វិស័យសំខាន់ៗចំនួន៣ គឺជាជន្ទល់ដ៏រឹងមាំនៅពីក្រោយកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥  

ភ្នំពេញ ៖ បើទោះបីជាសេដ្ឋកិច្ចសាកលកត្រូវបានគេមើលឃើញថា មានភាពមិនប្រាកដប្រជាក៍ដោយ ក៍ប៉ុន្តែសម្រាប់ការសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនលើសឆ្នាំ២០២៤កន្លងទៅនេះ។

យោងតាមឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​ឱ្យ​ដឹង​ថា សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍​ថា ​នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​នឹងអាច​បន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ តាម​ពី​ក្រោយ​ដោយ​វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញ​សេដ្ឋកិច្ច បានទទួលស្គាល់ថា តាមរយៈកំណើនសេដ្ឋកិច្ចឆ្នាំចាស់ ឆ្នាំ២០២៤ នឹងរុញច្រានកំណើនសេដ្ឋកិច្ចក្នុង២០២៥ ឱ្យកើនឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀត។ ដោយផ្អែកលើមូលដ្ឋានលើវិស័យធំៗចំនួន៣ ក្នុងនោះ១. វិស័យឧស្សាហកម្ម ទាំងវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នឹងរួមចំណែកប្រមាណជា ៤២%ធៀបនឹងផលិតផលសរុបក្នុងស្រុក(GDP) វិស័យកសិកម្មរួមចំណែកប្រមាណជា១៩% និងវិស័យសេវាកម្មរួមចំណែកប្រមាណជា ៣៩%នៃ​(GDP)ផងដែរ។

លោកថា ៖

«វិស័យឧស្សាហកម្មកាត់ដេរនៅតែធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលបង្កើតការងារជូនពលរដ្ឋបានកាន់តែច្រើនជាងមុន ស្របពេលដែលរដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលចំនួន ២០៨ដុល្លារក្នុងមួយខែ ដែលធានាបានដល់ការចាយវាយ និងធានាការបង់សងត្រឡប់ទៅធនាគារបានទៀងទាត់ និងជាចំណែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចបានដោយសន្សឹមៗ»។

សម្រាប់វិស័យទេសចរណ៍ ឆ្នាំ២០២៥នេះ នឹងមានកំណើនលើសកំណើនឆ្នាំ២០១៩ ដែលជាឆ្នាំកម្ពុជាទទួលបានទេសចរច្រើនជាងគេចំនួន​ ៦,៦លាននាក់ ហើយឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចំនួន ៦,៩លាននាក់ ដូច្នេះមូលដ្ឋានឆ្នាំ២០២៤នេះ រំពឹងថាវិស័យទេសចរណ៍នឹងកើនឡើងថែមមួយកម្រិតទៀតនៅក្នុងឆ្នាំ២០២៥។

សម្រាប់វិស័យកសិកម្ម នឹងមានភាពល្អប្រសើរស្របពេលកំណើននៃវិស័យដំណាំ និងការចិញ្ចឹមសត្វ ការងើបឡើងជាបណ្តើរៗនៃអនុវិស័យនេសាទ។ ការកើនឡើងនៃអនុវិស័យដំណាំសម្រាប់ការលក់ក្នុងប្រទេស និងការនាំចេញទៅទីផ្សារក្រៅប្រទេស នឹងរួមចំ​ណែក​បានដោយសន្សឹមៗផងដែរ។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យវិស័យកសិកម្មមានសកម្មភាពល្អប្រ​សើរ រាជរដ្ឋាភិបាលបានលើកទឹកចិត្តបង្កើតឱ្យមានសង្វាក់ផលិតកម្មកែច្នៃផលកសិកម្ម តាមរយៈការផ្តល់ថវិកាហិរញ្ញប្បទានសម្រាប់បង្កើនការវិនិយោគសាធារណៈ ជំរុញដល់ផលិតកម្មក្នុងស្រុក និងការព្រមព្រៀងពាណិជ្ជកម្មសេរីនានាសម្រាប់ការនាំចេញ។

សូមរំលឹកថា នៅពេលថ្មីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងភាពស្ញប់ស្ញែង ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រយៈពេលពេញមួយឆ្នាំ២០២៤កន្លងទៅទទួលបានការវិនិយោគថ្មីប្រមាណ ៤១៤គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៦០០០លានដុល្លារអាមេរិក។ សម្តេចបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជាបំបែកកំណត់ត្រា ដោយមានវិនិយោគចូលមកបណ្តាក់ទុនលើសឆ្នាំចាស់ទាំងអស់៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *