ដំណឹង​ល្អ​ ! គម្រោង​ស្ពាន​ភ្នំពេញ-អរិយក្សត្រ​ ត្រូវបានកូរ៉េ​សន្យាផ្ដល់​ថវិកា​សម្រាប់សាងសង់​នៅក្នុង​ឆ្នាំ២០២៥​នេះ​

ភ្នំពេញ ៖ គម្រោ​ងសាងសង់​ស្ពានឆ្លងទន្លេ​សាប និងទន្លេមេគង្គ​ ភ្នំពេញ-អរិយក្សត្រ​ កាន់តែជិតចេញជា​រូបរាង​ច្បាស់ហើយ ក្រោយរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​សន្យាថា​នឹង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះនៅ​ក្នុង​​ឆ្នាំ២០២៥​ ​ខណៈអ្នកនាំពាក្យ​ក្រសួងថា​គម្រោង​នេះគ្រោងបើ​ក​ការដ្ឋានឆាប់ៗនេះ ។

បើតាម​​សេចក្ដី​ប្រកាសព័ត៌មាន​មួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាកាលពី​កន្លងទៅនេះបាន​ឱ្យដឹងថា​​ សម្រាប់​ឆ្នាំ២០២៥​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវ​ការ​ដល់​កម្ពុជា​ទំហំ​ប្រមាណ៣១៥​លានដុល្លារ​អាមេរិក ។ ក្នុង​ទឹកប្រាក់​ប្រមាណជាង​៣០០​លានដុល្លារ​អាមេរិក​ក៏​មានទឹក​ប្រាក់​សម្រាប់សាងសង់ស្ពានឆ្លងទន្លេ​ពីភ្នំពេញទៅ​កាន់​ក្រុងអរិយក្សត្រ​ផងដែរ ។

បើតាមលោក​ ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ​ និ​ងដឹក​ជញ្ជូន​​ បាន​ថ្លែង​ប្រាប់​ AMS នៅថ្ងៃទី​០១ មេសា ឆ្នាំ ២០២៥ឱ្យដឹងថា​ គម្រោង​ស្ពាន​តភ្ជាប់ភ្នំពេញទៅកាន់ក្រុង​អរិយ​ក្សត្រ​នេះ បានរៀបចំ​ត្រៀម​សម្រាប់បើ​ក​ការដ្ឋាន​រួច​រាល់​ហើយ ដោយរង់ការ​សម្រេចពី​សំណាក់សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​នឹង​បើក​ការដ្ឋាន​ជា​ផ្លូវការ​តែម្ដង ។

លោកបន្ត​ថា គម្រោងនេះ នឹង​បើក​ការដ្ឋាននៅពេលឆាប់ៗខាង​មុខ​ដីខ្លីនេះហើយ ប៉ុន្តែលោក​មិនបានបញ្ជាក់​ពីកាលបរិច្ឆេទ​ច្បាស់​លាស់​ណាមួយ​នៅឡើយទេ ដោយក្រាន់តែបញ្ជាក់ គម្រោងនេះគឺជា​គម្រោងពិតជាក់​ច្បាស់ហើយ ។​

បើទោះបីជាគម្រោង​សាងសង់​ស្ពានភ្នំពេញ អរិយក្សត្រ ឬ ស្ពាន​មិត្តភាពកម្ពុជា កូរ៉េ មិនទាន់ចេញជារូប​រាង​ក៏ដោយ ក៏​មាន​វិនិយោគិនក្នុងនិងក្រៅ​ប្រទេស​មួយចំនួន បានត្រៀមជើង​ព្រួល​ក្នុងការដាក់ទុនវិនិយោគ​នៅ​តំ​បន់​អរិយក្សត្រ​រួចហើយ ចាក់ស្ដែង​ក្រុមហ៊ុនក្នុងស្រុកមួយ​​បានបណ្ដាក់ទុនវិនិយោគ បង្កើត​ទីក្រុង​រណប​នៅ​តំប​ន់​ជ្រោយចង្វារ​រួចហើយដែរ ដែលនឹង​ជំរុញ​ឱ្យសក្ដានុពល​នៃតំបន់អរិយក្សត្រ​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត​ ស្របជាមួយ​នឹង​រាជរដ្ឋាភិបាលក៏បាន​បង្កើត​តំបន់​អរិយក្សត្រ​ជាក្រុង​រួចហើយផងដែរ ។

អ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​ Advance Real Estate បាន​ថ្លែង​ថា នៅក្នុង​ក្រុងអរិយក្សត្រ អ្វីដែលគួរ​អភិវឌ្ឍន៍​មុនគេ គឺហេដ្ឋា​រចនាសម្ព័ន្ធក្នុង​តំបន់​ ហើយ​នៅពេល​មាន​ហេ​ដ្ឋារចនាសម្ព័ន្ធរួចហើយ នឹង​មនុស្ស​ទៅរស់នៅតំបន់​នោះកាន់តែច្រើន ដែលធ្វើឱ្យ​តម្រូវការ​លំ​នៅ​ឋា​ន​​អាច​នឹងកើនឡើង​ខ្ពស់ ដែលជា​ពេលវេលា​សម្រាប់​វិនិយោគិន​ក្នុងការអភិវឌ្ឍលំនៅឋាន​ដើម្បី​បំ​ពេញ​ត​ម្រូវ​ការ​​​ ។​

ក្រសួង​រៀបចំដែន​ដី​នគរូប​នីយកម្ម​និងសំណង់ ក៏បានបង្ហើប​ពីគម្រោ​ងបង្កើត​សួន​ច្បារ​សាធារណៈ នៅក្នុង​តំបន់​ក្រុង​អរិយក្សត្រ​ដើម្បីជាកន្លែង​កម្សាន្ត​ និងហាត់ប្រាណរបស់ពលរដ្ឋ​រស់នៅទីនោះ ដែលជា​ចក្ខុវិស័យ​របស់​ក្រសួង​ក្នុងការ​រៀបចំ​នគរូប​នីយកម្មទំនើប ។

គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាពកម្ពុជា​ កូរ៉េ​នេះ បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសាធារណការ​និងដឹកជញ្ជូន​បានបង្ហើបប្រាប់​អ្នក​សារព័ត៌មានកន្លងមកថា​  អាចនឹងសាងសង់នៅខែមិថុនាឆ្នាំ២០២៥ ដែល​គម្រោង​នេះ ជាគម្រោង​ហិរញ្ញប្បទានរបស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែល​តម្លៃ​គ​ម្រោ​ង​​កិ​ច្ចស​ន្យា​មា​ន​ត​ម្លៃ​ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

Leave a Reply

Your email address will not be published.Required fields are marked *