ចិនអាចនឹងដាក់ពន្ធខ្ពស់លើការនាំចូលសាច់គោ ឬ កំណត់កម្រិតនៃការនាំចូល ដើម្បីការពារអ្នកផលិតក្នុងស្រុក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ចិននឹងផ្តល់សេចក្តីសម្រេចយុត្តិធម៌មួយក្រោយពីស៊ើបអង្កេតលើការនាំចូលសាច់គោ ដែលនឹងអាចដាក់ពន្ធនាំចូលខ្ពស់ ឬកំណត់កម្រិតការនាំចូល ប្រសិនបើខ្លួនរកឃើញថាអ្នកផលិតក្នុងស្រុករងហានិភ័យ។

ស្របពេលដែលចិនគឺជាអ្នកប្រើប្រាស់ និងអ្នកនាំចូលសាច់គោដ៏ធំបំផុតរបស់ពិភពលោក ប្រទេសនេះបានបើកការស៊ើបអង្កេតលើការនាំចូលសាច់គោចំពេលមានជម្លោះពាណិជ្ជកម្មជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ពាក់ព័ន្ធនឹងពន្ធគយ។ ទន្ទឹមនឹងនេះ ការត្រួតពិនិត្យរបស់ប្រទេសចិនគ្របដណ្តប់លើសាច់គោនាំចូលទាំងអស់ជាជាងពីប្រទេសជាក់លាក់ណាមួយ ដោយសារតម្រូវការកាន់តែច្រើន និងកង្វះការផ្គត់ផ្គង់ក្នុងស្រុកបានប៉ះពាល់ដល់ទីផ្សារសាច់គោរបស់ចិន។ កាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសវនការនៃការស៊ើបអង្កេត ខ្លួនបានប្រមូលផ្តុំអ្នកតំណាងប្រហែល ១៨០ នាក់ដែលជាមន្ត្រីតំណាងអ្នកផ្គត់ផ្គង់ធំៗរួមមាន អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល អ៊ុយរូហ្គាយ និងសហរដ្ឋអាម៉េរិកជាដើម។ បន្ថែមពីនេះ អ្នកនាំចេញ អ្នកនាំចូល សមាគមពាណិជ្ជកម្ម និងអ្នកផលិតសាច់គោក្នុងស្រុកក៏បានចូលរួមផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ជំហានបន្ទាប់នៃការស៊ើបអង្កេតរបស់ទីក្រុងប៉េកាំងអាចនឹងបញ្ជូនមន្ត្រីចិនទៅកាន់បណ្តាប្រទេសដែលកំពុងនៅក្រោមការស៊ើបអង្កេតនៅខែឧសភាខាងមុខនេះ។ ការព្រួយបារម្ភរបស់ឧស្សាហកម្មនេះកាន់តែតានតឹង បន្ទាប់ពីគយចិនបានផ្អាកការនាំចូលសាច់គោពីក្រុមហ៊ុនចំនួន ៦ នៅមកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល និងអ៊ុយរូហ្គាយកាលពីខែមុន។ លើសពីនេះ រោងចក្រប្រេស៊ីលចំនួន ៣ ត្រូវបានរងផលប៉ះពាល់ដោយការហាមឃាត់បណ្តោះអាសន្ន រួមទាំងរោងចក្រមួយដំណើរការដោយក្រុមហ៊ុនសាច់ដ៏ធំបំផុតរបស់ពិភពលោក JBS ផងដែរ។ គួរឲ្យបញ្ជាក់ដែរថា ការស៊ើបអង្កេតសាច់គោបានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែធ្នូ ដែលនឹងមានរយៈពេលប្រាំបីខែ ប៉ុន្តែគេមើលឃើញថា រយៈពេលនៃការការស៊ើបអង្កេតអាចនឹងបន្តបន្ថែមទៀត។

យោងតាមទិន្នន័យគយចិនបានឲ្យដឹងថា ចិនបាននាំចូលសាច់គោចំនួន ២,៨៧ លានតោនក្នុងឆ្នាំ ២០២៤ ហើយខ្លួនកំពុងព្រួយបារម្ភថា ការរឹតបន្តឹងពាណិជ្ជកម្មអាចប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ឈានមុខគេ។ ជាក់ស្តែង ប្រេស៊ីលគឺជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតរបស់ពិភពលោក និងបានលក់សាច់គោប្រមាណជា ១,៣ លានតោនទៅប្រទេសចិនកាលពីឆ្នាំមុន។ អូស្ត្រាលី ប្រេស៊ីល អ៊ុយរូហ្គាយ និងអាម៉េរិក គឺអ្នកផ្គត់ផ្គង់សាច់គោសំខាន់ៗរបស់ចិន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកប្តេជ្ញាថានឹងធ្វើការជាមួយរដ្ឋបាលគយរបស់ប្រទេសចិន ដើម្បីធានាថាអ្នកផលិតសាច់គោអាមេរិកអាចបន្តចូលទៅកាន់ទីផ្សារប្រទេសចិន។ យ៉ាងណាមិញ សាច់គោរបស់អាមេរិកជាប់ពន្ធនាំចូល ១០ ភាគរយរួចហើយ ដែលជាផ្នែកមួយនៃពន្ធសងសឹករបស់ចិនលើទំនិញកសិកម្មអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *