តំបន់​ជុំវិញ​ព្រលានយន្តហោះអន្តរជាតិ​តេជោ នឹង​កាន់តែមានសក្ដានុពល​ ខណៈគម្រោង​ជា​ច្រើន​កំពុងលេច​រូប​រាង​​

ភ្នំពេញ ៖ ​ស្រ​បទៅនឹងគម្រោង​អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ក្រុងតាខ្មៅកាន់តែ​ជិត​បើក​ដំណើរការ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសផ្នែកដីធ្លីបានលើកឡើងថា តំបន់ដែលនៅជុំវិញ​គម្រោងអាកាស​យានដ្ឋា​ន​​មួយនេះ​ប្រមាណ១០​គីឡូម៉ែត្រ​នឹងកាន់តែមានសក្ដានុពល និងតម្រូវការទីផ្សារ ហើយតម្លៃក៏កាន់តែឡើងថ្លៃជាងពេលបច្ចុប្បន្ន ខណៈដែលអ្នករកស៊ីនៅក្នុងវិស័យនេះក៏កំពុងដើរសម្លឹងមើលដើម្បីទិញទុកវិនិយោគយកចំណេញ។

​បើតាម​លោក ប៉ូ អ៊ាវគង់ អគ្គ​នាយ​កក្រុមហ៊ុន​​ Advance Real Estate បានមានប្រសាសន៍ថា ទន្ទឹម​នឹង​ព្រលានយន្តហោះនេះ​ដំណើរការ​ ការ​វិនិយោគនៅតំបន់​ជុំវិញ​ព្រលានយន្តហោះ​ ជា​ពិ​សេ​ស​ចម្ងាយ​១០គីឡូម៉ែត្រ​ជុំវិញព្រលានយន្តហោះ នឹង​កាន់តែទាក់ទាញ ដោយ​នឹង​មានវិនិយោគថ្មីៗ​បន្ថែម​ទៀត​ ​ដូចជា​ ការសាងសង់ជាឃ្លាំង ​គម្រោងក្នុងវិស័យឧស្សាហកម្ម​ លំនៅឋាន ​និងមណ្ឌលអាជីវកម្ម​ជា​ដើម ។

លោក​បានបញ្ជាក់ទៀតថា ៖

«បច្ចុប្បន្ន​នេះ យើងឃើញ​មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញព្រលានយន្តហោះជិតរួចរាល់ទាំងស្រុងហើយ​ ហើយក៏កំពុងតែទាក់ទាញចិត្តអ្នកវិនិយោគផងដែរ ដូចជា​តំបន់​ផ្លូវ​៦០ម៉ែត្រ តំបន់​តាមបណ្ដោយផ្លូវជាតិលេខ​២​ ផ្លូវ​ក្រវា​ត់​ក្រុ​ង​​ទី​​៣ និង​ផ្លូវជាតិលេខ​២១​​ជាដើម ។ តម្លៃដីនៅតាមតំបន់ទាំង​នេះ ក៏ឃើញថា​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ ដូច្នេះ​ហើយ​វិនិយោគិន​នឹង​ចាប់អារម្មណ៍ច្រើន ជាក់ស្ដែង​តាមបណ្ដោយផ្លូវជាតិលេខ​២ បើ​ប្រៀ​បធៀ​​​ប​​​នឹង​ផ្លូវជាតិលេខ​៣ ឃើញថា​ នៅមា​ន​តម្លៃ​ទា​ប​ជាង​ ខណៈតំបន់ទាំង​ពីរ​នេះ គឺមានសក្ដានុពល​សម្រាប់ឧស្សាហកម្ម​រោងចក្រ​សហគ្រាស​ដូចគ្នា​»។

លោកបន្ថែមទៀតថា ​នៅពេលឆាប់ៗខាងមុខនេះ​ គម្រោងព្រែកជីក​ហ្វូណ​ន​តេជោ​​​នឹង​កា​ត់​តា​ម​​តំបន់​ជុំវិញ​ព្រលានយន្តហោះ​អន្តរជាតិ​តេជោដែរ ដូច្នេះ​វា​នឹង​កាន់តែទាក់ទាញវិនិយោគ ហើយនឹ​ង​ធ្វើឱ្យតំបន់​ក្បែរ​​នោះកាន់តែមានសក្ដានុពល ។​

អ្នកឧកញ៉ា​ សៀ ឬទ្ធី​ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Worldbridge Group ក៏បានលើកឡើងថា រយៈពេល ​២ ទៅ ៣ឆ្នាំខាងមុខនេះ តម្រូវការ​ឃ្លាំង និង​រោងចក្រ​ នៅក្នុង​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ខ្ពស់ ដូច្នេះ ​វិនិយោ​គិន​​លើវិស័យអចលនទ្រព្យគួ​រសម្លឹង​មើលការ​វិនិយោគ​លើ​រោងចក្រ​ និងឃ្លាំង ។ អ្វីដែលពិសេស​គួរ​ជ្រើស​រើស​​តំបន់ណាមួយ​ដែលមានសក្ដានុពល​សម្រាប់វិស័យមួយនេះ ។

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ននេះ វឌ្ឍនភាពនៃគម្រោងព្រលានយន្តហោះអន្តរជាតិ​តេជោ សម្រេច​ប្រមាណ ៩៤ភាគរយ​ហើយ គិតត្រឹមចុង​ខែកុម្ភៈ ឆ្នាំ២០២៥​នេះ ខណៈក្នុងផែនការ​ អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅអំឡុង​ខែ​កក្កដា ២០២៥ ។ ទន្ទឹមនឹង​ការ​ដាក់ដំណើរការ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​នេះ បើតាម​មន្ត្រីជាន់ខ្ពស់នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ណ៍​ស៊ីវិល បានបញ្ជាក់ថា ​អាកាសយានដ្ឋានអន្តរជាតិ​-ភ្នំពេញ នឹង​ត្រូវ​បិទលែង​ដំណើរការ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *