ងាយៗ ធ្វើអាជីវកម្មដោយការចិញ្ចឹមសត្វកណ្ដូប ងាយថែទាំ ចំណាយពេលតិច និងមានតម្រូវការទីផ្សារខ្ពស់

កណ្ដូប ជាសត្វល្អិតមួយប្រភេទដែលបងប្អូនប្រជាជនពលរដ្ឋខ្មែរហាក់មិនសូវចាប់អារម្មណ៍ និងទទួលទាននោះឡើយ លើកលែងតែអ្នកដែលរស់នៅតាមស្រុកស្រែចំការមួយចំនួនតែប៉ុណ្ណោះ ដែលតែងចាប់ពីចំការ ឬតាមគុម្ពោតព្រៃយកទៅដុត ឬចម្អិតធ្វើជាអាហារក្រៅពេលតែប៉ុណ្ណោះ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ កណ្ដូប បាន និងកំពុងក្លាយជាសត្វមួយដែលមានតម្រូវការខ្ពស់ រហូតមានការចិញ្ចឹមបន្ថែមពីលើការបង្កើត និងញាស់តាមធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានការកើនឡើង ជាមួយនឹងការទទួលបានតម្លៃថ្លៃគួរសម។

បើតាម លោក ហាច ឆន ជាម្ចាស់កសិដ្ឋាន៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ AMS ឱ្យដឹងថា៖ ដោយសារតែមើលឃើញពីតម្រូវការទីផ្សារមានការកើនឡើង ហើយមានតម្លៃថ្លៃគួរសម ជាពិសេស ការចិញ្ចឹមទៀតសោតក៏មិនសូវជួបការលំបាក លោកបានសម្រេចចិត្តចាប់ផ្ដើមចិញ្ចឹមកណ្ដូបនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកបានបន្តទៀតថា ៖ ដោយសារយើងជាកន្លែងស្រាវជ្រាវថ្មីៗផ្នែកសិកម្ម ហើយកណ្ដូបជាសត្វមួយមានទីផ្សារ មានតម្លៃថ្លៃ មានរសជាតិឆ្ងាញ់ សម្បូរប្រូតេអ៊ីនជួយដល់សុខភាពអ្នកទទួលទាន ណាមួយតំបន់ខ្លះក៏សឹងតែដាច់ពូជកណ្ដូបនេះដែរ»។

«មុនពេលចាប់ផ្តើមចិញ្ចឹម ខ្ញុំបានសិក្សា និងស្រាវជ្រាវពីវិធីសាស្ត្រក្នុងការចិញ្ចឹមតាមបច្ចេកទេសកសិកម្ម ហើយជាលទ្ធផល ពីមួយខែទៅមួយខែឃើញថាទទួលបានផលល្អគួរសម និងកើនឡើងនូវទិន្នផលផងដែរ។ សត្វកណ្តូប មានមានរសជាតិឆ្ងាញ់មិនចាញ់សត្វចង្រឹតឡើយ ហើយវាសម្បូរទៅដោយប្រូតេអ៊ីន ជួយដល់សុខភាពអ្នកទទួលទាន ណាមួយតំបន់ខ្លះក៏ស្ទើរតែដាច់ពូជទៅហើយ»។

លោកបន្តថា ៖

«ពូជកណ្ដូបដែលយើងចិញ្ចឹម ជាពូជ ប៉ាថាំងហ្គា ហើយពូជនេះដែរ យើងធ្លាប់ស្រាវជ្រាវពីវិធីសាស្ត្រចិញ្ចឹមវាយូរហើយដែរ ព្រោះកណ្ដូបប៉ាថាំងហ្គា វាងាយចិញ្ចឹម និងចំណាយពេលតិច ត្រឹម ៤៥-៥៥ថ្ងៃប៉ុណ្ណោះ ដោយពងកណ្ដូបប្រភេទនេះខ្ញុំបានទិញពងយកមកពីប្រទេសថៃ។ អ្វីដែលជាកត្តាសំខាន់ដែលជំរុញឱ្យចិញ្ចឹមពូជនេះ ព្រោះវាមានទីផ្សារល្អ ដោយសារយើងអាចចិញ្ចឹមលក់បានទាំងពូជ និងសាច់ ហើយកណ្ដូបសាច់អាចលក់បោះដុំឱ្យឈ្មួញបានក្នុងតម្លៃ ១គីឡូក្រាម ៣ម៉ឺនរៀល ឬលក់រាយអាចបាន ៤-៥ម៉ឺនរៀល ចំណេកឯពងកណ្ដូបយើងអាចលក់បានក្នុងតម្លៃ ៥ម៉ឺនរៀល ក្នុង ១ខាំ ឬខែខ្លះដែលមានកង្វះខាតពូជខ្លាំង យើងអាចលក់បានចន្លោះ ៥-១០ម៉ឺនរៀលក្នុងមួយខាំផងដែរ»។

លោកថា សម្រាប់កសិដ្ឋានរបស់លោក មានតម្រូវការទីផ្សារភាគច្រើនគេទិញយកទៅធ្វើពូជ ឯកណ្ដូបសាច់ក៏មានទីផ្សារល្អដែរ ព្រោះមានឈ្មួញនៅភ្នំពេញចាំកម្ម៉ង់ទិញ​ ហើយក្រៅពីនេះ ក៏មានអ្នកជិតខាងទិញយកទៅចម្អិនហូបដែរ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ កសិដ្ឋានរបស់លោកផ្ដោតទៅលើការចិញ្ចឹមយកពងច្រើនជាងការយកសាច់ និងមានពូជច្រើនប្រភេទ។ ដោយឡែកចំពោះកណ្ដូបសាច់ លោកចិញ្ចឹមផ្គត់ផ្គង់ទីផ្សារស្ទើរតែមិនគ្រប់នោះទេ។

អ្នកជំនាញរូបនេះបានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រចិញ្ចឹម សត្វកណ្ដូប ត្រូវការរយៈពេលប្រមាណ ៥៥-៦៥ថ្ងៃ សម្រាប់ការចិញ្ចឹមយកពង និងបង្កាត់ពូជ បន្ទាប់ពីនោះ កណ្ដូបនឹងបាត់បង់ជីវិតនៅប្រមាណ ១សប្ដាហ៍បន្ទាប់ ពោលគឺសម្រាប់តែយកពងប៉ុណ្ណោះ។ ចំណែកការចិញ្ចឹមយកសាច់ កណ្ដូបមានអាយុត្រឹម ៤៥ថ្ងៃ គឺគេប្រមូលផលហើយ ដោយមានលាយពងខ្លះ អត់ខ្លះ កាលណាទុកឱ្យវាមានពងច្រើនពេកអាចនឹងខូចរសជាតិ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។

ជាមួយគ្នានេះដែរ លោក ហាច ឆន រៀបរាប់ទៀតថា កណ្ដូបជាសត្វងាយចិញ្ចឹម វាត្រូវការតែស្មៅជាចំណីដូចជាប្រភេទស្មៅផ្អែម ស្មៅស៊ុបភឺនាពា ស្មៅឃីងក្រាស់ ឬស្លឹកចេកជាដើម តែស្មៅដែលល្អសម្រាប់វាគឺប្រភេទស្មៅផ្អែម ហើយការចិញ្ចឹមកណ្ដូប ក៏មិនត្រូវការទឹកសម្រាប់វាផឹកដែរ ពោលគឺអ្នកចិញ្ចឹមត្រូវដាក់តែស្មៅឱ្យស៊ីប្រមាណ ៣-៥ដងក្នុងមួយថ្ងៃទើបវាលូតលាស់ល្អ។

ពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមកណ្ដូប មូលដ្ឋានសំខាន់បំផុតគឺការជ្រើសរើសទីតាំងចិញ្ចឹម ត្រូវរកកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់  អាចប្រើជាដំបូលស័ង្កសីថ្លា ឬអាចចិញ្ចឹមនៅហាលវាលដោយធ្វើជារោងសំណាញ់លើកបម្លាស់ទីបាន មានប្រើជាប្រភេទស្បៃ  ពេលមានភ្លៀងទើបគ្រប ដោយសារកណ្ដូបជាសត្វត្រូវការពន្លឺខ្លាំង កាលណាថ្ងៃកាន់តែក្ដៅវាកាន់តែមានសុខភាពល្អ។ ក្រៅពីនេះ អ្នកចិញ្ចឹមក៏ត្រូវគិតគូរពីការដាំស្មៅដែលជាចំណីដ៏សំខាន់ ការថែទាំ ការដាក់ចំណី ការរៀបចំកន្លែងកណ្ដូបពង និងការប្រមូលផលផងដែរ។

ទន្ទឹមគ្នានេះដែរ លោក ហាច ឆន ក៏បានលើកឡើងពីបញ្ហាមួយចំនួនដូចជា បញ្ហាទីតាំដែលអាចមានសត្វសម្រោច អាចខាំកណ្ដូប ការថែទាំត្រូវការសម្អាតស្មៅ និងកន្លែងចិញ្ចឹមស្អាត ឯបញ្ហាមួយទៀតនោះគឺចំណីគឺពិបាករកស្មៅមកឱ្យវាស៊ី ព្រោះគេត្រូវការស្មៅដាំដែលមានប្រូតេអ៊ីនខ្ពស់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)