ឆ្នាំ២០២៥ អគ្គនាយក​ដ្ឋាន​សុរិយោដី​ និងភូមិ​សាស្ត្រ​មានទិសដីការងារ​សំខាន់ៗ​ចំនួន​៤ សម្រាប់​អនុវត្ត​

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥​ខាងមខុនេះ អគ្គនាយកដ្ឋាន​សុរិយោដី និងភូមិសាស្ត្រ បានដាក់ចេញ​នូវ​ទិស​ដៅ​ការងារ​សំខាន់ៗ​ចំនួន៤​ ដើម្បីជំរុញ​នូវការ​សម្រេច​ឱ្យ​បាននូវ​ផែនការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ ក៏ដូចជា​ផែនការ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី​៧​នេះ ។​

​នៅក្នុងរបាយការណ៍​បូក​សរុប​លទ្ធផល​នៃការ​អនុវត្ត​ការងារ​ឆ្នាំ២០២៤ និង​ទិសដៅការងារឆ្នាំ២០២៥ របស់​អគ្គ​នាយដ្ឋាន​ សុរិយោដី ​និងភូមិ​សាស្ត្រ​ បានបង្ហាញពីទិសដៅ​សំខាន់​ៗ​ស​ម្រា​ប់​ឆ្នាំ២០២៥ ក្នុងនោះរួមមាន​១. ការ​ងារ​ចុះបញ្ជី​ដីធ្លី ដោយ​អគ្គ​នាយក​ដ្ឋាននឹង​បន្តជំរុញ និងគាំទ្រ​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ រាជធានីខេត្ត ដើម្បីបញ្ចប់​ការងារ​វាស់​វែង​ក្បាលដី និងឈានទៅ​ធ្វើការ​ចុះបញ្ជី​ដីធ្លី​បញ្ចប់​ រួមទាំង​ការ​ចុះបញ្ជីដី​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ការ​បន្ត​គាំទ្រ​ដល់ការងារ​ចុះបញ្ជី​ដីធ្លី​បន្ត ។ នៅក្នុងទិសដៅនៃការ​ងារ​ចុះបញ្ជីដីធ្លីនេះដែរ អគ្គនាយកដ្ឋាន​នឹង​ជំរុញ​ការ​ចុះ​បញ្ជី​ដីរដ្ឋដែលជា​កម្មវត្ថុ​នៃសម្បទាន​ដី​សេដ្ឋកិច្ចចំនួន​៥៩ ក្រុមហ៊ុន​ដែលនៅសល់ និង​ចុះបញ្ជីដីសហគមន៍​ជនជាតិដើមភាគតិច​ឱ្យ​បានយ៉ាង​តិច​ចំនួន ៥សហគមន៍​ ។

ទិសដៅ​សំខាន់ទី​២របស់អគ្គ​នាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ គឺ​ការងារ​ដោះស្រាយ​វិវាទដីធ្លី ។ នៅក្នុង​នេះដែរ អគ្គនាយកដ្ឋាននឹង​បន្តជំរុញ​ការ​ដោះស្រាយ​វិវាទដីធ្លី ដែល​ទទួល​បាន​តាមរយៈគណៈកម្មការ​សុរិយោដី ជាពិសេស​ក្រុមការងារ​​ដោះស្រាយ​វិវាទ​ដីធ្លីចល័ត​ និង​បន្ត​ជំរុញការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ប្រជាពលរដ្ឋ​បានដាក់​ពាក្យមក​ក្រសួង​តាមរយៈ​ក្រុមដោះស្រាយ​វិវាទដីធ្លីរបស់ក្រសួង ។អគ្គនាយក​ដ្ឋាន​​​នឹង​បន្ដផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​អំពី​នីតិវិធី​ដោះស្រាយ​វិវាទដីធ្លីជូនមន្ត្រីគណៈកម្មការ​សុរិយោដី និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ព្រមទាំង​ប្រធាន​គណៈកម្មការសុរិយោដី​ក្រុ​ង ស្រុក ខណ្ឌ ។ នៅក្នុង​ការងារ​នេះដែរ អគ្គ​នាយកដ្ឋាន​នឹង​ចុះពិនិត្យផ្ទៀងផ្ទាត់​ករណីវិវាទ​ដីធ្លីក្នុង​តំបនវិនិច្ឆ័យ​ ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ ដែល​គណៈ​កម្មការ​រដ្ឋបាលទទួលបាន ដើម្បីមានមូលដ្ឋានលើក​ផែន​ការ​ដោះស្រាយ និង​បន្ត​ដោះស្រា​យ​វិ​វាទដីធ្លី​តាម​ការ​ចាត់តាំង​របស់ថ្នាក់ដឹកនាំក្រសួង​រៀប​ចំ​ដែន​ដី ន​គ​រូប​នី​យ​កម្ម​ និងសំណង់ ។

ទិសដៅ​សំខាន់មួយ​ទៀត​របស់អគ្គ​នាយកដ្ឋាន​សុរិយោដី និងភូមិសាស្ត្រ គឺ​ការងារ​ភូមិសាស្ត្រ និង​វាស់វែង ដោយ​​បន្ត​ផលិ​តអ័រតូហ្វូតូ​គាំទ្រ​ដល់​ការងារ​ចុះបញ្ជីដីធ្លី បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​រាយនាម​ភូមិ​សាស្ត្រ​រួមមាន ឈ្មោះទីតាំង​រដ្ឋបាល និងទីតាំង​ភូមិសាស្ត្រ​ផ្សេងៗ ។​ អគ្គនាយកដ្ឋាន​នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ព្រំ​ប្រទល់​រដ្ឋបាល​រាជធានី​ ខេត្ត តាម​ទិន្នន័យ​ព្រំប្រទល់​ភូមិ​ដែល​បាន​ចុះបញ្ជីដីធ្លីរួចនៅតាម​បណ្ដារាជធានី ខេត្តទាំង​២៥ ហើយក៏បន្តពិនិត្យ​ ថែទាំ​បង្គោល​ប្រឹថពី​វិភាគ និងស្ថានីយ៍​ CORS និង​គ្រប់​គ្រង​ការ​ប្រើប្រាស់​ទិន្ន​ន័យ​ CORS និង​បន្ត​អនុវត្ត​គម្រោ​ង​​​ការសាងសង់​ស្ថានីយ៍​វាស់វែងអចិន្ត្រៃយ៍​ដោយផ្កាយរណប CORS សម្រាប់​ការងារ​ដីធ្លី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ និងកសាង CORS ទូទាំង​ប្រទេស​ដែលគាំត្រ​ដោយ​ JICA ជប៉ុន ។​

ទិសដៅសំខាន់​ចុងក្រោយ​របស់​អគ្គនាយដ្ឋានសុរិយោដី​ និង​ភូមិសាស្ត្រ​នៅឆ្នាំ២០២៥​ខាងមុខនេះ គឺ​ការងារ​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី ដោយ​បន្ត​រៀប​ចំ​បណ្ដុះ​បណ្ដាល និងផ្ទេរ​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លីពីប្រព័ន្ធ​មូលដ្ឋានទិន្ន​ន័​យគំរូ​ចាស់ ( Ms Access ) ទៅ​ប្រព័ន្ធ​មូលដ្ឋានទិន្នន័យ​ព័ត៌មាន​សរិយោដី​គំរូថ្មី និងដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅ​បណ្ដា​មន្ទីរ​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី ខេត្ត​ជា​បន្ត​ ។ ក្នុង​ទិសដៅនេះដែរ អគ្គនាយកដ្ឋានសុរិយោដី នឹ​ងបន្ត​សិក្សា​រៀបចំ​ប្រព័ន្ធគ្រ​ប់​គ្រង​មូលដ្ឋានទិន្ន​ន័យ​ចុះបញ្ជី​អគារ​សហ​កម្ម​សិទ្ធិ​ ទាំងទិដ្ឋភាព​បច្ចេកទេស និង​ច្បាប់ ហើយ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​មូលដ្ឋានទិន្ន​ន័យចុះបញ្ជី​វិញ្ញា​បន​បត្រ​វាស់វែង ព្រមទាំង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​មូលដ្ឋានទិន្ន​ន័យ​ចុះបញ្ជី​ដីរដ្ឋ ។ ​​នៅក្នុងកិច្ច​ការងារ​នេះដែរ អគ្គនាយកដ្ឋាន​ ​​នឹង​បន្ត​គាំទ្រ​បច្ចេកទេស​ប្រព័ន្ធ​គ្រប់គ្រង​មូលដ្ឋាន​​ទិន្នន័យ​ចុះបញ្ជី​ដីធ្លី និងការ​ថែទាំង​សម្ភារៈ​ព័ត៌មាន​វិទ្យា​ដល់​គ្រប់​នាយកដ្ឋាន​ចំណុះឱ្យ​អគ្គនាយកដ្ឋាន​សុរិយោដី និងភូមិសាស្ត្រ​ និងមន្ទីរ​រាជធានី ខេត្ត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​