របាយការណ៍ ៖ ចំនួនយោធាចក្រភពអង់គ្លេសបានថយចុះច្រើន និងខ្វះការប្រុងប្រយ័ត្នដើម្បីត្រៀមធ្វើសង្គ្រាម

បរទេស ៖ ជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភរបស់ប្រទេសអង់គ្លេសពាក់ព័ន្ធទៅនឹងការថយចុះនូវចំនួនកម្លាំងយោធាដែលកំពុងបម្រើនៅក្នុងជួរកងទ័ពនៅសល់ត្រឹមតែ ៧២ ៥០០នាក់ ខណៈដែលនៅក្នុងអំឡុងទស្សវត្សរ៍១៩៨០ មានរហូតដល់ទៅ ១៦៣ ០០០នាក់។ នេះបើតាមការសិក្សាស្រាវជ្រាវដោយសភាជាន់ខ្ពស់របស់ប្រទេសអង់គ្លេស​ ​The House of Lords កាលពីពេលថ្មីៗនេះ។

សភាជាន់ខ្ពស់អង់គ្លេសបានធ្វើការព្រមានថា តួលេខនេះនឹងមិនមានភាពគ្រប់គ្រាន់ឡើយប្រសិនបើជាត្រូវចូលរួមការប្រយុទ្ធក្នុងសម័យសង្គ្រាមទំនើបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការត្រៀមខ្លួនដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ីក៏ពិបាកនឹងធ្វើទៅរួចណាស់។

យោងតាមរបាយការណ៍ស្រាវជ្រាវដដែលបានឱ្យដឹងទៀតថា ការធ្លាក់ចុះនូវចំនួនយោធាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែអង់គ្លេសមានចេតនាពឹងផ្អែកតែទៅលើជំនឿចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបកាន់តែច្រើនជាងមុន ខណៈដែលការផ្តល់សំណងដល់កម្លាំងយោធាអាចនឹងធ្លាក់ចុះជាងមុន។

យ៉ាងណាក្តី អ្នកជំនាញរបស់សភាជាន់ខ្ពស់(គណកម្មការទទួលបន្ទុកកិច្ចការងារទំនាក់ទំនងអន្តរជាតិ និងវិស័យការពារជាតិ)បានព្រមានថា នៅចំពោះមុខក្នុងសង្គ្រាមរយៈពេលជាង២ឆ្នាំនៅអ៊ុយក្រែនដែលជាជម្លោះរវាងមហាអំណាចបច្ចេកវិទ្យាផ្នែកសព្វាវុធដូចគ្នានោះ វាមិនអាចឲ្យឃើញច្បាស់ន់ទេថា បច្ចេកវិទ្យាអាវុធទំនើប ពិតជាអាចយកមកជំនួសកម្លាំងយោធាបានប្រសិទ្ធភាពនោះឡើយ ហើយចំនួនកម្លាំងយោធានៅតែជាកត្តាបរាជ័យ និងជ័យជំនះដដែលសម្រាប់សង្គ្រាមកូនកាត់បែបនេះ។

គណកម្មការនេះបានពន្យល់ទៀតថា បើទោះបីជាបានហ្វឹកហាត់បានយ៉ាងល្អ និងបំពាក់អាវុធ ក៏ដូចជាឧបករណ៍បានគ្រប់គ្រាន់ក្តី ប៉ុន្តែកម្លាំងយោធាអង់គ្លេសនៅមានទំហំតូច និងមិនគ្រប់គ្រាន់ក្នុងការរៀបចំដាក់ពង្រាយក្នុងទ្រង់ទ្រាយធំដូចទៅនឹងអ្វិដែលបានឃើញក្នុងសង្គ្រាមនៅអ៊ុយក្រែននោះនៅឡើយ ហើយអ្វីដែលកាន់តែគួរឲ្យកាន់តែបារម្ភនោះគឺមិនទាន់មានមន្ត្រីរដ្ឋាភិបាលអង់គ្លេសណាមួយងាកទៅផ្តោតសំខាន់ដើម្បីកែប្រែបញ្ហាធ្លាក់ចុះនៃចំនួនយោធារបស់ខ្លួននោះនៅឡើយ ចាប់តាំងតែពីពេលដែលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងតាំងពីឆ្នាំ២០២២។

កាលពីដើមឆ្នាំ២០២៤កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានចាត់អង់គ្លេសចូលទៅក្នុងប្រជាជាតិដែលមានកងម្លាំងយោធារឹងមាំកម្រិតទី២នៅឡើយ ប្រហាក់ប្រហែលទៅនឹងអាល្លឺម៉ង់ និងអ៊ីតាលីដែរ ខណៈដែលបណ្តាប្រទេសដែលមានកម្រិតកំពូលនៃកងកម្លាំងយោធារឹងម៉ាំនោះរួមមានដូចជា អាមេរិក រុស្ស៊ី ចិន និងបារាំង។

គួរឲ្យដឹងដែរថា ចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ននេះ បានចំណាយទៅលើវិស័យយោធារបស់ខ្លួនប្រចាំឆ្នាំប្រមាណ ២,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ពោលគឺលើសពីខ្ទង់ចំណាយរបស់សមាជិកអង្គការណាតូដែលធ្វើត្រឹមតែ ២ភាគរយ ខណៈដែលគោលដៅកំណត់គឺមានរហូតទៅដល់ ២,៥ភាគរយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី