តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris

បរទេស ៖ ក្នុងគ្រាដែលអត្រាកំណើនអតិផរណាបានថយចុះបន្តិចទៅហើយនៅសហរដ្ឋអាមេរិក ប៉ុន្តែពលរដ្ឋភាគច្រើនបែរជាកំពុងបន្តជួបបញ្ហាលំបាក និងប្រឈមមុខជាមួយនឹងការកើនឡើងនៃតម្លៃទំនិញដែលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃនៅឡើយ ជាពិសេសប្រភេទមុខទំនិញគ្រឿងទេស និងតម្លៃថាមពលហ្កាសជាដើម។ កត្តាទាំងនេះត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាកូនសោរដ៏សំខាន់សម្រាប់បេក្ខភាពប្រជែងប្រធានាធិបតីអាមេរិកនៅក្នុងខែវិច្ឆិកានេះ ក្នុងការប្រើប្រាស់ជាយុទ្ធសាស្ត្រដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត ខណៈដែលបេក្ខភាពទាំង២ គឺលោកស្រី Kamala Harris និងលោក Donald Trump សុទ្ធតែបានធ្វើការគូសបង្ហាញអំពីវិធីសាស្ត្រក្នុងការកាត់បន្ថយភាពប្រឈមនៃជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋតាមរយៈការទម្លាក់តម្លៃទំនិញធ្វើជាគោលនយោបាយដើម្បីអាចមានឱកាសឡើងមកកាន់តំណែងជាប្រធានាធិបតីអាណត្តិថ្មី។

ខាងក្រោមនេះជាទំនិញ និងរបៀបដែលបេក្ខភាពទាំង២រូបធ្លាប់បានសន្យាថាអាចជះឥទ្ធិពលដល់តម្លៃនៅពេលដែលពួកគេអាចឡើងមកកាន់តំណែងជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី៥ ខែវិច្ឆិកានេះ ៖

គ្រឿងទេស ៖ តម្លៃអាហារខ្ពស់នៅតែជាកង្វល់សំខាន់សម្រាប់ពលរដ្ឋអាមេរិកដោយក្នុងនោះការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew លើមនុស្សពេញវ័យជាង ៩០០០នាក់ ដែលធ្វើឡើងចាប់ពីចុងខែសីហា ដល់ដើមខែកញ្ញា ហើយជាលទ្ធផលប្រមាណ ៧៤ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការចំណាយខ្ពស់នៃគ្រឿងទេស។

ជាការឆ្លើយតបកាលពីខែសីហា លោកស្រី Harris បានប្រកាសអំពីផែនការមួយដើម្បីដោះស្រាយថ្លៃម្ហូបអាហារខ្ពស់ ដោយអនុវត្តតាមការហាមឃាត់របស់សហព័ន្ធលើការដំឡើងថ្លៃសម្រាប់គ្រឿងទេសក្នុងអំឡុងពេលមានគ្រាអាសន្នថ្នាក់ជាតិ។ ផ្ទុយទៅវិញ លោក Trump បាននិយាយនៅក្នុងយុទ្ធនាការមួយកាលពីខែកញ្ញាថា លោកនឹងបញ្ចុះតម្លៃគ្រឿងទេសដោយការរឹតបន្តឹងការនាំចូលអាហារ ដើម្បីជំរុញអ្នកផលិតក្នុងស្រុក។

លំនៅដ្ឋាន ៖ ជុំវិញបញ្ហាតម្លៃលំនៅដ្ឋានខ្ពស់ក៏ជាបញ្ហាសំខាន់មួយទៀតផងដែរដោយក្នុងនោះឯកសារគោលនយោបាយសេដ្ឋកិច្ចរបស់ លោកស្រី Harris បានសរសេររៀបអំពីផែនការថា លោកស្រីនឹងកាត់បន្ថយតម្លៃជួល និងបញ្ចាំ ដោយការអនុវត្តគម្រោងកសាងលំនៅដ្ឋានថ្មីចំនួន៣លានយូនីត និងពង្រីកឥណទានពន្ធលំនៅដ្ឋានដែលមានចំណូលទាប ដោយអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ឯកជន និងអង្គការមិនស្វែងរកប្រាក់ចំណេញអាចសាងសង់លំនៅដ្ឋានជួលដែលមានតម្លៃសមរម្យ។ លើសពីនេះទៀត គោលការណ៍ររបស់លោកស្រី Harris គ្រោងនឹងផ្តល់ឱ្យជនជាតិអាមេរិករហូតដល់ ២៥ ០០០ ដុល្លារជាជំនួយក្នុងការបង់រំលោះដើម្បីជួយពួកគេផ្តល់ហិរញ្ញប្បទានដល់ការទិញផ្ទះ។ ដោយឡែក សម្រាប់លោក Trump បាននិយាយថា នឹងធ្វើការលើកកម្ពស់កម្មសិទ្ធិលំនៅដ្ឋានតាមរយៈការលើកទឹកចិត្តពន្ធ និងការគាំទ្រសម្រាប់អ្នកទិញលើកដំបូង ព្រមទាំងកាត់បន្ថយបទប្បញ្ញត្តិមិនចាំបាច់ដែលអាចនាំឲ្យតម្លៃលំនៅដ្ឋានកើនឡើងខ្ពស់ពេក។

ទំនិញនាំចូល ៖ ចំពោះកិច្ចការងារនេះ លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី ១០ ទៅ ២០ភាគរយ ទៅលើការនាំចូលទាំងអស់ដែលអាចបង្កើនតម្លៃទំនិញភាគច្រើននាំមកពីប្រទេសផ្សេងៗ។ ដោយឡែក សម្រាប់លោកស្រី Harris មកទល់ពេលនេះ នៅមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការពន្ធរបស់ខ្លួននៅឡើយទេ បើទោះជា លោកប្រធានាធិបតីដែលនៅកាន់អំណាច Joe Biden បានអនុវត្តការដំឡើងពន្ធលើផលិតផលមួយចំនួន ដូចជា ដែកថែប អាលុយមីញ៉ូម និងឧបករណ៍អេឡិចត្រូនិក ហើយលោកស្រី Harris ទំនងជានឹងបន្តសកម្មភាពទាំងនោះ ប្រសិនបើលោកស្រីឈ្នះការបោះឆ្នោត។

ហ្គាស ៖ តម្លៃហ្គាសនៅតាមក្រុមហ៊ុនមួយចំនួនត្រូវបានឃ្លាំមើលយ៉ាងដិតដល់ក្នុងនយោបាយជាងតម្លៃនៃការចាក់បំពេញនៅស្ថានីយ៍ប្រេងឥន្ធនៈ។ តម្លៃហ្គាសបានកើនឡើងនៅក្នុងអំឡុងពេលរដ្ឋបាល លោក Biden និងលោកស្រី Harris ជាពិសេសនៅក្នុងរដូវក្តៅកាលពីឆ្នាំ២០២២ ដែលឡើងលើសពី ៥ដុល្លារក្នុងមួយហ្គាឡុង មុនពេលធ្លាក់ចុះមកនៅត្រឹម ៣ដុល្លារក្នុងមួយហ្គាឡុង។

លោក Trump បានសន្យាថា “drill, baby, drill” ដោយប្តេជ្ញានឹងផ្តល់អំណាចដល់ឧស្សាហកម្មឥន្ធនៈហ្វូស៊ីល កាត់បន្ថយបទប្បញ្ញត្តិ និងចេញការជួលបន្ថែមទៀតសម្រាប់ការខួងនៅក្នុងស្រុក។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ចំពោះបេក្ខភាពបក្សប្រជាធិបតេយ្យ នៅមិនទាន់អះអាងលើកិច្ចការងារនេះនៅឡើយទេថា តើអ្នកផលិតប្រេងដែលមានចំណង់ច្រើនប៉ុណ្ណាសម្រាប់ការពង្រីកផលិតកម្ម ខណៈដែលនៅក្នុងរដ្ឋបាលដែលដឹកនាំដោយ លោក Biden និងលោកស្រី Harris ​ធ្វើ​ជា​អធិបតី​ក្នុង​តំណែងខ្ពស់​មួយ​សម្រាប់​ការ​ផលិត​ប្រេង​របស់​អាមេរិកនោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ