តម្រូវការជ្រូកខ្វៃថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ក្នុងរាជធានីភ្នំពេញ មានប្រមាណ ៤០០០ក្បាល

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នៅពេលដល់រដូវសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ម្តងៗ គេសង្កេតឃើញថា តម្លៃទំនិញនៅលើទីផ្សារតែងឡើងថ្លៃជាលំដាប់ធៀបនឹងថ្ងៃធម្មតា ដូចជា បន្លែ ត្រី សាច់សម្រាប់ធ្វើម្ហូប ជាពិសេស តម្រូវការជ្រូកខ្វៃសម្រាប់សែនកុងម៉ា សុំលាភសុំជ័យ សិរីសួស្តីនៅថ្ងៃចូលឆ្នាំចិននេះតែម្តង ។

ជួបជាមួយម្ចាស់ហាង ចិន ខ្មៅ នៅម្ដុំជម្ពូរវ័ន្ត រាជធានីភ្នំពេញ បានឱ្យដឹងថា មកទល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ហាងចិនខ្មៅ បានទទួលការកម្ម៉ង់ពីភ្ញៀវប្រមាណជា១០០ក្បាល ទៅ ១១០ក្បាល ដែលប្រហាក់ប្រ​ហែលទៅនឹងតម្រូវការសែនកាលពីឆ្នាំមុនដែរ។ សម្រាប់ជ្រូកមានទម្ងន់ ៥គីឡូក្រាម មានតម្លៃចន្លោះពី ៥០ម៉ឺនរៀល ទៅ ៥៥ម៉ឺនរៀល អាស្រ័យលើការកម្ម៉ង់ទុកមុនយូរ ឬការកម្ម៉ង់យកភ្លាម ចំណែកជ្រូកខ្វៃមានទម្ងន់ ៨ ទៅ ១០គីឡូក្រាមមានតម្លៃចន្លោះពី ៨០ម៉ឺន ទៅ ៩០ម៉ឺនរៀល ក្នុងមួយក្បាល​ ហើយជ្រូកដែលទទួលបានការកម្ម៉ង់ច្រើនជាងគេគឺប្រភេទទម្ងន់១០គីឡូក្រាមនេះតែម្តង។

ម្ចាស់ហាងខាងលើអះអាងថា ៖

«តម្រូវការជ្រូកខ្វៃសម្រាប់សែនពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានប្រហាក់ប្រហែលឆ្នាំមុន ដែលកាលពីឆ្នាំទៅហាងចិនខ្មៅលក់ចេញបានចំនួន១២០ក្បាល រាប់ទាំងតូចទាំងធំ ចំណែកជិតដល់ថៃ្ងសែនឆ្នាំចិនឆ្នាំនេះ ហាងចិនខ្មៅទទួលបានការកម្ម៉ង់ទុកមុន បានប្រមាណជា១១០ក្បាលរួចមកហើយ។ សម្រាប់ហាងចិនខ្មៅនៅម្តុំផ្សារជម្ពូវ័នក្នុងសង្កាត់ចោមចៅខាងលើ លក់ជ្រូកសម្រាប់តែអតិថិជនកម្ម៉ង់ទុកប៉ុណ្ណោះ មិនដាក់លក់លាយដូចហាងមួយចំនួនទៀតនោះឡើយ»។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានប្រសាសន៍ថា ទាំងតម្រូវការជ្រូកខ្វៃ និងសាច់ជ្រូកលើជ្រុញ មានចំនួនប្រហាក់ប្រហែលឆ្នាំមុនដែរ។ ទោះជាសេដ្ឋកិច្ចជួបការលំបាកបន្តិច តែអ្នកមានទម្លាប់សែនគឺនៅតែទិញសែនជារៀងរាង់ឆ្នាំ មិនដែលខាននោះទេ។

លោកបានបញ្ជាក់ថា ៖

«តម្លៃសាច់ជ្រូក មិនថាជ្រូកសម្រាប់ខ្វៃ ឬជ្រូកសាច់ សម្រាប់នេះមិនឡើងថ្លៃទេ ដោយសារការផ្គត់ផ្គង់ជ្រូកក្នុងស្រុកមានគ្រប់គ្រាន់ មិនជួបការខ្វះខាតដូចឆ្នាំកន្លងទៅ ៣ ឬ ៤ឆ្នាំមុននោះឡើយ ដោយសារការចិញ្ចឹមក្នុងស្រុកមានការកើនឡើង ទាំងលក្ខណៈក្រុមហ៊ុន លក្ខណៈកសិដ្ឋាន និងលក្ខណៈគ្រួសារ»។​

យ៉ាងណាក៏ដោយ បើទោះជាមានករណីកុងស៊ីបោះដុំសាច់ជ្រូកទៅឱ្យឈ្មួញកណ្តាលក្នុងតម្លៃសមរម្យ មិនឡើងថ្លៃលើសថ្ងៃធម្មតាក៍ដោយ ក៍ប៉ុន្តែជាការកត់សម្គាល់ ភាគច្រើនឈ្មួញដែលទទួលយកទៅលក់រាយបន្តមួយចំនួន តែងឆក់ឱកាសរកផលប្រយោជន៍ លក់ឡើងថ្លៃខ្ពស់នៅពេលដល់រដវបុណ្យទានម្តង។

ក្នុងករណីនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអំពាវនាវដល់ឈ្មួញតូចធំទាំងអស់ កុំតម្លើងថ្លៃខ្ពស់ខ្លាំងពេកសម្រាប់លក់ជូនប្រជាពលរដ្ឋ គួរមានភាពស្មោះត្រង់ ជាពិសេសត្រូវផ្គត់ផ្គង់លើទីផ្សារតែប្រភេទសាច់ណាដែលមានគុណភាព ជៀសវាងលក់សាច់ខូចគុណភាព ឬសាច់នាំចូលដោយខុសច្បាប់តាមច្រករបៀង ដែលនាំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ។

សូមបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្រូវការជ្រូកខ្វៃនៅឆ្នាំនេះមានចំនួនប្រហាក់ប្រ​ហែលនឹងឆ្នាំមុនៗផងដែរ ពោលគឺចន្លោះពី ៣០០០ក្បាលទៅ ៤០០០ក្បាល សម្រាប់តម្រូវការសែនជាក់ស្តែងក្នុងឱកាសចូលឆ្នាំចិននៅក្នុងក្រុងភ្នំពេញ៕  វិន ឈុនហ៊ាត


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *