាការផ្លាស់ប្តូរនេះបណ្តាលឱ្យតម្លៃប្រេងធ្លាក់ចុះទាបក្នុងរយៈពេលយូរក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតមានបំណងលុបចោលគោលដៅខ្លួនដែលជំរុញប្រេងមានតម្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែលផងដែរ។

គួរឲ្យបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសនាំចេញប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក និងជាមេដឹកនាំនៃអង្គការ OPEC ជាមួយនឹងសម្ព័ន្នមិត្ត OPEC+ បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងអស់រយៈពេលជាងមួយឆ្នាំមកហើយ ក្នុងគោលបំណងដើម្បីធ្វើឱ្យមានតុល្យភាពទីផ្សារ និងជំរុញតម្លៃប្រេងឡើងថ្លៃ។ កាលពីដំបូង OPEC+ គ្រោងនឹងចាប់ផ្តើមកាត់បន្ថយផលិតកម្មចាប់ពីខែតុលាឆ្នាំនេះ ប៉ុន្តែការធ្លាក់ចុះតម្លៃប្រេងធ្លាក់នៅក្នុងខែសីហា និងខែកញ្ញា បានជំរុញឲ្យពួកគេពន្យារពេលកាត់បន្ថយ ២,២ លានបារ៉ែលរហូតដល់ខែធ្នូ។

យ៉ាងណាមិញ ការសម្រេចចិត្តនេះមិនបានជំរុញតម្លៃប្រេងខ្លាំងនោះទេ ដោយសារ OPEC បានកាត់បន្ថយការព្យាករណ៍របស់ពួកគេលើកំណើនតម្រូវការ ខណៈដែលតម្រូវការពីចិននៅមានភាពទន់ខ្សោយនៅឡើយ។ ពោល គឺបន្ទាប់​ពី​ក្រុង​ប៉េកាំង​បាន​ប្រកាស​ពី​វិធានការថ្មី​ជំរុញ​សេដ្ឋកិច្ច​ថ្មីនៅ​ដើម​សប្តាហ៍នេះ តម្លៃ​ប្រេង​បាន​កើន​ឡើ​ង ដែលធ្វើឲ្យមានការរំពឹងថានឹងមានកំណើនតម្រូវការពីចិន ដែលជាប្រទេសប្រេងធំជាងគេទី ២ របស់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃក៏ស្ថិតនៅក្រោមសម្ពាធផងដែរ ដោយសារមានការរំពឹងទុកថាផលិតកម្មប្រេងនឹងកើនឡើងវិញនៅក្នុងប្រទេសលីប៊ី។ បន្ថែមពីនេះ អាហ្រ្វិកខាងជើងបានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងអភិបាលធនាគារកណ្តាលថ្មី។

គួររំលឹកថា អស់រយៈពេលជាងមួយឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីត បានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងគោលដៅកាត់បន្ថយផលិតកម្មប្រេង ប៉ុន្តែ​វា​​ខាតបង់​ចំណែក​ទីផ្សារ​​ដែលមិនត្រឹមតែ​អ្នក​ផលិត​មិនមែនជាសមាជិក OPEC+ ប៉ុណ្ណោះ​ទេ សូម្បីតែ​អង្គការ OPEC និង​សម្ព័ន្នមិត្ត OPEC+ ក៏ទទួលការខាតបង់ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីត បានប្តេជ្ញាចិត្តបង្កើនផលិតកម្មមកវិញក្នុងខែធ្នូខាងមុខនេះ ដោយមិនគិតពីសមតុល្យទីផ្សារ និងតម្លៃប្រេងនទៀតនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)