ភ្នំពេញ ៖ បន្ទាប់ពីឈានទៅជិតបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលឆាប់ៗខាងមុខ ក្រៅពីការបន្តដោះស្រាយវិវាទដីធ្លី ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងបញ្ហាចម្រូងចម្រាសក្នុងបុរី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងគិតគូរ និងជំរុញសេវាគាប់ចិត្តដែលជាផ្នែកមួយនៃការបង្កើតបរិយាកាសមិនមានវិវាទដែលក្រសួងបានដាក់ចេញដោយនៅក្នុងនោះក្រសួងបាន និងកំពុងប្រែក្លាយប្រភេទសេវាសាធារណៈឱ្យទៅជាសេវាអនឡាញក្នុងគោលបំណងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ចំណូលចរន្តថវិកាជាតិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងផង និងរាជរដ្ឋាភិបាលផង ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការងារសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង ដ.ន.ស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងយុតិ្តធម៌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី រាជធានី-ខេត្ត ។

ចំណូលពីសេវាសាធារណៈរបស់ក្រសួង បាន និងកំពុងរួមចំណែកយ៉ាងពេញទំហឹងលើការលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពមន្រ្តីអនុវត្តការងារ ដោយធានាបាននូវគុណភាព និងនិរន្តភាពនៃសេវាសាធារណៈ ដែលធ្វើឱ្យស្ថាប័នកាន់តែរឹងមាំ ហើយក៏បាន និងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តសមរភូមិទី២របស់ក្រសួង គឺការពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ។
សូមគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បី ពិនិត្យ និងកែសម្រួលកម្រៃសេវា ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម, សម្របសម្រួល និងជំរុញក្នុងការពន្លឿននីតិវិធី លើការរៀបចំប្រកាសអន្តរក្រសួងចំនួន៦ , សម្របសម្រួល និងជំនួយបច្ចេកទេស ក្នុងការស្នើសុំបន្ថែមមុខសេវាថ្មី, ពិនិត្យលើការបែងចែកលើកម្រៃសេវា។
យោងតាមប្រកាសអន្តរក្រសួងទាំង៤ សេវាសាធារណៈរបស់ក្រសួង ដ.ន.ស. សរុបមានចំនួនជាង ៤០០ប្រភេទ និងចែកជា ១,១១៦ មុខសេវា ក្នុងនោះ៖ បែងចែកចេញជា ៖ (១)សេវាសុរិយោដី, (២) សេវាសំណង់, (៣) សេវាផ្តល់អាជ្ញាបណ្ណ, (៤) សេវាថតចម្លងឯកសារប្លង់, និង (៥) សេវាពិគ្រោះយោបល់ ។

បច្ចុប្បន្ន សេវាផ្តល់ដោយថ្នាក់មន្ទីរ ដ.ន.ស.ស. រាជធានីខេត្ត មានចំនួន ៦០៨ មុខសេវា ក្នុងនោះ សេវាចំនួន ២១មុខសេវា ស្មើនឹង ៣ភាគរយ នៃសេវាសរុប បានដាក់ឱ្យប្រើប្រាស់សេវាអនឡាញ រួមមាន សេវាសុរិយោដីមាន ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និងអំណោចផ្តាច់ ទូទាំងប្រទេស (១៤មុខសេវា) និងសេវាសុរិយោដី មានបង្រួមក្បាលដី បំបែកក្បាលដីដោយមិនផ្ទេរ បំបែកលក់ផ្តាច់ បំបែកអំណោយផ្តាច់ បំបែកចំណែកឯកជននៃអគារសហកម្មសិទ្ធិ និងបំបែកកម្មសិទ្ធិទ្រព្យអវិភាគ អនុវត្តសាកល្បងនៅរាជធានីភ្នំពេញ (៧មុខសេវា) ។
សូមជម្រាបជូនថា ជាលទ្ធផល ក្រោយការដាក់ឱ្យអនុវត្តនូវសេវា ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និងអំណោចផ្តាច់ ១៤មុខ សេវា នៅទូទាំងប្រទេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ការស្នើសុំស្នើសេវាអនឡាញ នៅមន្ទីរ មានចំនួន ២៧, ៨៦៥សំណើ និងបានចំណូលជាង ៣.៧លានដុល្លារអាមេរិក ៕








វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content