Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងឡាយណាដែលចូលមកក្នុងទឹកដីអាម៉េរិក ដែលការយកពន្ធនាំចូលលើរថយន្តទាំងនេះ នឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ហើយការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ។

ប្រធានាធិបតីរូបនេះអះអាងថា វិធានការនេះនឹងជំរុញឱ្យឧស្សាហកម្មរថយន្តក្នុងស្រុកមានកំណើនយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងជំរុញឱកាសការងារ ព្រមទាំងការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិកផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Trump បានសង្កត់ធ្ងន់ថា វិធានការនេះគឺជាវិធានការអចិន្រ្តៃយ៍ ប៉ុន្តែប្រសិន​បើ​ពួកគេផលិត​​រថយន្ត​នៅលើទឹកដីសហរដ្ឋ​អាមេរិក នោះពួកគេមិនតម្រូវឱ្យបង់ពន្ធ​នោះ​ទេ​។ វិធានការនេះនឹងអនុវត្តមិនត្រឹមតែចំពោះរថយន្តដែលផលិតរួចរាល់ប៉ុណ្ណោះទេ ប៉ុន្តែនឹងអនុវត្តចំពោះគ្រឿងបន្លាស់រថយន្តផងដែរ ដែលជារឿយៗត្រូវបាននាំចូលមកពីប្រទេសផ្សេងៗ មុនពេលដំឡើងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណា ពន្ធថ្មីនេះនឹងលើកលែងកាណាដា និងម៉ិកស៊ិកសិន រហូតដល់ភ្នាក់ងារគយ និងល្បាតតាមព្រំដែនរបស់អាម៉េរិកបង្កើតយន្តការមួយដើម្បីកំណត់ពន្ធពីប្រទេសទាំងពីរ។

បើទោះជាបែបនេះក្ដី អ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះទំនងធ្វើឲ្យផលិតកម្មរថយន្តសំខាន់ៗនៅសហរដ្ឋអាម៉េរិកត្រូវបង្ខំចិត្តបិទបណ្តោះអាសន្ន, ជំរុញតម្លៃរថយន្ដ, និងបង្កើនភាពតានតឹងនៃទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត។ យ៉ាងណាក៏ដោយ ទោះបីជា Trump ផ្តោតសំខាន់លើពន្ធគយស្របតាមគោលនយោបាយរបស់លោកក្នុងគោលបំណងការពារអាជីវកម្មអាមេរិក និងជំរុញការផលិតក៏ដោយ ប៉ុន្តែក្រុមហ៊ុន ឬអាជីវកម្មក្នុងស្រុកត្រូវបង្កើនការចំណាយសម្រាប់បង់ពន្ធការនាំចូលពីបរទេស។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា តម្លៃរថយន្តអាចឡើងដល់រាប់ពាន់ដុល្លារ ដោយសារពន្ធ ២៥ ភាគរយលើគ្រឿងបន្លាស់អាចបន្ថែមតម្លៃពី ៤ ០០០ ដុល្លារទៅ ១០ ០០០ ដុល្លារ អាស្រ័យលើប្រភេទរថយន្ត។

​បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន រួមមាន តូយ៉ូតា នីសាន់ ហុងដា បានធ្លាក់ចុះ ខណៈដែលប្រទេស​នេះគឺជា​អ្នក​នាំ​ចេញ​រថយន្ត​ធំ​ទី​២ ​របស់​ពិភពលោក។ ក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងដាក់ជម្រើសទាំងអស់នៅលើតុ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់អាម៉េរិក។

គួរឲ្យបញ្ជាក់ដែរថា ម៉ិចស៊ិក គឺជាអ្នកផ្គត់ផ្គង់រថយន្តកំពូលទៅកាន់សហរដ្ឋអាមេរិក បន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន កាណាដា និងអាល្លឺម៉ង់។ កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាម៉េរិក​បាន​នាំ​ចូល​រថយន្ត​ប្រហែល ៨ លាន​គ្រឿង ដែល​មានតម្លៃ​ប្រហែល ២៤០ ពាន់​លាន​ដុល្លារ​នៃទំហំ​ពាណិជ្ជកម្មសរុប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *