វៀតណាម មានបំណងជំរុញការនាំចេញគ្រឿងសមុទ្រឱ្យដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

បរទេស៖ យោងតាមប្រភពព័ត៌មានពី Vietnam Net បានរាយការណ៍ថា វិស័យនាំចេញគ្រឿងសមុទ្ររបស់វៀតណាមបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនដ៏រឹងមាំនៅឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកថាតម្លៃនាំចេញនឹងឈានដល់ ១១ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ គោលដៅប្រកបដោយមហិច្ឆតារបស់វៀតណាមនេះបានឆ្លុះបញ្ចាំងពីភាពធន់ និងសក្ដានុពលនៃវិស័យនេះ បើទោះបីជាខ្លួនជួបប្រទះនឹងឧបសគ្គនៅក្នុងទីផ្សារពិភពលោកដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក៏ដោយ។

វៀតណាម មានសក្តានុពលខ្លាំងក្នុងការជំរុញការនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចិន បណ្តាប្រទេសអាស៊ាន និងមជ្ឈិមបូព៌ា ដោយតំបន់ទាំងនេះត្រូវបានមើលឃើញថាមានសារៈសំខាន់សម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅនាំចេញសម្រាប់វិស័យនេះ។ ក្នុងខែមករា ឆ្នាំ២០២៥ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមបានកើនឡើងលើសពី ៤០០ លានដុល្លារ ដោយកើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញដ៏រឹងមាំនៅដើមឆ្នាំនេះបានផ្តល់នូវទស្សនវិស័យវិជ្ជមាន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនបន្តពេញមួយឆ្នាំ ២០២៥។

ដូច្នេះ ដើម្បីសម្រេចបានគោលដៅក្នុងឆ្នាំ២០២៥ ឧស្សាហកម្មជលផលរបស់វៀតណាមកំពុងផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពជាជាងការពង្រីកតំបន់កសិកម្ម។ លើសពីនេះ យុទ្ធសាស្ត្រសំខាន់ៗរួមមាន ការកែលម្អដំណើរការស៊ីជម្រៅ ដើម្បីពង្រីកខ្សែសង្វាក់តម្លៃ និងការប្រើប្រាស់វត្ថុធាតុដើមពីជលផល។ វិធីសាស្រ្តនេះមិនត្រឹមតែប្តេជ្ញាថានឹងលើកកម្ពស់តម្លៃនៃផលិតផលអាហារសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការនេសាទ និងការអនុវត្តកសិកម្មផងដែរ។

យោងតាមលោក Phung Đức Tiến អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានឱ្យដឹងថា វិស័យជលផលរបស់ប្រទេសនៅតែមានកន្លែងច្រើនសម្រាប់ពង្រីកកំណើន។ លើសពីនេះ វៀតណាមគ្រោងនឹងប្រើប្រាស់ប្រព័ន្ធទឹករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសប្រព័ន្ធអាងស្តុកទឹក និងទន្លេ ខណៈពេលដែលរៀបចំផលិតកម្មឡើងវិញតាមរយៈការសហការ និងខ្សែសង្វាក់កសិកម្ម។ នៅឆ្នាំ២០២៥ ឧស្សាហកម្មនេះក៏នឹងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃពូជក្នុងទឹក និងធានានូវការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់ថ្នាំអង់ទីប្យូទិចក្នុងការចិញ្ចឹមវារីវប្បកម្ម។ វៀតណាមយល់ឃើញថា វិធានការទាំងនេះគឺចាំបាច់សម្រាប់និរន្តរភាព និងការប្រកួតប្រជែងរយៈពេលវែង។

ប្រធាននាយកដ្ឋានជលផល លោក Trần Đình Luân បានសង្កត់ធ្ងន់ថា ចាប់ពីចុងឆ្នាំ២០២៤ រហូតមក វិស័យគ្រឿងសមុទ្រវៀតណាមបានងើបឡើងវិញក្នុងទីផ្សារនាំចេញ។ ដូច្នោះហើយ ក្រុមហ៊ុនជាច្រើនបានចាត់វិធានការយ៉ាងសកម្មដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ព្រមទាំងធានានូវការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាពសម្រាប់ការនាំចេញដូចជាត្រីធូណា និងមឹក ដែលជាផលិតផលមានតម្លៃថ្លៃ។

គួរឲ្យបញ្ជាក់ដែរថា វៀតណាមគឺ​ជា​ប្រទេស​នាំ​ចេញ​គ្រឿងហារ​សមុទ្រ​ធំ​ជាង​គេ​ទី​ ៣ ​របស់​ពិភពលោក​បន្ទាប់​ពី​​ចិន និង​ន័រវែសនៅក្នុងឆ្នាំ ២០២៤ ជាមួយនឹងការ​នាំ​ចេញ​គ្រឿងសមុទ្រជាបានឈានដល់ជាង ១០ ពាន់លានដុល្លារ ដែលកើនឡើងប្រហែល ១៣ ភាគរយពីឆ្នាំ២០២៣។ នៅក្នុងនោះផងដែរ ការនាំចេញបង្គា​សរុប​បាន​ឈាន​ដល់​ ៣,៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​កើន​ឡើង ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ យ៉ាងណាក៏ដោយ បើទោះបីជាប្រឈមមុខខ្លះទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាពាណិជ្ជកម្មក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់គ្រឿងសមុទ្រវៀតណាម ជាពិសេសបង្គា និងត្រីប្រា។ យ៉ាងណាមិញ ការកើនឡើងថ្លៃដើមសម្រាប់ចំណី ប្រេងឥន្ធនៈ និងការដឹកជញ្ជូនកំពុងបង្កើនការចំណាយផលិតកម្ម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់គ្រឿងសមុទ្រវៀតណាមនៅក្នុងទីផ្សារពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *