Haiphong ជាទីក្រុងកំពង់ផែគំរូ ដែលកំពុងទាញប្រយោជន៍យ៉ាងខ្លាំងចេញពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក

បរទេស ៖ ជម្លោះពាណិជ្ជកម្មអាចជាបញ្ហាសម្រាប់ប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែវាក៏អាចជាឱកាសសម្រាប់ប្រទេសមួយចំនួនផងដែរនៅពេលដែលមហាយក្សសេដ្ឋកិច្ចធំៗចាប់ផ្តើមធ្វើការតម្លើងពន្ធនិងប្រកួតប្រជែងគ្នាលើការនាំចូលផលិតផលនានា។

រយៈពេលមិនដល់មួយទសវត្សរ៍ ទីក្រុង Haiphong បានកសាងកេរ្ត៍ឈ្មោះក្លាយទៅជាទីក្រុងកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ពិភពលោកដោយក្នុងនោះអាចនាំទំនិញគ្រប់ប្រភេទចេញពីវៀតណាមដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងក្លាយទៅជាកម្លាំងស្នូលនៃកំណើនសេដ្ឋកិច្ចជាតិរបស់វៀតណាមថែមទៀតផង។

Haiphong ទីក្រុងសមុទ្រភាគខាងជើងនៃប្រទេសវៀតណាមធ្លាប់តែជាទីក្រុងសម្រាប់ទេសចរណ៍ និងការនេសាទត្រី ព្រមទាំងអាជីវកម្មធម្មតាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទីក្រុងនេះបានប្រែផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងនៅក្រោយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនកាលពីអាណត្តទី១របស់លោកប្រធានាធិបតីអាមេរិក Donald Trump។

រោងចក្រជាច្រើនរបស់អាមេរិកត្រូវបានផ្លាស់ប្តូរទីតាំងចេញពីប្រទេសចិនតាមការអំពាវនាវដោយលោក Trump ដោយផ្ទាល់ ដោយក្នុងនោះមានទាំងក្រុមហ៊ុនអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរបស់ Apple ព្រមទាំងក្រុមហ៊ុន Deep C ដែលបានវិនិយោគលុយរាប់ពាន់លានដុល្លាររៀបចំទីតាំងសួនឧស្សាហកម្មទ្រង់ទ្រាយធំនៅទីក្រុងនេះ ។

Deep C បាននាំយកអតិថិជនរបស់ខ្លួនដែលជាក្រុមហ៊ុនអ្នកផលិតជាង១៧០ បូករួមទាំង Pegatron និង Foxconn​ផងដែរ ។ ជាលទ្ធផល មិនដល់ប៉ុន្មានឆ្នាំផង ទីក្រុង Haiphong ទទួលបានកញ្ចប់វិនិយោគជាបន្តបន្ទាប់ទៅលើវិស័យធំជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ទំនើបបំផុតមួយក្នុងតំបន់។

ឆ្នាំ២០១៨ ផែសមុទ្រទឹកជ្រៅរបស់ទីក្រុងចាប់ផ្តើមប្រតិបត្តិការដឹកទំនិញដែលជាផលិតផលជាច្រើនសំដៅទៅក្រៅប្រទេសដែលក្នុងនោះអាមេរិកជាគោលដៅសំខាន់ និងច្រើនជាងគេ ខណៈដែលតាមផ្លុវគោកគឺទៅទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យាទំនើបបំផុតមួយរបស់ប្រទេសចិន ដោយមានប្រវែងធ្វើដំណើរត្រឹមតែ ៤៨៨ ម៉ាល ឬប្រមាណជា ៧៨៥គីឡូម៉ែត្រប៉ុណ្ណោះ។

នៅឆ្នាំដដែល Haiphong ទទួលបានចំណងដៃដ៏ថ្មីស្រឡាងមួយទៀតគឺជាខ្សែរថភ្លើងធ្វើដំណើរត្រង់ទៅកាន់ទីក្រុង Shenzhen ។ ការធ្វើដំណើរតាមផ្លូវដែកនេះចំណាយពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះ។ ដោយឡែក នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ទីក្រុងត្រូវបានគេមើលឃើញយ៉ាងច្បាស់ ជាពិសេសនៅមុនការមកដល់នៃវិបត្តិកូវីដ ពោលគឺទៅដល់១៧ភាគរយ ឬច្រើនជាងកំណើនសេដ្ឋកិច្ចជាតិដល៉ទៅ២ដង ហើយបើទោះបីជាបច្ចុប្បន្នកំណើនសេដ្ឋកិច្ចសកល និងតំបន់ឯទៀតធ្លាក់ចុះក្តី ប៉ុន្តែ Haiphong នៅតែបន្តទទួលបានការរីកចម្រើនជាធម្មតា។

យ៉ាងណាក្តី សម្រាប់អាណត្តិថ្មីរបស់លោក Trump មានក្តីព្រួយបារម្ភថា រដ្ឋបាលរបស់លោកនឹងធ្វើការពិនិត្យឡើងវិញចំពោះសកម្មភាពពាណិជ្ជកម្មរបស់ទីក្រុង Haiphong និងវៀតណាម ជាមួយនឹងចិនពីព្រោះថា ទំនិញដែលអាមេរិកបានហាមប្រាម និងតម្លើងពន្ធពីចិន បែរជានៅតែមានកំណើននាំចូលទៅកាន់ប្រទេសវៀតណាមគឺប្រហាក់ប្រហែលនឹងកំណើនដែលទំនិញប្រភេទស្រដៀងគ្នានោះត្រូវបាននាំចេញទៅអាមេរិកដែរ។

នៅក្នុងវិដេអូស្រាវជ្រាវដោយ The Wall Street Journal អ្នកជំនាញជាច្រើនបានមើលឃើញថា ទីក្រុង Haiphong នឹងបន្តទទួលបានការវិនិយោគកាន់តែច្រើនបន្ថែមទៀត ហើយទោះក្នុងករណីដែលរដ្ឋបាលអាមេរិកដាក់សំពាធយ៉ាងណាក្តី ពីព្រោះថានៅពេលនេះ ទីក្រុង Haiphong ខ្លួនឯងបានបង្កើនសមត្ថភាពនាំចេញរបស់ខ្លួនច្រើនផ្សេងទៀតលើសពីគោលដៅអាមេរិកបូករួមទាំងចិន អឺរ៉ុប អាមេរិកខាងត្បូង ផងដែរ ដែលវាគ្រប់គ្រាន់នឹងអាចប្រកួតប្រជែងទៅនឹងការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកតែម្តង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *