Nissan គ្រោងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាពផលិត ២០ ភាគរយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Nissan គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាពផលិត ២០ ភាគរយ ដោយសារការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា Nissan បានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន ៧០ ភាគរយមកនៅត្រឹម ១៥០ ពាន់លានយ៉េន (៩៧៦ លានដុល្លារ)។ លើសពីនេះ Nissan បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនរបស់ ១០ភាគរយនៅក្នុងក្រុមហ៊ុន Mitsubishi Motor ដែលនឹងកាត់បន្ថយពីភាគហ៊ុនរបស់ខ្លួនបច្ចុប្បន្ន ៣៤ ភាគរយ។

លោក Makoto Uchida នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Nissan នឹងស្ម័គ្រចិត្តលះបង់ប្រាក់ខែរបស់ខ្លួន ៥០ភាគរយ ខណៈដែលសមាជិកគណៈកម្មាធិការប្រតិបត្តិផ្សេងទៀតក៏នឹងស្ម័គ្រចិត្តកាត់បន្ថយប្រាក់ខែរបស់ពួកគេផងដែរ។ ស្ថានភាព Nisssan ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀត ដែលកំពុងជួបការលំបាកនៅក្នុងប្រទេសចិន ដោយសារក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀតកំពុងដណ្តើមចំណែកទីផ្សារជាមួយនឹងរថយន្ត EV និងកូនកាត់ Hybrid ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប។ យ៉ាងណាមិញ ឬសគល់នៃ​បញ្ហា​ធំ​របស់ Nissan គឺ​នៅ​សហរដ្ឋ​អាមេរិក ដោយសារ​វខ្វះ​ការ​ផលិត​រថយន្ត​កូនកាត់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ខណៈដែលគូប្រជែងជប៉ុន Toyota កំពុងកើនឡើងនៃតម្រូវការរថយន្តកូនកាត់ Hybrid។

ជាមួយគ្នានេះ ស្របពេលដែល NIssan កំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ពួកគេបានចាត់វិធានការជាបន្ទាន់ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួនឲ្យមានភាពធូរស្រាល និងធន់ជាងមុន រួមទាំងមានសមត្ថភាពសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារ។ គួរឲ្យបញ្ជាក់ដែរថា Nissan គឺជាក្រុមហ៊ុនផលិតរថយន្តធំទី ៣ របស់ប្រទេសជប៉ុន កំពុងប្រឈមការលក់ធ្លាក់ចុះនៅក្នុងទីផ្សាររថយន្តកំពូលរបស់ពិភពលោកគឺប្រទេសចិន។ ការលក់នៅចិនបានធ្លាក់ចុះជាខ្លាំងរហូតដល់ ១៤,៣ ភាគរយ ដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ខណៈដែលការលក់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣ ភាគរយ។ ជាមួយគ្នានេះ ទីផ្សារចិន និងអាមេរិកមានចំណែកជិតពាក់កណ្តាលនៃការលក់សរុបជាសកលរបស់ក្រុមហ៊ុន Nissan។ ជារួម ការលក់សរុបជាសកលរបស់ Nissan បានធ្លាក់ចុះ ៣,៨ ភាគរយមកនៅត្រឹម ១,៦ លានគ្រឿងសម្រាប់ឆមាសទីមួយឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា Nissan គ្រោងនឹងជំរុញការដាក់ឱ្យប្រើប្រាស់រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិន និងរថយន្តប្រភេទ Plug-in hybrids និង e-POWER នៅសហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា ដើម្បីជំរុញការលក់ឲ្យមានប្រសិទ្ធភាព។ Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន Nissan លើកឡើងថា វិធានការផ្លាស់ប្តូរទាំងនេះមិនមានន័យថាក្រុមហ៊ុនកំពុងធ្លាក់ចុះទាំងស្រុងនោះទេ។ ​Nissan កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញឱ្យកាន់តែមានភាពធូរស្រាល និងមានភាពធន់ជាងមុន ខណៈដែលមានការរៀបចំលើការគ្រប់គ្រងឡើងវិញ ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័ស និងមានភាពបត់បែនចំពោះការផ្លាស់ប្តូរនៅក្នុងបរិយាកាសអាជីវកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់