សហគមន៍អេកូទេសចរណ៍ធម្មជាតិ ជីផាត បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ខណៈអ្នកចូលទៅលេងកម្សាន្តនៅមានកម្រិត

តំបន់អេកូទេសចរណ៍ជីផាត ជាសហគមន៍ទេសចរណ៍ធម្មជាតិស្រស់ស្អាតដែលជាក្តីប្រាថ្នារបស់ភ្ញៀវទេសចរដែលមានទំនោរខាងកម្សាន្តតំបន់ព្រៃភ្នំ ។ បច្ចុប្បន្ន សហគមន៍អេកូទេសចរណ៍ធម្មជាតិជីផាតកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។

តំបន់កម្សាន្តធម្មជាតិមួយនេះ ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ដោយភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវជាតិលេខ៤៨ រហូតដល់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។

លោក អន សុវណ្ណ ដែលជាប្រជាសហគមន៍អេកូទេសចរណ៍ជីផាត បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ចំនួននៃ​អ្នកទេសចរដែលទៅលេងតំបន់របស់លោកនៅមានកម្រិតនៅឡើយ ដែលជាហេតុជំរុញឱ្យលោកខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ។

ថ្វីត្បិតថា ចំនួនភ្ញៀវទេសចរចូលទៅលេងតំបន់របស់លោកមិនទាន់ច្រើនក៏ពិតមែន ប៉ុន្តែលោកបាន​អះអាងថា ចំនួននេះបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសគឺភ្ញៀវក្នុងស្រុកតែម្ដង ខណៈដែលកាលពីដើមឡើយ សហគមន៍មួយនេះជាទីល្បីល្បាញសម្រាប់តែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ ដោយហេតុថា ភ្ញៀវក្នុងស្រុកមិនសូវជាមានទំនោរក្នុងការដើរតាមតំបន់ទេសចរណ៍ធម្មជាតិ។

យុវតី​ នួន សុដានីន ដែលជាអ្នកទៅទស្សនាតំបន់សហគមន៍ជីផាតកាលពីអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅបានរៀបរាប់ថា វាជាលើកទី១របស់កញ្ញាដែលបានទៅទស្សនាតំបន់ធម្មជាតិ។ អ្វីដែលជាការចាប់អារម្មណ៍គឺកញ្ញាបានសង្កេតឃើញថា ប្រជាជននៅក្នុងសហគមន៍បានថែទាំផ្ទះ​សម្បែងបានល្អ ដែលជាការទាក់ទាញមួយនៅពេលកញ្ញាជិះកាត់ផ្ទះទាំងនោះ។

យុវតីវ័យជាង ២០ឆ្នាំរូបនេះ បានបន្តរៀបរាប់ទៀតថា៖

«សម្រាប់ទេសភាពវិញគឺកាន់តែស្រស់ស្អាត ហើយគាប់ជួនត្រូវនឹងខែភ្លៀងបែបនេះផង ស្មៅលាស់ខ្ចី បង្កើតបានជាទស្សនីយភាពខៀវស្រងាត់តែម្ដង។»

អង្គុយលើថ្មប្របនឹងទឹកធ្លាក់ឆាយជ្រៃ ដែលស្ថិតក្នុងឃុំជីផាតបណ្ដើរ យុវតី សុដានីន ញញឹមស្រូបយកខ្យល់អាកាសបរិសុទ្ធ ប្រៀបបានទៅនឹងការព្យាបាលផ្លូវចិត្តឱ្យធូរស្រាល បន្ទាប់ពីការងារដ៏​ម​មា​ញឹក និងភាពអ៊ូអ៊រនៅទីក្រុងភ្នំពេញ។

ទទួលបានបទពិសោធន៍ជាលើកទីមួយ យុវតីរូបនេះបានគូសបញ្ជាក់ដែរថា៖

«សម្រាប់អ្នកដែល​ធ្វើការងារហត់ ក៏ដូចជាមានស្ត្រេសច្រើន ខ្ញុំលើកទឹកចិត្តឱ្យទៅតំបន់នោះតែម្ដង ទីនោះស្ងាត់ល្អ មិនមានសំឡេងរំខានច្រើន មានតែសំឡេងទឹកហូរ និងសំឡេងសត្វយំ។»

មិនត្រឹមតែប៉ុណ្ណោះ កញ្ញាយល់ថា ការទៅលេងតំបន់សហគមន៍បែបនេះ គឺនឹងអាចរួមចំណែកជួយដល់ជីវភាពប្រជាជននៅក្នុងតំបន់នោះច្រើន មិនថាដោយប្រយោល ឬដោយផ្ទាល់នោះទេ។

ស្រដៀងគ្នានេះដែរ ប្រធានសហគមន៍អេកូទេសចរណ៍ដដែលបានសំណូមពរដល់ប្រជាពលរដ្ឋក្នុង​ស្រុកឱ្យចូលទៅទស្សនាតំបន់របស់លោកបន្ថែមទៀត ដោយហេតុថា នៅពេលមានកំណើនទេសចរ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក៏អាចទទួលផលពីការចាយវាយរបស់ភ្ញៀវដែរ។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយដែលត្រូវបាន​បង្កើត​ឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ជាទឹកដីសម្បូរទៅដោយ​ព្រៃភ្នំយ៉ាងស្រស់បំព្រង។

គិតមកទល់បច្ចុប្បន្ន សហគមន៍មួយនេះបានបង្កើតនូវកញ្ចប់សេវាកម្មទេសចរណ៍ជាច្រើនដូចជា៖​សេវាកម្មផ្ទះស្នាក់របស់ប្រជាសហគមន៍ សេវាកម្មជួលកង់ជិះក្នុងសហគមន៍ សេវាកម្មជូនភ្ញៀវឡើងភ្នំ សេវាកម្មជិះទូកកាយ៉ាក និងសេវាកម្ម​ជូន​ភ្ញៀវទៅទស្សនាតំបន់ប្រវត្តិសាស្ត្រផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក