កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ

សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានប្រ​កាស​ដាក់ឱ្យអនុវត្ត និងប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារ​ម​ណី​យដ្ឋានអង្គរ ដែលកាន់តែបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញ​សម្រាប់​​ភ្ញៀវទេសចរ ហើយនេះគឺជាការដាក់ឱ្យអនុវត្តនូវថ្នាល​ឌីជី​ថលសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយ​ដ្ឋាន​អង្គរ និងរមណីយដ្ឋាន​ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀតក្រោមសមត្ថកិច្ចរបស់​គ្រឹះ​ស្ថានអង្គរ ដែលជាសមិទ្ធ​ផល​ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការទាក់​ទាញទេសចរអន្តរជាតិចូលមកកាន់កម្ពុជា។

ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍, រដ្ឋ​បាល​ខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំធ្វើការងារយ៉ាង​សស្រាក់​សសាំនៅក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាការខិតខំបង្កើតសមិទ្ធផលថ្មី ដែលបានឃើញនៅក្នុងថ្ងៃនេះ។

រាជ​រដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាសរសរស្តម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែល​មាន​ការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារ​ឡើង​វិញនៃឧស្សាហកម្មទេសចរណ៍ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿត បានគូសរំលេចថា ការដាក់ឱ្យអនុវត្តប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រនៅថ្ងៃនេះ គឺជាឧទាហរណ៍គំរូនៃភាពបុរេសកម្ម និងភាពច្នៃ​ប្រឌិតសម្រាប់វិស័យទេសចរណ៍នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជា​ដំណោះស្រាយ ដែលបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើ​ប្រាស់ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine), ប្រព័ន្ធលក់សំបុត្រអនឡាញ និងតាមរយៈម៉ូបាលអេប (Mobile App) នៅ Google និង Apple store ដើម្បីជួយសម្រួល កាត់បន្ថយពេល និងចំណាយ​ពាក់ព័ន្ធផ្សេងៗ របស់ភ្ញៀវទេសចរ។ ផលិតផលថ្មីនេះ ក៏ជាមធ្យោ​បាយដ៏សំខាន់​នៅ​ក្នុង​ការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលសម្រាប់រាជរដ្ឋាភិបាលផងដែរ។

សូមជម្រាបដែរថា ដើម្បីអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់, ធានាបានតម្លាភាព និងគណ​នេយ្យ​ភាព, គ្រឹះស្ថានអង្គរបានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួនឱ្យ​កាន់​តែទំនើប និងបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨មក។ ជាមួយគ្នានេះ ដោយមើល​ឃើញពីតម្រូវការបន្ថែមរបស់ភ្ញៀវទេសចរ និងដើម្បីផ្ដល់ភាពកាន់​តែ​ងាយ​ស្រួលជូន​ដល់ភ្ញៀវទេសចរក្នុងការទិញសំបុត្របានគ្រប់ពេល និងគ្រប់​ទី​កន្លែង គ្រឹះស្ថានអង្គរ​ក៏បានដាក់ឱ្យ​ដំណើរ​ការ​នូវ​ការលក់សំបុត្រតាមអនឡាញជាទម្រង់ Web Portal នៅលើគេហ​ទំព័រ​របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩។

ដោយឡែក ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរដែលដាក់ឱ្យ​ដំណើរ​ការជាផ្លូវការនៅពេលនេះ បានអនុញ្ញាតឱ្យគ្រឹះស្ថានអង្គរអាចកែសម្រួលនីតិវិធី​នៃការត្រួតពិនិត្យសំបុត្រដោយប្រើឧបករណ៍​ទំនើប​ជំនួសវិញ ដើម្បី​សម្រួលដល់ភ្ញៀវទេស​ចរអន្តរជាតិក្នុងការទិញសំបុត្រចូលទស្សនា​ចូលរម​ណីយ​ដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ដោយក្នុងនោះបានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិ​វឌ្ឍ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការលក់​សំបុត្រដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបាន​ដាក់​លើទីតាំងចំនួន៣កន្លែងរួមមាន៖ទី១- នៅបញ្ជរលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន៦គ្រឿង ទី២- នៅប៉ាវីអង្គរ ចំនួន៦គ្រឿង និងទី៣- នៅផ្សារទំនើបដ៏ហេរីថោកវ៉ក ចំនួន ៣គ្រឿង សរុបទាំងអស់​មានចំនួន ១៥គ្រឿង។

យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ​គ្រឹះស្ថានអង្គរ​បានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន ១លាន ២ម៉ឺននាក់ កើនបាន ២៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទទួលបាន​ចំណូលជិត ៤៨លានដុល្លារ កើនបាន ២៨,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។

របាយការណ៍ដដែលបានឱ្យដឹងដែរថា ការលក់សំបុត្រនៅប្រាសាទកោះកែរ បានចំណូល​ចំនួន ៣២៩ពាន់ដុល្លារ មានកំណើន ៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងចំណូល​ពីការលក់សំបុត្រទូកទស្សនាតំបន់បឹងទន្លេសាប នៅចុងឃ្លៀស បានទទួល ចំណូលចំនួន ១,៤៣លានដុល្លារ មានកំណើន ៣៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ បានបង់ថ្លៃសេវាឈ្នួលទូកដល់សមាគមន៍ទូកចុងឃ្លៀសចំនួន ០,៦២លានដុល្លារ។ ជារួមសម្រាប់ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបានចំនួនជិត ៥០ លាន​ដុល្លារ ដែលក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាមានចំនួន ២,០៤ លានដុល្លារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *