ការ​វាស់​វែង​ និងចុះបញ្ជី​ដីធ្លីក្នុងខេត្តព្រះសីហនុ នឹង​បញ្ចប់នៅមុនដំណាច់ឆ្នាំ២០២៤​នេះ

ភ្នំពេញ ៖ ស្របតាមផែការយុទ្ធសាស្ត្ររបស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ក៏ដូចជា​រាជរដ្ឋាភិ​បាល​កម្ពុជា ជំរុញការ​វាស់​វែង​​ដីធ្លី​ជូនប្រជាពលរដ្ឋ​ឱ្យបាន​ចប់សព្វគ្រប់​ឆាប់ៗ​ រហូតមកដល់ពេលនេះ មាន​តំបន់ជាច្រើន​ត្រូវបាន​វាស់វែង និងចុះបញ្ជី​ ក៏ដូច​ជាចេ​ញ​បណ្ណ​កម្ម​សិទ្ធិជូនពលរដ្ឋជា​បន្តបន្ទាប់ ​ក្នុងនោះ ខេត្ត​ព្រះ​សី​ហ​នុ​គ្រោងនឹង​បញ្ចប់​ការ​វាស់វែង ​និងចុះបញ្ជី​ដីធ្លីទាំងស្រុង នៅមុនដំណាច់ឆ្នាំ ២០២៤​នេះ ។

ឯកឧត្ត​ម ម៉ាង ស៊ីណេត អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះ​ការ​ចុះបញ្ជីដីធ្លីនៅក្នុង​ក្រប​ខណ្ឌ ខេត្តព្រះសីហនុ មានចំនួន ១១​១ភូមិ​ ហើយរហូតមកដល់ពេនេះ នៅ​ខ្វះតែ ២ភូមិទៀតប៉ុណ្ណោះ​ នឹង​បញ្ចប់​ការ​វាស់វែងចុះបញ្ជី​ និ​ងប្រ​កាស​បិទផ្សាយចុងក្រោយ ។ គោលដៅ​របស់​ខេត្តព្រះសីហនុ នៅមុន​ដំណាច់ឆ្នាំ២០២៤នេះ នឹង​ប្រកាស​បញ្ចប់​១០០ភាគរយ​ ។

ឯកឧត្តម​បានបន្តថា​ ៖

«តាមពិត​ទៅ​ ក្រុមការងារ​ចុះវាស់វែង​ និងចុះបញ្ជីដីធ្លី អាច​នឹង​បញ្ចប់​ទៅហើយ ប៉ុន្តែ​ដោយ​សារ​តែ​ភូមិ​ដែលនៅសេស​សល់​នោះ មានទំនាស់​ក្បាលដីច្រើន ដូច្នេះហើយ ក្រុមការងារ​ត្រូវ​ដោះស្រាយ​ឱ្យបានដាច់​ស្រ​លះ ទើប​អាច​វាស់វែង​ជូនពលរដ្ឋ​បាន។ នៅពេលបញ្ចប់​ការ​វាស់វែង​ដីធ្លី​ជូនពលរដ្ឋ​ចប់​សព្វ​គ្រប់​ហើយ ការងារ​បន្តគឺត្រូ​វចេញ​បណ្ណ​ជូនប្រជាពលរដ្ឋ ហើយការ​ចេញបណ្ណនេះដែរ មិនអាច​ចេញ​បណ្ណភ្លាមៗ​បានទាំងអស់នោះទេ គឺ​នឹង​ចេញជា​បន្តបន្ទាប់​រហូតដល់​គ្រប់គ្នា​​»។

គួររំលឹកថា ឯកឧត្តម ​សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែង​លើកឡើង​ជា​រឿយ​ៗថា ការ​វាស់វែង​ចុះបញ្ជី​ និងចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លីជូនប្រជាពលរដ្ឋ​ នឹង​បញ្ចប់​នូវ​ទំនាស់​ដីធ្លី​រវាង​ឯក​ជន ​​និងឯកជន និ​ងរវាង​រដ្ឋ​ និងឯកជន ហើយតាមផែនការ​របស់ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និងសំណង់ នឹង​​បញ្ចប់​ការវាស់វែង​ និងចុះបញ្ជីដីធ្លីទាំង​ស្រុង​ទូទាំង​ប្រទេស​នៅមុនដំណាច់ឆ្នាំ២០២៩ ។

ឯឧត្តមបន្ត​ថា ការ​វាស់វែង ​និងចុះបញ្ជីដីធ្លី​បញ្ចប់​១០០ភាគរយ​ សម្រាប់​កម្ពុជា​ គឺជា​ប្រវត្តិ​សាស្ត្រហើយ​ ព្រោះ​ក​​ន្ល​​ងម​ក​​កម្ពុជាមិនធ្លាប់​បាន​បញ្ចប់​ការ​វាស់វែង ​និងចុះបញ្ជីធ្លី​បានទាំង​ស្រុង​នោះទេ ។ បច្ចុប្បន្ននេះ ក្រុម​ការ​ងារ​​ចុះវាស់​វែង និងចុះបញ្ជី​ដីធ្លី បាន និងកំពុង​សម្រុក​បំពេញការងារ​ទៅតាមគោលដៅ​នានា​​ដើម្បីឱ្យការ​​វាស់​វែង និងចុះបញ្ជី​ដីត្រូវបានបញ្ចប់ទៅនៅពេលឆាប់ៗនេះ ។​

សូមជម្រាបផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងថា រាជរដ្ឋាភិបាល​បានត្រៀម​កញ្ចប់​ថវិកា​ប្រមា​ណ​១០០​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់ជូន​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក្នុងកា​របំពេញបេសកកម្មវាស់វែង ចុះបញ្ជីដីធ្លី​ និងចេញបណ្ណកម្មសិទ្ធិ​​ជូនពលរដ្ឋនៅទូទាំងប្រទេស និង​ឈានដល់ការ​បញ្ចប់​ទំនាស់ដីធ្លីដែល​តែ​ងតែកើត​មាន​នាពេលកន្លងមកទាំង​ស្រុងតែ​ម្ដង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *