សេដ្ឋវិទូលើកឡើងថា ថៃអាចប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួន ៥ ដែលរារាំងកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ

បាងកក ​​៖ យោងតាមប្រភពពី Vietnam Plus បានរាយការណ៍ពីការព្យាករណ៍របស់សេដ្ឋវិទូថា ថៃអាចប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួនដែលរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ នេះ។

យោងតាមលោក Aat Pisanwanich អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចការអាស៊ាន និងជាទីប្រឹក្សានៅ Intelligence Research Consultant Co Ltd បានព្យាករណ៍ថា ប្រទេសថៃអាចនឹងប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួន ៥ ដែលអាចរារាំងកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះរួមមាន៖ បំណុលគ្រួសារ, គោលនយោបាយលើការវិនិយោគ និងអត្រាការប្រាក់, ឥទ្ធិពលពី Trumponomics 2.0, ការធ្លាក់ចុះសេដ្ឋកិច្ចចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

សេដ្ឋវិទូរូបនេះបានព្យាករណ៍ថា ការកាន់អំណាចជាលើកទីពីររបស់ Donald Trump នឹងកាត់បន្ថយផលិតផលសរុបក្នុងស្រុក (GDP) របស់ថៃចន្លោះ ០,៣ ភាគរយទៅ ០,៥ ភាគរយ។ នៅឆ្នាំនេះ សេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ថាកើនឡើងនៅចន្លោះ ២,២ ភាគរយដល់ ២,៧ ភាគរយ ក្នុងរយៈពេល ៧ឆ្នាំជាប់គ្នាដែលកំណើនទាបជាង ៣ ភាគរយ។

លោក Aat Pisanwanich បន្ថែមថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិកដែលបានអនុវត្តក្រោម Trumponomics 2.0 ទំនងជានឹងកាត់បន្ថយការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាម៉េរិកពី ៥ ទៅ ១០​ភាគរយ ដែលនឹងធ្វើឱ្យការនាំចេញធ្លាក់ចុះ ២ ភាគរយ។ លើសពីនេះ ឱនភាពពាណិជ្ជកម្មរបស់ថៃជាមួយសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះនៅត្រឹម ២៧,៥ ពាន់លានបាត (៨០២,២ លានដុល្លារអាម៉េរិក) នៅឆ្នាំនេះ ហើយការនាំចូលពីសហរដ្ឋអាម៉េរិកអាចនឹងកើនឡើងទ្វេដង។

លោក Aat ក៏​បាន​បញ្ជាក់​ពី​ឥទ្ធិពល​របស់​ចិន​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​ថៃផងដែរ ដោយសារអត្រាកំណើនសេដ្ឋកិច្ចដែលកំពុងបន្តធ្លាក់ចុះរបស់ចិន បានជះឥទ្ធិពលដល់តម្រូវការទំនិញ និងកាត់បន្ថយចំនួនទេសចរចិន។ ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តរបស់ប្រទេសចិនក្នុងការរក្សាកម្រិតផលិតកម្មដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយអាចបង្កហានិភ័យបន្ថែមទៀតដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន ព្រោះវានាំឱ្យកំណើននៃការហូរចូលផលិតផលចិនទៅទីផ្សារប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួនក្នុងនោះមានប្រទេសថៃផងដែរ។ អ្នកជំនាញបានក្រើនរំលឹកថា ប្រសិនបើកំណើនសេដ្ឋកិច្ចរបស់ចិនទាបជាង ៥ ភាគរយនៅឆ្នាំ២០២៥ វានឹងប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់ប្រទេសចិន និងកាត់បន្ថយចំនួនភ្ញៀវទេសចរចិនមកត្រឹម ៧ លាននាក់ប៉ុណ្ណោះនៃចំនួនភ្ញៀវទេសចរបរទេសសរុបដែលរំពឹងទុកពី ៣២ ទៅ ៣៤ លាននាក់។

លោកបានបន្ថែមថា សម្ពាធពីខាងក្រៅនៅឆ្នាំ២០២៥ អាចនាំឱ្យមានកំណើននៃការបិទក្រុមហ៊ុន ឬ អាជីវកម្មក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម ឬ អាជីវកម្មមួយចំនួនទៀតអាចត្រូវបានគ្រប់គ្រងដោយវិនិយោគិនបរទេស។ មិនត្រឹមតែប៉ុណ្ណោះ ការអនុវត្តប្រមូលពន្ធលើតម្លៃបន្ថែមមិនសាកសមសម្រាប់ស្ថានភាពសេដ្ឋកិច្ចថៃបច្ចុប្បន្ននោះទេ ខណៈដែលប្រទេសនេះខ្វះគម្រោងវិនិយោគសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ការបែងចែកថវិកាសម្រាប់វិធានការប្រជានិយម ឬ ជួយប្រជាជនមិនអាចជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនោះទេ ហើយអត្រាភាពអត់ការងារធ្វើត្រូវបានព្យាករណ័ថានឹងកើនឡើងដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ការបិទក្រុមហ៊ុន និងការធ្លាក់ចុះក្នុងចំណោមអាជីវកម្មថៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *