អ្នកជំនាញ ៖ យុគសម័យ AI ម្ចាស់គ្លីនិក និងមន្ទីរពេទ្យ គួរតែចេះជំនាញទីផ្សារ និងចាត់ចែងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល

ភ្នំពេញ ៖ ម្ចាស់ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងគ្លីនិកដៃគូឯកជនជាង ១០០នាក់ទទួលបានការបណ្តុះបណ្តាលជំនាញទីផ្សារឌីជីថល និងការគ្រប់គ្រងមន្ទីរពេទ្យ ព្រមទាំងសេវាសុខាភិបាលឌីជីថល ដើម្បីឱ្យបណ្តាមន្ទីរពេទ្យ និងគ្លីនិកឯកជនដៃគូចូលរួមទាំងអស់មានជំនាញទីផ្សារ និងគ្រប់គ្រង់ស្ថាប័នប្រតិបត្តិករ សេវាសុខាភិបាលឯកជនឌីជីថលពេញលេញ សម្រាប់យកទៅផ្សព្វផ្សាយទីផ្សារសេវាកម្មលើប្រព័ន្ធអ៊ីនធឺណែត លើបណ្តាញសង្គម និងពង្រីកអាជីវកម្មមន្ទីរពេទ្យ និងគ្លីនិកឯកជននៅក្នុងសម័យឌីជីថល និង AI ។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ដោយក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង និងក្រុមហ៊ុនបច្ចេកវិទ្យាសេវាកម្មអ៊ីនធឺណែតឈានមុខគេ ANGKOR DATA COMMUNICATION ។ ក្រៅអំពីជំនាញទីផ្សារឌីជីថល និងការគ្រប់គ្រងមន្ទីរពេទ្យ គ្លីនិកបែបឌីជីថល ក្នុងសិក្ខាបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ ក៏បានផ្តល់ការបង្វឹកនូវគន្លឹះសំខាន់ៗលើការគ្រប់គ្រង និងចាត់​ចែង​ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធស្តង់ដារហិរញ្ញវត្ថុទទួលស្គាល់ជាអន្តរជាតិសម្រាប់ម្ចាស់មន្ទីរពេទ្យ និងគ្លីនិក និងច្បាប់ព័ន្ធដារសម្រាប់វិស័យសុខាភិបាល និងអនុវត្តការបង់ពន្ធដារលើប្រព័ន្ធឌីជីលថស្វ័យប្រវត្តិពីវាគ្មិនឧទ្ទេសជំនាញមានបទពិសោធន៍លើការគ្រប់គ្រងហិរញ្ញវត្ថុ និងច្បាប់ពន្ធដារ ។

លោកស្រី ប៉ុង លីមសាន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក បានធ្វើបទអន្តរាគមន៍បង្ហាញពីតួនាទីស្នូលរបស់បច្ចេកវិទ្យាសម្រាប់ជាជម្រើសថ្មី ក្នុងការគ្រប់គ្រងស្ថាប័នអាជីវកម្ម មន្ទីរពេទ្យ និងគ្លីនិកបែបឌីជីថល នវានុវត្តន៍ និងពង្រីកវិសាលភាព សេវាកម្មលឿន ងាយស្រួល និងមានសប្រសិទ្ធភាពខ្ពស់ដល់ម្ចាស់ និងថ្នាក់ដឹកនាំមកពីមន្ទីរពេទ្យដៃគូទាំងអស់ ។

លោកស្រី ប៉ុង លីមសាន បានលើកយកដំណោះស្រាយបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗរបស់ក្រុមហ៊ុនពេទ្យយើង ដែលក្រុមហ៊ុនបានដាក់ឱ្យដំណើរការ និងគ្រោងដាក់ឱ្យដំណើរ ការតាមមន្ទីរពេទ្យដៃគូ បង្ហាញដល់អ្នកចូលរួមដោយផ្តោតលើភាពងាយស្រួស ប្រសិទ្ធិភាព និងអត្ថប្រយោជន៍សម្រាប់ម្ចាស់ និងអ្នកគ្រប់គ្រងមន្ទីរពេទ្យជំនាន់ថ្មី ជំនាន់សតវត្សរ៍ឌីជីថល និង AI ។

លោកស្រីបានលើកឡើងថា៖

«ពេទ្យយើង ផ្តោតលើប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈដំណោះស្រាយស្វ័យប្រវត្តិលើមុខងារនីមួយៗ ។ ជាមួយដំណោះស្រាយពីពេទ្យយើង យើងក៏មានប្រព័ន្ធសេវាកម្មជួយឱ្យមន្ទីរពេទ្យ គ្លីនិកដៃគូអាចបង្កើតប្រភពចំណូល ពង្រីកអាជីវកម្មបានរហ័ស និងងាយស្រួលជាងមុនផងដែរ តាមរយៈប្រព័ន្ធអែបពេទ្យយើង e-Health ID ដែលអនុញ្ញាតឱ្យអ្នកជំងឺណាត់ជួប និងពិគ្រោះជំងឺអនឡាញបាន »។

នាឱកាសនោះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង ឯ.ក និងក្រុមហ៊ុន ANGKOR DATA COMMUNICATION បានចុះអនុសារណៈយោគយល់គ្នា ដើម្បីបន្តធ្វើកិច្ចសហការគ្នានាំយកនូវអត្ថប្រយោជន៍បច្ចេកវិទ្យាអ៊ីនធឺណែត និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ជូនដល់គ្លីនិក និងមន្ទីរពេទ្យដៃគូរបស់ពេទ្យយើង ដោយភ្ជាប់នូវលក្ខខណ្ឌអត្ថប្រយោជន៍ សេវា និងតម្លៃពិសេស ដើម្បីលើកកម្ពស់សេវាសុខាភិបាលឌីជីថល ។ ពេទ្យយើង ជាមួយមន្ទីរពេទ្យដៃគូ ក៏បានផ្តល់លក្ខខណ្ឌ និងសេវាពិគ្រោះ និងព្យាបាលជំងឺ ក្នុងតម្លៃពិសេសជូនដល់ក្រុមហ៊ុន ANGKOR DATA COMMUNICATION និងអតិថជនទាំងអស់របស់ក្រុមហ៊ុនផងដែរ ដែលចុះឈ្មោះប្រើ និងណាត់ពិគ្រោះ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដៃគូរបស់ពេទ្យយើង នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ។

ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខគេមួយនៅកម្ពុជា និងនៅទីផ្សារអន្តរជាតិចាប់តាំង ២០១៥ និងជាក្រុមហ៊ុនជ័យលាភីបច្ចេកវិទ្យាសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។ ពេទ្យយើងត្រូវបានផ្តួចផ្តើមបង្កើតឡើង ក្នុងទិសដៅចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភព លោកដែលកំពុងតែត្រូវការបច្ចេកវិទ្យាសុខាភិបាលសម្រាប់អភិវឌ្ឍន៍បន្ថែមផ្នែកបច្ចេកវិទ្យាសុខាភិបាលឌីជីថលរបស់ខ្លួន ដើម្បីជំរុញឱ្យមានទិន្នន័យព្យាបាលឌីជីថលសម្រាប់អ្នកជំងឺគ្រប់រូបនៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏មានសុវត្ថិភាព ។ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើងក្លៅ (Coud-based Pethyoeung Software) មានវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខាភិបាលជិត ៧០០០០នាក់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង និងអ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាលជាង ៥លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រឌីជីថលច្បាស់លាស់ ។

អ្នកជំងឺ ឬអ្នកប្រើប្រាស់សេវាសុខាភិបាលចុះឈ្មោះប្រើអែប Pethyoeung e-Health ID ទាំងអស់អាចរក្សា និងគ្រប់គ្រងកំណត់ត្រាវេជ្ជផ្ទាល់ខ្លួនដោយសុវត្តិភាព អាចណាត់ជួបវេជ្ជបណ្ឌិតជំនាញ ទទួលសាររំលឹកការណាត់ជួនវេជ្ជបណ្ឌិត សាររំលឹកម៉ោងត្រូវលេបថ្នាំ សាររំលឹកមកចាក់វ៉ាក់ស៊ាំង និងពិនិត្យផ្ទៃពោះ អត្ថបទថែទាំសុខភាពខ្លីៗប្រចាំថ្ងៃ និងអាចស្កែន QR កូដបង់ថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺលើទូរស័ព្ទដៃដោយស្វ័យប្រវត្តិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *