វៀតណាម ជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញ Shein និង Temu ប្រឈមនឹងការបិទកម្មវិធីប្រសិនបើមិនចុះបញ្ជីអាជ្ញាប័ណ្ណ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា វៀតណាម បានជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះអាជ្ញាប័ណ្ណជាមួយរដ្ឋាភិបាលមុនដាច់ខែវិច្ឆិកានេះ ដើម្បីចៀសវាងពីការបិទកម្មវិធី ឬ រារាំងពីប្រព័ន្ធអ៊ីនធើណេតមិនឱ្យប្រើប្រាស់នៅក្នុងប្រទេស។

ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម និងម្ចាស់អាជីវកម្មក្នុងស្រុកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើទីផ្សារក្នុងស្រុក ដោយសារការបញ្ចុះតម្លៃដ៏ច្រើនរបស់កម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន។ រដ្ឋាភិបាលបានអះអាងថា គោលនយោបាយបញ្ចុះតម្លៃដ៏ខ្លាំងក្លាគឺជាការផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនរបស់ពួកគេ ដែលធ្វើឱ្យមានការប្រកួតប្រជែងអយុត្តិធម៌សម្រាប់អាជីវកម្មក្នុងស្រុក។ លើសពីនេះ ក្រសួង​ពាណិជ្ជកម្មវៀតណាមបានលើកឡើងពី​ការ​ព្រួយ​បារម្ភ​អំពី​សក្តានុពល​នៃការ​លក់​ទំនិញ​ក្លែងក្លាយ។

លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម​ បានលើកឡើងថា ក្រសួងកំពុងធ្វើការជាមួយ Shein និង Temu លើបញ្ហាអាជ្ញាប័ណ្ណ ដោយបានជូនដំណឹងអំពីបញ្ហានេះទៅកាន់ពួកគេ។ ប្រសិនបើវេទិកាលក់ទំនិញតាមអនឡាញទាំងនេះមិនអនុវត្តតាមនោះទេ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការបច្ចេកទេសដូចជាការបិទកម្មវិធីជាដើម។

គួរឲ្យបញ្ជាក់ថា​ Shein ដែលសម្បូរទៅដោយសម្លៀកបំពាក់បានលក់នៅក្នុងទីផ្សារប្រទេសវៀតណាមប្រហែល ២ ឆ្នាំមកហើយ ខណៈពេលដែលក្រុមហ៊ុន Temu ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន e-commerce យក្សរបស់ចិន PDD Holdings (PDD.O) បានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមទិញទំនិញបានកាលពីខែមុន។

គួរបញញជាក់ថា វៀតណាម បានលើកលែងពន្ធលើទំនិញនាំចូលដែលមានតម្លៃរហូតដល់ ១ លានដុង (៤០ ដុល្លារ)។ ក្រសួងហិរញ្ញវត្ថុវៀតណាម លើកឡើងថា ទំនិញភាគច្រើនដែលទទួលបានអត្ថប្រយោជន៍ពីការផ្ដាច់ពន្ធនេះត្រូវបាននាំចូលតាមរយៈវេទិកាលក់ទំនិញតាមអនឡាញ ហើយវៀតណាមកំពុងពិចារណាបញ្ចប់ការផ្ដាច់ពន្ធនេះ។ ដូច្នោះហើយ ទាំង Temu និង Shein អាចប្រឈមមុខនឹងការបង្កើនការត្រួតពិនិត្យ និងការប្រឈមផ្នែកច្បាប់។

កាលពីខែមុន ឥណ្ឌូណេស៊ី បានស្នើសុំ Apple និង Google បិទកម្មវិធី Temu ពីកម្មវិធីដោនឡូន Playstore និង Appstore របស់ពួកគេ ដើម្បីការពារអ្នកលក់ខ្នាតតូចពីការប្រកួតប្រជែងជាមួយទំនិញដែលមានតម្លៃថោកបំផុត។ យ៉ាងណាក៏ដោយ ថ្វីត្បិតតែវៀតណាមកំពុងប្រឈមនឹងបញ្ហានេះពិតមែន ប៉ុន្តែទីផ្សារពាណិជ្ជកម្មអនឡាញនៅវៀតណាមបានកើនឡើង ១៨ ភាគរយក្នុងឆ្នាំនេះ ដែលមានតម្លៃ ២២ ពាន់លានដុល្លារ ជាទំហំធំទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម